សិប្បកម្មផលិតប្រេងធញ្ញជាតិក្នុងស្រុក ជាផ្នែកមួយជួយដល់ជីវភាពប្រជាជនក្នុងតំបន់

ប្រេងធញ្ញជាតិ ជាប្រភេទប្រេងម្យ៉ាងដែលត្រូវបានចម្រាញ់ កៀបចេញពីគ្រាប់ធញ្ញជាតិដែលដំណើរផលិតមានភាពលំបាក ហើយភាគច្រើនផលិតផលទាំងនេះជាផលិតផលនាំចូលពីក្រៅប្រទេស។ ដោយមើលឃើញពីទីផ្សារប្រេងក្នុងស្រុកនៅមានកម្រិត សិប្បកម្មមួយបានផលិតប្រេងក្នុងស្រុកដែលមានគុណភាព សុវត្ថិភាព និងជាផ្នែកមួយជួយដល់ជីវភាពសហគមន៍។

លោក ម៉ៅ ចាន់តារា ម្ចាស់សិប្បកម្ម តារា ហ្វូត បានប្រាប់ឱ្យដឹងថា គោលបំណងនៃការបង្កើតសិប្បកម្មនេះឡើងគឺចង់ឱ្យប្រជាកសិករខ្មែរមានទីផ្សារលក់កសិផលផ្សេងៗដូចជា ល្ងខ្មៅ ដូង សណ្ដែកផ្កាយ សណ្ដែកដី ខ្ញី ស្លឹកគ្រៃ និងម្រុំជាដើម ហើយទីផ្សារប្រេងក្នុងស្រុកក៏នៅមានកម្រិតនៅឡើយ ទើបលោកសម្រេចចិត្តបង្កើតជាសិប្បកម្មផលិតប្រេងធម្មជាតិពិតៗរបស់ខ្មែរ ដែលមានគុណភាព និងសុវត្ថិភាពខ្ពស់។

លោកបន្ថែមថា ការលក់ប្រេងធម្មជាតិនៅលើទីផ្សារកម្ពុជានៅពុំទាន់មានភាពទូលំទូលាយប៉ុន្មានទេ ដែលប្រជាជនមួយចំនួនចង់ទិញប្រេងធម្មជាតិរបស់ខ្មែរតែមិនដឹងថាទៅទិញនៅទីណា មួយវិញទៀតការផលិតប្រេងធម្មជាតិនៅកម្ពុជា គឺនៅមានកម្រឹតនៅឡើយ ហើយអាជីវករជាច្រើនបាននាំចូលប្រេងធម្មជាតិមកពីក្រៅប្រទេស។

សម្រាប់ផលិតផលរបស់សិប្បកម្មខាងលើមានដូចជា ប្រេងល្ងខ្មៅ ប្រេងសណ្ដែកផ្កាយ ប្រេងដូង ប្រេងស្លឹកគ្រៃជាដើម ដែលសុទ្ធសឹងជាផលិតផលចម្រាញ់ចេញពីកសិផលធម្មជាតិរបស់កសិករក្នុងស្រុក មានតម្លៃថ្លៃជាងប្រេងនាំចូលបន្តិចតែមានគុណភាពល្អ។ ចំពោះការទិញកសិផលនេះទៀតសោត ជាធម្មតាលោកត្រូវប្រមូលទិញកសិផលពីបងប្អូនកសិករដោយឱ្យថ្លៃជាមុន ទើបដឹកទំនិញមកក្រោយ ដែលបានដើរតួជាផ្នែកមួយជួយដល់ជីវភាពកសិករ និងផ្ដល់ការងារជូនប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់តែម្ដង។

ចំពោះអតិថិជនវិញ ភាគច្រើនជាបងប្អូនដែលនិយមគាំទ្រផលិតផលក្នុងស្រុក និងជាអ្នកស្រឡាញ់សុខភាព ពិសេសបងប្អូនវ័យកណ្ដាលដែលគិតគូរពីសុខភាព និងចេះជ្រើសរើសប្រភេទប្រេងដែលមានគុណភាពល្អ និងមានសុវត្ថិភាពចំពោះអ្នកទទួលទាន។

លោកបានបញ្ជាក់ថា ៖

“ចំពោះវត្ថុធាតុដើមដូចជា ល្ង យើងធ្វើការប្រមូលពីតាមខេត្តផ្សេងៗ និងតាមរដូវ ដូចជា ចន្លោះខែឧសភា យើងយកពីខាងខេត្តបាត់ដំបង ឯខែតុលាយើងប្រមូលទិញពីខាងកំពង់ចាម និងកំពង់ឆ្នាំងជាដើម ហើយបន្ទាប់ពីបានល្ងមកហើយ ការផលិតក៏មានដំណាក់កាលផ្សេងៗទៀតដូចជា ហាលសម្អាត កៀប ច្រោះ និងច្រកដប ទើបក្លាយជាផលិតផសម្រេចបាន ហើយការកៀបនេះទៀតសោត សម្រាប់ប្រេងល្ងចំណុះ១លីត្រ ត្រូវការគ្រាប់ល្ងប្រមាណ ៣-៤គីឡូក្រាម អាស្រ័យទៅតាមល្ងតាមតំបន់ផ្សេងៗផងដែរ ដែលជាធម្មតាសិប្បកម្មនេះអាចផលិតបានប្រមាណ ៥០-១០០លីត្រក្នុងមួយខែ និងលក់ធម្មតាតម្លៃ ៥-៧ដុល្លារក្នុងមួយដប”

គួរបញ្ជាក់ដែរថា សិប្បកម្ម តារា ហ្វូត បានចាប់ផ្ដើមតាំងពីចុងឆ្នាំ២០១៧ ដោយសារមើលឃើញពីសក្ដានុពលវត្ថុធាតុដើមនៅក្នុងស្រុក មិនសូវមានអ្នកចម្រាញ់ធ្វើប្រេងនៅឡើយ ដែលជាឱកាសមួយអាចជួយលើកកម្ពស់ជីវភាពប្រជាជន និងសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

យ៉ាងណាក៏ដោយ ក្នុងការផលិតគឺជួបបញ្ហាលំបាកជាច្រើនដូចជា បញ្ហាបច្ចេកទេសនៅមានកម្រិត ដើមទុន ឯទីផ្សារនៅមានកម្រិតផងដែរ ខណៈដែលការយល់ដឹងរបស់អតិថិជនស្ដីពីការថែទាំសុខភាពដោយការទទួលទានប្រេងធញ្ញជាតិមិនសូវទូលាយ ហើយមិនសូវឱ្យតម្លៃផលិតផលក្នុងស្រុកដែលមានតម្លៃថ្លៃជាងផលិតផលនាំចូល។

សម្រាប់គម្រោងនៅថ្ងៃអនាគត លោក ម៉ៅ ចាន់តារា បានលើកឡើងថា បើប្រជាជនយើងកាន់តែគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើន ខាងសិប្បកម្មផលិតប្រេងធម្មជាតិនៅប្រទេសកម្ពុជានឹងមានភាពរីកចម្រើន ហើយនឹងឈានទៅរកការនាំចេញផលិតផលក្នុងស្រុកទៅក្រៅប្រទេស ដើម្បីឱ្យបរទេសកាន់តែស្គាល់ពីគុណភាពផលិតផលនៅប្រទេសកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​