ក្រុមហ៊ុនសិង្ហបុរីចំនួន ១៦ ស្វែងរកឱកាសពង្រីកការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍នៅកម្ពុជា

ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចដែលមានក្រុមហ៊ុនសិង្ហបុរីចំនួន ១៦ បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ក្នុងការពង្រីកវត្តមានធុរកិច្ចរបស់ខ្លួនក្នុងប្រទេសកម្ពុជា ដែលគោលបំណងនេះត្រូវបានបង្ហាញនៅក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។

ក្រុមហ៊ុនសិង្ហបុរីដែលធ្វើអាជីវកម្មក្នុងវិស័យផ្សេងៗ ដូចជា វិទ្យាសាស្ត្រជីវិត ការបណ្តុះបណ្តាលផ្នែកឌីជីថល ការកែច្នៃម្ហូបអាហារ សេវាកម្មវិស្វកម្ម និងហេដ្ឋារចនាសម្ព័ន្ធ បានស្វែងយល់ពីទិដ្ឋភាពនៃការអភិវឌ្ឍនៅកម្ពុជា និងឱកាសវិនិយោគក្នុងវិស័យកម្មន្តសាល ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងនវានុវត្តន៍បច្ចេកវិទ្យា។ ក្រុមហ៊ុនទាំងនេះ មានមួយចំនួន បាន និងកំពុងធ្វើអាជីវកម្មនៅកម្ពុជាស្រាប់ ហើយកំពុងស្វែងរកឱកាសពង្រីកប្រតិបត្តិការ និងកិច្ចសហការថ្មីៗ។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖

«កម្ពុជាមិនទាន់ជាទីផ្សារល្អឥតខ្ចោះទេ ប៉ុន្តែយើងជាប្រទេសដែលចង់បានការវិវត្ត និងមានរដ្ឋាភិបាលដែលចាំគាំទ្រវិស័យឯកជន។ ខណៈដែលយើងកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ យើងស្វាគមន៍ភាពជាដៃគូរយៈពេលវែងដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់យើងឆ្ពោះទៅរកសេដ្ឋកិច្ចផ្អែកលើចំណេះដឹង»។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុនសិង្ហបុរីសហការជាមួយក្រុមហ៊ុនក្នុងស្រុកលើវិស័យបច្ចេកវិទ្យា ការគាំទ្រសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី និងការអភិវឌ្ឍកម្លាំងពលកម្ម ដោយក្រសួងនឹងជួយសម្របសម្រួលការភ្ជាប់ទំនាក់ទំនងពួកគេជាមួយដៃគូក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រី​បាន​បន្ថែម​ថា​៖

«កម្ពុជាមិននៅទ្រឹងទេ យើងកំពុង​ធ្វើ​ដំណើរ​ទៅ​មុខ ហើយ​យើង​ចង់​ឱ្យ​ក្រុមហ៊ុនសិង្ហបុរីរួម​ដំណើរ​នេះទៅ​មុខ​ជាមួយ​យើង មិន​ត្រឹម​តែ​ក្នុង​កម្រិត​គោល​នយោបាយទេ ប៉ុន្តែ​តាម​រយៈ​ការអនុវត្តគម្រោងវិនិយោគដែលផ្តល់ផលជាក់ស្តែង»។

សូមបញ្ជាក់ថា ក្រុមហ៊ុន Keystone Cable, Vegafoods Singapore, Emaan Inspection និង Kydon Holdings បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកដៃគូក្នុងស្រុក ដោយដាក់កម្ពុជាជាទិសដៅ សម្រាប់ការពង្រីកការវិនិយោគ និងនវានុវត្តន៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *