កម្ចីទិញផ្ទះ​តាម​ប្រព័ន្ធធនាគារ​ និងហិរញ្ញវត្ថុ​ កើនឡើង​ជិតដល់ ៨​ពាន់​លានដុល្លារ​អាមេរិកនៅដំណាច់ឆ្នាំ២០២៤

ភ្នំពេញ ៖ ទំហំឥណទាន​ដែល​គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ បានផ្ដល់ជូន​ពលរដ្ឋ​សម្រាប់ទិញ​លំនៅឋាន បាន​កើនឡើងជិតដល់ ៨ពាន់លានដុល្លារ​អាមេរិកគិតត្រឹម​ចុង​ត្រមាសទី៤ ឆ្នាំ២០២៤​  ។​ នេះបើតា​មរ​បាយ​ការ​​ណ៍​របស់ក្រុមហ៊ុនការិយាល័យឥណទានកម្ពុជា ហៅកាត់ថា  (CBC ) ចេញផ្សាយនៅថ្ងៃទី​៣០ ខែមករា ឆ្នាំ២០២៥ ។

បើតាម​របាយការណ៍​នេះ​បានឱ្យដឹងថា នៅដំណាច់ឆ្នាំ២០២៤ កន្លងទៅនេះ​ ទំហំ​ឥណទាន​ដែល​គ្រឹះស្ថាន​ធ​នា​គារ​ និងហិរញ្ញវត្ថុ​ បានផ្ដល់​ជូន​អតិថិជន​​របស់ខ្លួនជា​ឥណទាន​លក្ខណៈបុគ្គល​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​មាន​ចំ​នួន  ១៥,៥៣ពាន់​លានដុល្លារអាមេរិក ក្នុងនោះ​ឥណទាន​សម្រាប់ទិញផ្ទះ​មាន​ប្រមាណ ​៥១,២៥​ភាគ​រយ​ ឬប្រមាណ​ ៧,៩៥ពាន់​លានដុល្លា​រអាមេរិក​ ។ ក្រៅពីនោះ​មានកម្ចី​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់ខ្លួន មាន ៤៧,៣៦​ភាគរយ​ ត្រូវជា​ប្រមាណ ៧,២២ពាន់​លានដុល្លារអាមេរិក ។​

របាយការណ៍​ដដែលនេះបាន​ឱ្យដឹងថា ​នៅក្នុងដំណាច់​ឆ្នាំ២០២៤​ ចំនួនគណនីឥណទាន​លក្ខណៈ​បុគ្គល​មាន​ចំនួន ២,០៤លានគណនី ហើយ​ក្នុងនោះឥណទានសម្រាប់ទិញ​ផ្ទះ​មានចំនួន ​១០,០១​ភាគរយ​ដែល​ស្មើនឹង​ប្រ​មាណជាង​២០ម៉ឺនគណនី ។ ដោយឡែក​ឥណទាន​សម្រាប់ប្រើប្រាស់​ផ្ទាល់​ខ្លួន​មានរហូតដល់ ​៨១,៩៣​ភាគ​រយ ​ឬប្រមាណ ១,៦៧​លាន​គណនី ។​

សូមរម្លឹកថា ថ្មីៗនេះ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិភាក្សា​ជាមួយបណ្ដា​ធនាគារ​ជាច្រើន​ ដើម្បីពិនិត្យលទ្ធភាពក្នុងការ​បញ្ចុះអត្រា​ការប្រាក់​សម្រាប់ឥណទានទិញផ្ទះ ឬ​បើអាច​សុំឱ្យ​ធនាគារ​ និងហិរញ្ញវត្ថុ ផ្ទេរឥណទាន​ពីម្ចាស់បុរី​ដែលមានកា​រប្រាក់ខ្ពស់ទៅ​ធនាគារដែលមានអត្រាការប្រាក់ទាប​វិញ ។

ឯកឧត្តម ​សាយ សំអាល​ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី នគរូប​នីយកម្ម និង​សំណង់ ធ្លាប់បានមានប្រសាសន៍ថា​ ការ​បញ្ចុះអត្រា​ការ​ប្រាក់​ពីសំណាក់ម្ចាស់​បុរី ឬធនាគារ​មកនៅទាប អាច​ធ្វើឱ្យអ្នក​ទិញផ្ទះដែលកំពុង​បង់រំលស់ជាមួយ​បុរី ឬជាមួយ​ធនាគារ​អាចមានលទ្ធភាពក្នុងចំណាយ​ប្រចាំថ្ងៃបានប្រសើរ ហើយ​អតិថិជន​ក៏អាចសល់​លុយ​ខ្លះ​ដើម្បី​ប្រើប្រាស់​ទៅលើ​ការ​ចំណាយ​ផ្សេងទៀត ​។​ ប៉ុន្តែបើសិនជា​អត្រាការ​ប្រាក់​ខ្ពស់ ចំណូលដែលរកបាន​ប្រចាំខែ​គឺសម្រាប់តែ​បង់​ទៅលើរំលស់​ផ្ទះ​ប៉ុណ្ណោះ ដែលពិបាក​នឹងធ្វើឱ្យមានការ​ចាយវាយទៅលើកត្តា​ផ្សេងៗ ។​

ឯកឧត្តម​ ជូ វណ្ណៈ អគ្គ​នាយក​និយ័តករ​អាជីវកម្ម​អចលនវត្ថុ​​ និង​បញ្ចាំ ធ្លាប់បានលើកឡើងដែរថា​ បច្ចុប្បន្ន​នេះ ពលរដ្ឋ​ ឬអតិថិជនដែលបានទិញ​ផ្ទះពី​ម្ចាស់​បុរី​ ឬអ្នកអភិវឌ្ឍន៍លំនៅឋានដែល​មាន​អាជ្ញា​បណ្ណពី​និយតករ​អាជីវកម្ម​អចលនវត្ថុ​ និង​បញ្ចាំ​ ដែលកំពុង​បង់រំលស់​ប្រចាំ​ខែ មានទំហំទឹកប្រាក់​ជាង ​១ពាន់​លាន​ដុល្លា​រ​​អា​មេ​​រិ​ក និង​មិនទាន់​រាប់បញ្ចូល​​ចំពោះអតិថិជនដែលទិញផ្ទះ ដោយខ្ចីលុយ​ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ឬខ្ចីលុយ​ពី​បងប្អូន​មក​ប្រើប្រាស់​នៅឡើយ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *