ដំណឹងល្អ ! ក្រុមហ៊ុនកូរ៉េ​ចំនួន​​ ៣៥​ ចង់មកបណ្ដាក់​ទុនវិនិយោគ​នៅកម្ពុជា​ ​

ភ្នំពេញ ៖ នៅក្រោយការ​បោះឆ្នោត និ​ងរៀបចំ​រាជរដ្ឋាភិបាលថ្មីរួចរាល់ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា​រួមទាំង​ថ្នាក់​ដឹក​នាំជាច្រើនទៀត​បានចាប់ផ្ដើម​ធ្វើស​កម្ម​ភាព​​ដើម្បីដឹកនាំប្រទេស​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ពី​បរទេស​។ ជាការកត់សម្គាល់​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋា​ភិបាល​បាន​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ដើម្បីជួ​បវិនិយោគិននៅទីនោះ ហើយជាលទ្ធផល​មាន​ក្រុមហ៊ុនកូរ៉េ​ចំនួន​ ៣៥ ​ក្រុម​ហ៊ុន​មាន​បំណ​ង​​ម​ក​​វិនិយោគនៅក្នុង​ប្រ​ទេស​កម្ពុជា ។​

ឯកឧត្តម​ ​យឹម ស៊ីណន រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​ វិជ្ជាជីវៈ បានមានប្រសាសន៍ថា​ កាលពី​សប្ដាហ៍កន្លងទៅនេះ នៅក្នុង​វេទិកា​ធុរកិច្ច​មួយ​នៅក្នុងប្រទេសកូរ៉េ មានក្រុមហ៊ុន​ឯកជនជាច្រើនចូលរួម ហើយក្នុងនោះក៏មានក្រុមហ៊ុនប្រមាណ ​៣៥ ក្រុមហ៊ុន បាន​បង្ហា​ញ​ពីគោលបំណង​ក្នុង​ការ​ចូលមកកម្ពុជា​ដើម្បីបណ្ដាក់ទុនវិនិយោគ​ លើ​ការ​កែច្នៃ​ និងនាំចូលទៅកាន់ប្រទេស​កូរ៉េ​វិញ​។​

ឯឧត្តម​បន្តថា​ ប្រតិភូពីកម្ពុជា​ បានបង្ហាញពីឱកាស​ល្អៗ​ដល់​វិនិយោគិន​កូរ៉េ ដើម្បី​ទាក់ទាញ​ពួកគេ​ឱ្យចូ​ល​ម​ក​​​​វិនិយោគនៅក្នុង​ប្រទេស​កម្ពុជា ដូច​ជា​ការ​កែច្នៃផលិតផលកសិកម្ម​​ ហើយនាំចេញទៅប្រទេស​កូរ៉េវិញ​តាម​រ​យៈ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី​ដែល​បានចុះកិច្ចព្រមព្រៀងជាមួយ​គ្នា​រួចហើយ និ​ងប្រទេ​ស​ជា​ដៃ​គូ​រ​បស់​ក​​ម្ពុ​ជា​ជាច្រើនទៀត ។

ឯកឧត្តម​បន្ថែមថា​ បើតាមអ្វីដែល​ក្រុមហ៊ុន​របស់កូរ៉េ​បានលើកឡើងនោះ នៅអំឡុង​ខែ​តុលា​ឆ្នាំ ២០២៣​ខា​ង​មុ​ខនេះ​​ ក្រុមហ៊ុនកូរ៉េ​ទាំងនោះ នឹង​ចុះ​មក​កម្ពុជា ដើម្បីសិក្សា​ពីសក្ដានុពល និង​សិក្សា​ពីការ​វិនិយោគ​របស់​​ពួក​គេ​​នៅម្ពុជា ទៅតាម​ជំនាញ​រៀង​ៗខ្លួន​។ ​

ឯកឧត្តមបានបញ្ជាក់ថា ៖

​« ក្រុមហ៊ុន​ដែល​ចាប់​អារម្មណ៍​មក​បណ្ដាក់​វិនិ​យោគ​នៅកម្ពុជាទាំង​៣៥​នោះ​ភាគច្រើនគឺជា​ក្រុមហ៊ុន​ជំនាញ​កសិកម្ម ជាពិសេស​​កសិកម្ម​បែ​ប​ទំនើប​ ដែល​ការ​ប​ណ្ដា​ក់​ទុនវិនិយោគរបស់ក្រុមហ៊ុនកូរ៉េ​នេះដែរ នឹង​នាំមក​នូវ​ជំនាញ​និ​ងបទពិសោធន៍​ពីកូរ៉េ​មកដល់​ប្រ​ជា​ជន​​កម្ពុជា​ » ។

គួររំលឹកដែរថា សម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា​ បានមានប្រសាសន៍ថា កាលពីពេលកន្លងទៅថ្មីៗនេះ ថ្នាក់ដឹក​នាំ​ប្រ​ទេ​​ស​បានចេញទៅ​ក្រៅប្រទេស​ដើម្បី​ចរ​ចាទាក់ទាញ​វិនិយោគិនពីបរទេស​ចូលមកកម្ពុជា ដូច្នេះ សម្រាប់​ថ្នាក់​ដឹកនាំតាមមូលដ្ឋាន​ គួរតែជួយទាក់ទាញ​បន្ត​នៅពេល​វិនិយោគិន​បរទេស​មក​កម្ពុជា ជាពិសេស​នៅ​តាម​ប​ណ្ដា​​រាជធានី ខេត្ត​នានាទូទាំង​ប្រទេស​ ដូចជាការ​បង្ហាញពីសក្ដានុពល​​នូវ​អ្វីដែលយើង​មាន​ដល់​វិនិយោគិន​បរ​ទេស​ដើម្បី​ឱ្យ​គេ​​ពិចារណា​មក​បណ្ដាក់ទុនក្នុ​ងប្រទេស​ម្ពុជា ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ