បរទេស ៖ គិតត្រឹមដើមត្រីមាសទី2 ឆ្នាំ2021 សេដ្ឋកិច្ចប្រទេសជប៉ុននៅតែបន្តស្ថិតនៅក្នុងឱនភាព និងលើសពីការរំពឹងទុកបន្ទាប់ពីរលកនៃការឆ្លងរីករាលដាលនូវជំងឺកូវីដកើតមានសាជាថ្មីក្រោយកិច្ចដំណើរការចែកចាយ និងប្រើប្រាស់វ៉ាក់សាំងនៅក្នុងប្រទេសមានភាពយឺតយ៉ាវ។
នៅក្នុងត្រីមាសទី2 ដើមឆ្នាំ2021នេះ ការបន្តដាក់រដ្ឋនៅក្នុងកម្រិតប្រកាសអាសន្នអាចទំនងក៏ជាបញ្ហាសំខាន់មួយ និងជាឧបសគ្គក្នុងការបង្អាក់កំណើនសេដ្ឋកិច្ចជាតិ ខណៈដែលអ្នកជំនាញផ្នែកសេដ្ឋកិច្ចបានអំពាវនាវ និងស្នើរដ្ឋាភិបាលគួរតែមានការពិចារណាសាជាថ្មីទៅលើការបង្កើតឲ្យមានយន្តការ ឬដំណោះស្រាយសមស្របណាមួយដែលអាចជាច្រកចេញសម្រាប់ជប៉ុនគេចផុតពីបញ្ហាដ៏លំបាកទាំងនេះ។
នៅក្នុងរបាយការណ៍ដែលត្រូវបានចេញផ្សាយផ្ទាល់ដោយរដ្ឋាភិបាលកាលពីថ្ងៃអង្គារម្សិលមិញនេះបានបង្ហាញថា៖
“សេដ្ឋកិច្ចរបស់ជប៉ុនបានធ្លាក់ចុះដល់ទៅ 5.1ភាគរយនៅក្នុងត្រីមាសដំបូង ខ្ពស់ជាងអ្វីដែលអ្នកវិភាគធ្លាប់បានព្យាករណ៍ទុកថាធ្លាក់ចុះត្រឹមតែ 4.6 ភាគរយប៉ុណ្ណោះ។ នៅក្នុងនោះ តួលេខបានបញ្ជាក់ទៀតថា វិស័យដែលធ្លាក់ចុះ និងទាញឲ្យសេដ្ឋកិច្ចជប៉ុនកាន់តែយ៉ាប់យ៉ឺន គឺចរន្តនៃរំហូរសាច់ប្រាក់ក្នុងស្រុកមានកម្រិតទាប រាប់ទាំងពីការចំណាយរបស់ប្រជាពលរដ្ឋដ៏តិចតួចបន្ទាប់ពីបាត់បង់ចំណូល ខណៈដែលទីក្រុងជាច្រើនរបស់ប្រទេសត្រូវបានប្រកាសបិទក្នុងអំឡុងពេលរងគ្រោះដោយការវាយប្រហារសាជាថ្មីនៃជំងឺឆ្លងកូវីដ-19”

ដោយឡែកសម្រាប់ការនាំចេញរបស់ជប៉ុននៅក្នុងដំណាកកាលដ៏លំបាកកាលពីដើមឆ្នាំកន្លងទៅនេះមានការកើនឡើងតិចតួចបំផុត ពោលគឺប្រមាណជា 2.3 ភាគរយហើយភាគច្រើនគឺជាការនាំចេញរថយន្ត និងផលិតផលអគ្គិសនីដែលទីផ្សារសកលលោកកំពុងមានតម្រូវការឡើងវិញ។ ទោះបីជាយ៉ាងណាក្តី កំណើននេះគឺជាកម្រិតមួយតិចតួចបំផុតបើធៀបទៅនឹងកំណើននៃការនាំចេញរបស់ជប៉ុនក្នុងរយៈពេលដូចគ្នាកាលពីដើមឆ្នាំ2020។
គួរបញ្ជាក់ថា ជប៉ុនបានប្រឈមមុខទៅនឹងបញ្ហានៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចដ៏គួរឲ្យបារម្ភមិនធ្លាប់មានឡើយក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ ដែលចាំបាច់ទាមទារឲ្យរដ្ឋាភិបាលស្វែងរកវិធីសាស្ត្រ និងដំណោះស្រាយជាបន្ទាន់ ខណៈដែលព្រឹត្តិការណ៍នៃការរៀបចំកីឡាអូឡាំពិករដូវក្តៅក្នុងទីក្រុងតូក្យូ នៅសល់តែរយៈពេល 10 សប្តាហ៍ទៀតប៉ុណ្ណោះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន អំពាវនាវឱ្យអាម៉េរិកឈប់គំរាមកំហែងលើក្រុមហ៊ុន AI របស់ខ្លួន និងយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ថ្នាក់ដឹកនាំកំពូលចិន បានអំពាវនាវឱ្យអាម៉េរិកបញ្ឈប់ការគំរាមកំហែងមកលើក្រុមហ៊ុន AI របស់ខ្លួន ហើយកុំយកបញ្ហាបច្ចេកវិទ្យាមកធ្វើជាឧបករណ៍នយោបាយ

AMRO ព្យាករថា តំបន់អាស៊ានបូកបីនឹងមានកំណើនសេដ្ឋកិច្ច ៤,១% នៅក្នុងឆ្នាំ ២០២៦ នេះ
ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន +៣ (AMRO) សប្តាហ៍នេះ បានចេញផ្សាយរបាយការណ៍បច្ចុប្បន្នភាពប្រចាំត្រីមាស ខែកក្កដា ឆ្នាំ២០២៦ នៃរបាយការណ៍ស្តីអំពីវិស័យសេដ្ឋកិច្ចតំបន់អាស៊ានបូកបី (AREO) ដោយបានព្យាករថា តំបន់អាស៊ានបូកបី (ASEAN+3)នឹងមានកំណើនសេដ្ឋកិច្ច ៤,១ ភាគរយ នៅក្នុងឆ្នាំ ២០២៦ នេះ

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/07/2026
សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដល់យុវជនក្នុងមូលដ្ឋាន




វិថីហិរញ្ញវត្ថុ




















































Account
Security
Favourite Content