ភ្នំពេញ ៖ មេដឹកនាំបណ្តាប្រទេសអាស៊ាន បានប្រកាសស្វាគមន៍ដល់រដ្ឋាភិបាលជប៉ុនក្នុងការផ្ដល់ជំនួយ និងវ៉ាក់សាំងជាបន្តបន្ទាប់ មកបណ្តាប្រទេសអាស៊ាន រួមទាំងវិភាគទានថវិកា ៥០លានដុល្លារដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈ និងជំងឺកើតថ្មី រួមនឹងជំនួយជាកម្ចីពីជប៉ុន ២៥០ពាន់លានដុល្លារ តាមរយៈការគាំទ្រ និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយពាក់ព័ន្ធនឹងកូវីដ-១៩។

ប្រមុខរដ្ឋាភិបាលអាស៊ាន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ជំនួយជាបន្តបន្ទាប់ ជាពិសេស ពាក់ព័ន្ធនឹងវ៉ាក់សាំងមកអាស៊ានផង មកប្រទេសសមាជិកនៃតំបន់អាស៊ានផង រួមទាំងវិភាគទាន ៥០លានដុល្លារដល់មជ្ឈមណ្ឌលអាស៊ាន សម្រាប់គ្រោះអាសន្ន សុខភាពសាធារណៈ និងជំងឺកើតថ្មី ។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្វាគមន៍នូវជំនួយជាកម្ចីពីជប៉ុន ២៥០ពាន់លានដុល្លារ ជាពិសេសតាមរយៈការគាំទ្រ និងការឆ្លើយតបទៅនឹងគ្រោះមន្តរាយពាក់ព័ន្ធនឹងកូវីដ-១៩ នេះ។

កាលពីពេលកន្លងមក ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្វាគមន៍ផងដែរ ចំពោះជំនួយឥតសំណងចំនួន ២០០លានដុល្លារដែលជប៉ុន ដែលបានប្រកាសជួយតាមរយៈការផ្ដល់បរិក្ខារពេទ្យ ហើយក៏ស្វាគមន៍ផងដែរចំពោះការជួយផ្នែកវិស័យបច្ចេកទេស ដល់បណ្ដាប្រទេសអាស៊ាន។
ប្រមុខរដ្ឋាភិបាលអាស៊ាន-ជប៉ុន បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូលនេះ លើឯកសារចំនួន២ ទី១-របាយការណ៍វឌ្ឍនភាពស្ដីពីវត្តការអនុវត្តការកែសម្រួលការអនុវត្តសេចក្ដីប្រកាសចក្ខុវិស័យស្ដីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ឯកសារទី២-របាយការណ៍វឌ្ឍនភាពស្ដីពីការអនុវត្តសេចក្ដីប្រកាសរួម ស្ដីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន លើចក្ខុវិស័យអាស៊ាន ស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក។
ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្វាគមន៍ និងស្នើឱ្យជប៉ុន បន្តជួយការកសាងសហគមន៍អាស៊ាន ជាពិសេស ការតភ្ជាប់ផែនការមេនៅឆ្នាំ២០២៥ និងជួយជាបន្តបន្ទាប់ទៀតនូវការជំរុញសមាហរណកម្មអាស៊ាន ជាពិសេសសម្រាប់ផែនការការងារគំនិតផ្ដួចផ្ដើមសមារណកម្មអាស៊ាន លើកទី៤នេះ ហើយនឹងឱ្យជប៉ុនចូលរួមចំណែកនៅក្នុងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍ ហើយជាពិសេស គាំទ្រការអភិវឌ្ឍនៅតំបន់មេគង្គ។
ជាមួយគ្នានេះដែរ ប្រមុខរដ្ឋាភិបាលអាស៊ាន ក៏បានស្នើសុំឱ្យបន្តជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ជប៉ុននេះ ឱ្យកាន់តែស៊ីជម្រៅនិងកាន់តែរីកចម្រើនថែមទៀត ជាពិសេស ការពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងវិស័យឌីជីថល វិស័យសេដ្ឋកិច្ច វិស័យសង្គម វប្បធម៌ វិស័យសន្តិសុខ និងវិស័យផ្សេងៗទៀត ។ នាយករដ្ឋមន្ត្រីជប៉ុន ក៏បានប្រកាសការគាំទ្រតួនាទីស្នូលរបស់អាស៊ាននៅក្នុងតំបន់នេះ ហើយជប៉ុន បន្តគាំទ្រគម្រោងទាំងឡាយផ្សេងទៀត៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍
Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 09/04/2026
ជាទូទៅ ក្នុងអំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន បើធៀបនឹងថ្ងៃធម្មតា
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
មជ្ឈមណ្ឌលទិន្នន័យ និងសង្គ្រោះទិន្នន័យរួមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានវិញ្ញាបនបត្រលើឯកសាររចនាបញ្ជាក់ស្តង់ដារមជ្ឈមណ្ឌលទិន្នន័យកម្រិត៤
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content