ទីភ្នាក់ងារ KOICA ផ្តល់ជំនួយឥតសំណង១២លានដុល្លារសម្រាប់គម្រោងជំរុញការបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិលកម្ពុជា

ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)ការិយាល័យកម្ពុជា និងរដ្ឋលេខាធិការដ្ឋានអា​កា​ស​ចរស៊ីវិល(SSCA)នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានចុះហត្ថលេខាលើគម្រោងជំនួយឥតសំណងតម្លៃ​១២លានដុល្លារសម្រាប់គម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិលនៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលកម្ពុជា។

លោកស្រី Choi Moonjung នាយិកានៃការិយាល័យទីភ្នាក់ងាកយកា ប្រចាំប្រទេសកម្ពុជា និងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

គម្រោងនេះមានថវិកាសរុបចំនួន១២លានដុល្លារអាមេរិកដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ និងត្រូវបានអនុវត្តចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩ ដោយមានធាតុផ្សំសំខាន់ៗដូចជា ១) ការអភិវឌ្ឍន៍កម្មវិធីសិក្សា៖ ការធ្វើទំនើបកម្ម និងធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាបណ្តុះបណ្តាលឱ្យស្របតាមស្តង់ដារអន្តរជាតិ និងការអនុវត្តល្អបំផុត ២) ការបណ្តុះបណ្តាលគ្រូ៖ ពង្រឹងជំនាញបច្ចេកទេសរបស់គ្រូ នៅ NICA  ៣) ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ៖ ការធ្វើឱ្យប្រសើរឡើងនូវកន្លែងបណ្តុះបណ្តាល និងការផ្តល់ឧបករណ៍ទំនើបៗ ៤) ការកសាងសមត្ថភាព៖ ការពង្រឹងសមត្ថភាពស្ថាប័នរបស់ NICA ក្នុងការគ្រប់គ្រង និងផ្តល់កម្មវិធីបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាព ៥) ការផ្តល់អ្នកជំនាញ៖ អ្នកជំនាញកូរ៉េនឹងត្រូវបានបញ្ជូនដើម្បីជួយសម្រួលដល់ការអភិវឌ្ឍន៍ប្រព័ន្ធបណ្តុះបណ្តាល នឹងចែករំលែកចំណេះដឹង និងបទពិសោធន៍។

គម្រោងពង្រឹងប្រព័ន្ធបណ្តុះបណ្តាលអាកាសចរណ៍ស៊ីវិលនៅវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលនៅកម្ពុជានឹងផ្តោតលើការពង្រឹងសមត្ថភាពរបស់វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលនៅកម្ពុជា(NICA)ដើម្បីផ្តល់កម្មវិធីបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ និងទទួលស្គាល់ជាអន្តរជាតិសម្រាប់អ្នកជំនាញអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។ គំនិតផ្តួចផ្តើមនេះនឹងដោះស្រាយការកើនឡើងនៃតម្រូវការសម្រាប់បុគ្គលិកជំនាញក្នុងវិស័យអាកាសចរណ៍ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដើម្បីធានាបាននូវសុវត្ថិភាព និងប្រសិទ្ធភាពក្នុងការធ្វើដំណើរតាមផ្លូវអាកាស។

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា មានប្រសាសន៍ថា៖

«តាមរយៈការពង្រឹងប្រព័ន្ធបណ្តុះបណ្តាលរបស់ NICA យើងបាន និងកំពុងវិនិយោគលើអនាគតនៃអ្នកជំនាញអាកាសចរណ៍របស់យើង និងធានាថា ពួកគេត្រូវបានបំពាក់ដោយជំនាញចាំបាច់ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងភាពជាដៃគូដ៏សប្បុរសរបស់ទីភ្នាក់ងារ KOICA»។

លោកស្រី Choi Moonjung នាយិកាប្រចាំប្រទេសនៃការិយាល័យ KOICA ប្រចាំកម្ពុជាបានមានប្រ​សា​សន៍ថា៖

«គម្រោងនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញសម្រាប់វិស័យអាកា​សចរណ៍ស៊ីវិល ដែលរួមចំណែកដល់កំណើន និងវិបុលភាពនៃប្រទេសកម្ពុជាទាំងមូល។ យើងមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយ SSCA និង NICA លើគំនិតផ្តួចផ្តើមដ៏សំខាន់នេះ»។

គម្រោងនេះត្រូវបានគេរំពឹងថា នឹងមានឥទ្ធិពលយ៉ាងសំខាន់ទៅលើសុវត្ថិភាព ប្រសិទ្ធភាពនិង និរន្តរភាពនៃ​វិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា។តាមរយៈការវិនិយោគលើការអភិវឌ្ឍន៍ធនធានមនុស្ស គម្រោងនេះ​នឹងរួមចំណែកដល់កំណើនរយៈពេលវែងនៃឧស្សាហកម្មនេះនិងលើកកំពស់កម្ពុជាឲ្យក្លាយជាមជ្ឈ​មណ្ឌលអាកាសចរណ៍ក្នុងតំបន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *