បរទេស ៖ ក្រុមហ៊ុនហិរញ្ញវត្ថុលក់ភាគហ៊ុន និងប័ណ្ណបំណុលធំៗនិយាយថា បន្ទាប់ពីវីរុសកូរ៉ូណាវាយលុក ការស្វែងរកការបង្កើនដើមទុនជុំវិញពិភពលោករបស់ខ្លួនត្រូវបានបញ្ចប់ ឬពន្យារពេលភ្លាមៗ ប៉ុន្តែផ្ទុយទៅវិញ ធនាគារិក វិនិយោគិន និងសូម្បីតែនាយកប្រតិបត្តិក្រុមហ៊ុនខ្លះ ហាក់ដូចជាមានភាពកក់ក្តៅចំពោះវិធីថ្មីក្នុងការធ្វើប្រតិបត្តិការរបស់ខ្លួន។

ជាទូទៅ កិច្ចព្រៀមព្រៀងតាមអ៊ីនធឺណិត ឬតាមប្រព័ន្ធវីដេអូ ត្រូវចំណាយទុនតិចហើយរហ័ស ដោយនាយកប្រតិបត្តិសាជីវកម្មមិនចាំបាច់ចំណាយពេល ឬលុយច្រើនធ្វើដំណើរដើម្បីជួបជាមួយវិនិយោគិនដែលមានសក្តានុពលនោះទេ ដូចករណីរបស់ក្រុមហ៊ុន VTex ជាឧទាហរណ៍ស្រាប់។
លោកស្រី Chris Israelski មន្រ្តីទំនាក់ទំនងនៅទីភ្នាក់ងារ Imagination ដែលធ្វើការលើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) បានពិពណ៌នាអំពីផលពិបាកពីការដាក់បង្ហាញដោយផ្ទាល់ថា៖
«អ្នកត្រូវធ្វើដំណើរជាមួយក្រុមអ្នកគ្រប់គ្រងទាំងផ្នែកដឹកជញ្ជូន និងផលិតកម្ម ហើយត្រូវធ្វើដំណើរទៅមុខគេដើម្បីប្រាកដថាមិនមានបញ្ហាជាមួយសណ្ឋាគារ រថយន្ត ឬអ្វីដូចនោះទេ»

លោកស្រីបន្ថែមថា ក្រោយមកក្នុងឆ្នាំ ២០១២ នៅពេលដែលក្រុមហ៊ុន Facebook បើកលក់ភាគហ៊ុនរបស់ខ្លួនទៅកាន់សាធារណជនជាលើកដំបូង គឺជាពេលដែលមានការតាំងបង្ហាញតាមប្រព័ន្ធវិឌីអូស្រួលបួលជាងមុន ជំនួសឱ្យការដាក់បង្ហាញដោយផ្ទាល់។
ចាប់តាំងពីពេលនោះមក មានក្រុមហ៊ុនជាច្រើនបានវិនិយោគលើការធ្វើបទបង្ហាញតាមអ៊ីនធឺណិត ប៉ុន្តែតម្លៃផលិតកម្មទ្រង់ទ្រាយធំសម្រាប់ការចាប់ផ្តើមជាសាធារណៈរបស់ក្រុមហ៊ុនចិន Tencent Music Entertainment ក្នុងឆ្នាំ ២០១៨ ជាមួយនឹងការធ្វើបទបង្ហាញដោយផ្ទាល់ ពីនាយកប្រតិបត្តិនៅជុំវិញពិភពលោក មិនបានផ្អាកទាំងស្រុងទេរហូតដល់ខែមីនា ឆ្នាំ២០២០ ។
សម្រាប់ធនាគារនានា ការដាក់បង្ហាញតាមប្រព័ន្ធវីដេអូអាចសន្សំសំចៃថ្លៃដើម ដោយក្រុមហ៊ុនត្រូវចំណាយតិច។ លោក Pierre Lapomme ប្រធានទីផ្សារមូលធនអាមេរិកនៅ BNP Paribas ក្នុងក្រុងញូវយ៉កនិយាយដោយសំដៅលើការដាក់បង្ហាញដោយផ្ទាល់ថា វាត្រូវចំណាយច្រើនណាស់ពីមុនមក។
បើតាមធនាគារិក សូម្បីតែការដាក់បង្ហាញដែលគ្មានត្រូវការអ្វីច្រើន ក៏ត្រូវចំណាយប្រាក់រាប់សែនដុល្លារ។ លោកស្រី Israelski និយាយថាគ្រាន់តែសំបុត្រយន្តហោះមួយអាចស្មើនឹងមួយលានដុល្លារ ដោយលោកស្រីសំអាងលើការចំណាយលើកិច្ចខិតខំប្រឹងប្រែងទីផ្សារកាន់តែល្អិតល្អន់។
កំណើននៃការដាក់បង្ហាញតាមប្រព័ន្ធវីដេអូ ក៏កាត់បន្ថយពេលវេលាដែលក្រុមហ៊ុនត្រូវការដើម្បីទទួលបានទាំងទីផ្សារហ៊ុន និងទីផ្សារបំណុលកើនឡើងលើបន្ទាត់។ សម្រាប់ការផ្តល់ហិរញ្ញប្បទានបំណុលដែលមានទម្រង់ខ្ពស់ដូចជាការទិញភាគហ៊ុនដែលគាំទ្រដោយភាគហ៊ុនឯកជន អ្នកគ្រប់គ្រងជាន់ខ្ពស់ប្រហែលជានឹងធ្វើដំណើរទៅទីក្រុងធំៗ រហូតដល់ ១០ ថ្ងៃ មុនពេលត្រឡប់ទៅការិយាល័យរបស់ខ្លួនវិញដើម្បីបិទកិច្ចព្រមព្រៀង។
យ៉ាងណាមិញ លោក Lapomme និយាយថា៖
«អ្វីដែលយើងមិនមានក្នុងការដាក់បង្ហាញតាមប្រព័ន្ធឌីជីថលគឺជាភាសារាងកាយ»។ លោកថា ការផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនដែលមានការប្រកួតប្រជែងជាពិសេស អ្នកផ្ដល់ប្រាកដជាចង់ជួបស្គាល់ក្រុមគ្រប់គ្រងដោយផ្ទាល់ មុននឹងឱ្យលុយខ្ចី»
លោកស្រី Israelski និយាយថា នាយកប្រតិបត្តិខ្លះមានគម្រោងវិលត្រឡប់មកចូលរួមការបង្ហាញដោយផ្ទាល់ ប៉ុន្តែអ្នកក្នុងវិស័យនេះជាច្រើន រំពឹងថាវានឹងមានទំហំតូចជាង និងមានគោលដៅឆ្ពោះទៅរកការបង្កើនលទ្ធផលប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ លោកស្រីថា វាតែងតែមានមនុស្សដែលគិតថា ការបង្ហាញដោយផ្ទាល់ អាចទាក់ទាញមនុស្សច្រើនជាង ឬថាក្រុមហ៊ុនឬផលិតផលរបស់ខ្លួនប្រហែលជាល្អជាងក្នុងការដាក់បង្ហាញដោយផ្ទាល់៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content