ជាការបញ្ជាក់បន្ថែម លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា នៅក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ 053 សសរ ចុះថ្ងៃទី25 ខែមេសា ឆ្នាំ2021 គឺការបញ្ចប់ការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ 44 សសរ ចុះថ្ងៃទី6 ខែមេសា ឆ្នាំ2021 និងសេចក្តីសម្រេចលេខ 51 សសរ ចុះថ្ងៃទី17 ខែមេសា ឆ្នាំ2021 របស់ រាជរដ្ឋាភិបាល។
លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សេចក្តីសម្រេចនេះបានអនុញ្ញាតឱ្យពលរដ្ឋទូទៅធ្វើដំណើរចេញចូលឆ្លងខេត្តបាន លើកលែងតែការចេញចូលនៅតំបន់បិទខ្ទប់ប៉ុណ្ណោះ ដែលក្នុងនោះមានរាជធានីភ្នំពេញ និងក្រុងតាខ្មៅជាដើម។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន ដោយឡែកកងកម្លាំងរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់នៅតាមគោលដៅ ជាពិសេសរដ្ឋបាលខណ្ឌទាំង14ទូទាំងរាជធានីភ្នំពេញបន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content