តោះ ! មកស្គាល់ទីផ្សារអន្តរជាតិទាំង៥ដែលនាំចូលទំនិញដ៏ធំជាងគេរបស់កម្ពុជា នៅឆមាសទី១នេះ

យោងតាមរបាយការណ៍របស់​​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ប្រទេសចំនួន៥ ដែលរួមមាន ប្រទេស​ចិន វៀតណាម ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជាប្រទេសដែលកម្ពុជានាំទំនិញចូលកាន់ទីផ្សារក្នុងស្រុកច្រើនជាង និងមានតម្លៃទឹកប្រាក់សរុបជិត១០ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៣ ដោយក្នុ​ងចំណោមប្រទេសទាំងនេះ មានតែចិន និងឥណ្ឌូនេស៊ីទេ ដែលនាំទំនិញមកកម្ពុជាមានការកើនឡើង។​

​របាយការណ៍ដដែលបាន​ឱ្យដឹងថា ចិន​បាននាំចូលទំនិញមកកម្ពុជាក្នុងទំហំទឹកប្រាក់ ជាង ៥ ៤៤០ លានដុល្លារ កើន១,២ភាគរយ, វៀតណាម ១៨៧២លានដុល្លារ ថយចុះជាង១០ភាគរយ, ថៃ ១៤៤៧ លានដុល្លារ ថយចុះជិត២០ភាគរយ, ឥណ្ឌូនេស៊ីជាង៥៧៣លានដុល្លារ កើនឡើងជិត២៧ភាគរយ និងម៉ាឡេស៊ី មាន​ជាង ២៦៨ លានដុល្លារ ថយចុះ២ភា​គរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២។

ដោយឡែកការនាំចូលសរុបរបស់កម្ពុជា មានការថយចុះជិត២៣ភាគរយ បើធៀបនឹងឆមាសទី១ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់​ឱ្យដឹងថា​ កត្តាដែលធ្វើឱ្យ​ការនាំចូលរបស់កម្ពុជាមានការធ្លាក់ចុះ គឺបណ្ដាលមកពីការថយចុះនៃតម្រូវការក្នុងស្រុក គួបផ្សំកំណើននៃការផ្គត់ផ្គង់តម្រូវការក្នុងស្រុករបស់កម្ពុជា នៅមួយរយៈចុងក្រោយនេះ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់។

លោកបានបន្ថែមថា ក្នុងចំណោមប្រទេសទាំង៥នេះ មានប្រទេស៤ហើយជាសមាជិករបស់អាស៊ាន ដែលនេះមានន័យថា កា​រធ្វើពាណិជ្ជកម្មជាមួយប្រទេសជាសមាជិក ត្រូវបានជំរុញ និងលើកទឹកចិត្ត ជាពិសេសនៅក្នុងអំឡុងពេលវិបត្តិសកលនេះ ដែលអាស៊ានត្រូវការបង្កើនការធ្វើពាណិជ្ជកម្មជាគ្នាទទៅវិញទៅមក។

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា​ ៖

“ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន វៀតណាម​ និងថៃ មានការដោះដូរទំនិញជាមួយយើងច្រើនជាងគេ ទាំងការនាំចូល និងនាំចេញ គឺមានប្រហាក់ប្រហែលគ្នា ដោយសារតែប្រទេសទាំងពីរនេះ មានព្រំដែនជាប់គ្នា​ងាយស្រួលដល់ការដឹកជញ្ជូន ខណៈតម្រូវការប្រើប្រាស់របស់ប្រជាជនក៏ប្រហាក់ប្រហែលគ្នាផងដែរ។”

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ កាលពីអំឡុងពេលសម្ពោធនាំអង្ករចេញទៅហ្វីលីពីន កាលពីពេលថ្មីៗនេះ បានបញ្ជាក់ដែរថា នៅក្នុងស្ថានភាពនៃការប្រឈមនឹងវិបត្តិនានា ក្នុងពេលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានតែងតែណែ​នាំ​ឱ្យមានការធ្វើពាណិជ្ជកម្មជាមួយប្រទេសប្រទេសក្នុងអាស៊ានឱ្យបានច្រើន ព្រោះភាគច្រើនប្រទេសជាសមាជិកអាស៊ា​ននាំចេញទៅក្រៅតំបន់អាស៊ាន។

លោកធ្លាប់បានបញ្ជាក់ដូច្នេះថា ៖

“ឥឡូវនេះ ​យើងកំពុងតែខិតខំប្រឹងប្រែង ក្នុងការជំរុញការនាំចេញនិងនាំចូលជាមួយប្រទេសជាសមាជិកអាស៊ាន។ហេតុអ្វីបានជាយើងធ្វើបែបនេះ? ពីព្រោះថា វាធ្វើឱ្យយើងបានភាពធន់ នៅក្នុងបញ្ហាសន្តិសុខស្បៀង ដែលពិភពលោកនាពេលបច្ចុប្បន្ននេះ​មានបញ្ហាច្រើន ជាពិសេសបញ្ហាខ្វះខាតសន្តិសុខស្បៀង ក៏ដូចជា ថាមពល។​ដូច្នេះយើងត្រូវប្រឹងប្រែងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់បន្ថែមទៀត។”

វិបត្តិសេដ្ឋកិច្ចសាកលលោក នៅតែជាបញ្ហាប្រឈមសម្រាប់ការធ្វើពាណិជ្ជកម្មរបស់បណ្ដាប្រទេសជាច្រើនលើពិភពលោក ដោយសារវិបត្តិនេះបានធ្វើឲ្យតម្រូវការនៅតាមបណ្ដាប្រទេសជាច្រើនរួមទាំងកម្ពុជាមានការថយចុះ។ នេះបើតាមការលើកឡើងពី លោក​ ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបាន​កត់សម្គាល់ឃើញថា ស្ថិតក្នុងបរិបទនេះ មានបណ្ដាប្រទេសជាច្រើនលើពិភពលោកសុទ្ធតែមានការធ្លាក់ចុះនូវតម្រូវការ ជាពិសេសតម្រូវការមួយចំនួនដែលមិនមានភាពចាំបាច់ រួមទាំងនៅប្រទេសកម្ពុជាផងដែរ។

លោក ហុង វណ្ណៈ បាន​បញ្ជាក់ថា ៖

“ការកាត់បន្ថយនូវការនាំចូលទំនិញមួយចំនួនដែលមិនចាំបាច់ និងជំរុញការនាំចេញទៅ​កាន់ទីផ្សារអន្តរជាតិ ទើបជាកត្តាល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ម្យ៉ាងវិញទៀត ស្ថិតក្នុងបរិការណ៍នេះ បើទោះជា​កម្ពុជា មានការនាំចូលទំនិញពីប្រទេសដទៃ នៅមានកម្រិត ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដទៃឡើយ។”

សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិកមម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង២៣ ពាន់លានដុល្លារ ថយចុះ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ កម្ពុជា បាននាំចេញក្នុងទំហំទឹកប្រាក់ជាង១១ពាន់លានដុល្លារ ខណៈការនាំចូលមានទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ។

ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលសម្លៀកបំពាក់ ស្បែកជើង វាយនភណ្ឌ សម្ភារ និងគ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម ជាដើម។ ដោយឡែក ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចូលពីខាងក្រៅវិញ មានដូចជា ម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្ភារសំណង់ ជី-ថ្នាំកសិកម្មជាដើម៕ អត្ថបទដោយ ៖ វណ្ណ សុជាតា​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ