ការវិនិយោគដីធ្លីចេញពីភ្នំពេញ៣០គីឡូម៉ែត្រទៅ៦០គីឡូម៉ែត្រ នឹងទទួលបានប្រាក់ចំណេញនៅពេលអនាគត

ភ្នំពេញ ៖ ការវិនិយោគដីធ្លីនៅជុំវិញរាជធានីភ្នំពេញ នៅតែមានឱកាសក្នុងការទទួលបានប្រាក់ចំណេញខ្ពស់ ហើយការវិនិយោគនៅតំបន់ដែលចេញពីរាជធានីភ្នំពេញ ចន្លោះ៣០គីឡូម៉ែត្រទៅ ៦០គីឡូម៉ែត្រ នឹងទទួលបានប្រាក់ចំណេញខ្ពស់ ពីព្រោះថាដីធ្លីនៅជិតរាជធានីភ្នំពេញ ឬនៅកណ្ដាលក្រុងភ្នំពេញ មានឱកាសក្នុងការឡើងថ្លៃតិចតួចបំផុត។

លោក ង៉ែត ជូ អ្នកវិនិយោគលើវិស័យដីធ្លីមួយរូបនៅកម្ពុជាបានឱ្យដឹងថា ដីធ្លីនៅតំបន់ដែលឆ្ងាយពីកណ្ដាលក្រុងភ្នំពេញនឹងមានឱកាសក្នុងការវិនិយោគទទួលបានប្រាក់ចំណេញខ្ពស់នៅពេលអនាគត ដោយក្នុងនោះដែរសកម្មភាពពាណិជ្ជកម្មនៅតំបន់ជាយក្រុងចាប់ពី៣០គីឡូម៉ែត្រទៅ៦០គីឡូម៉ែត្រ នឹងអាចមានឱកាសហក់ឡើងខ្ពស់បន្ថែមទៀត ដោយដីតំបន់នៅនោះ គេអាចបើកជាភោជនីយដ្ឋាន  ហាងកាហ្វេ យានដ្ឋានរថយន្ត កន្លែងដាក់តាំងផលិតផលជាដើម។

លោកបន្តថា ៖

“សម្រាប់ដីអភិវឌ្ឍលំនៅឋាន ឃើញថាចាប់ផ្ដើមរីកសាយទៅកាន់តំបន់ជាយៗក្រុងជាបន្តបន្ទាប់។ ដីនៅតំបន់ចំងាយពីភ្នំពេញ ៣០ទៅ៦០គីឡូម៉ែត្រ  កំពុងមានការចាប់អារម្មណ៍លើការទិញ-លក់ពីសំណាក់ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ហើយនៅពេលអនាគតដីលំនៅឋាននឹងកាន់តែពិបាករកសម្រាប់ពង្រីកគម្រោង ដូច្នេះ ដីនៅតំបន់នេះនឹងមានតម្រូវការខ្ពស់ ហើយអ្នកមានលុយអាចទិញទុកចំណេញនៅពេលខាងមុខបានផងដែរ”

លោក ឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky Realty បានឱ្យដឹងថា បច្ចុប្បន្ន អ្នកវិនិយោគដែលមានលុយអាចទិញដីធ្លីទុកចំណេញនៅពេលអនាគតបាន ហើយតំបន់ដែលនៅជាយៗក្រុងនឹងមានសក្ដានុពលឡើងថ្លៃបន្តទៀត ខណៈនៅតំបន់ក្នុងក្រុងអាចមានអត្រាកើនឡើងតិចតួចប៉ុណ្ណោះ។

លោកបន្តថា ពេលនេះអ្នកចង់ពង្រីកអាជីវកម្មនៅពេលអនាគត អាចស្វែងរកដីធ្លីសម្រាប់ត្រៀមទុក ឬអ្នកមានលុយសល់មិនដឹងយកធ្វើអីក៏អាចទិញដីសម្រាប់ត្រៀមទុកលក់ចំណេញបន្ត ឬជួលទៅកាន់អ្នកដែលមានតម្រូវការនៅពេលនោះផងដែរ។

លោកឧកញ៉ា នួន រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអចលនទ្រព្យ KFA Group បានលើកឡើងផងដែរថា តំបន់ជុំវិញរាជធានី ជាពិសេសនៅតំបន់ជាយៗនៅតែមានសក្ដានុពល និងឱកាសខ្ពស់ ពីព្រោះថានៅពេលរាជធានីភ្នំពេញកាន់តែរីកសាយ ការអភិវឌ្ឍទៅកាន់តំបន់ជាយក្រុងកាន់តែលឿន និងធ្វើឱ្យដីធ្លីកាន់តែមានតម្រូវការ និងឡើងថ្លៃបន្តបន្ទាប់។

លោកឧកញ៉ាបន្តថា រហូតមកដល់ពេលនេះទាំងផ្ទះជាប់ដីជាបុរី និងតម្រូវការដីធ្លីសម្រាប់សាងសង់ឃ្លាំងរោងចក្រជាដើម កំពុងតែមានកំណើនខ្ពស់ ដូច្នេះអ្នកមានដីនៅតំបន់ជាយក្រុងៗ នឹងទទួលបានផលប្រយោជន៍ខ្ពស់ ។ លោកឧកញ៉ាបានបញញជាក់ទៀតថា មានមនុស្សមិនតិចទេកាលពីប៉ុន្មានឆ្នាំមុនបានទិញដីទាំងប្រថុយនៅតំបន់ជាយក្រុង ប៉ុន្តែមកដល់ពេលនេះពួកគាត់ក៏ទទួលបានផលចំណេញមិនតិចនោះដែរពីដីធ្លីដែលបានទិញទុកកាលពីមុននោះ ហើយអ្នកខ្លះក៏លក់បន្តទៅឱ្យអ្នកអភិវឌ្ឍន៍ ខ្លះទៀតក៏បានអភិវឌ្ឍន៍ដោយខ្លួនឯងដើម្បីប្រមូលផលចំណេញដូចគ្នា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ