ធនាគារជាតិនៃកម្ពុជា ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាមានកំណើន ៥.៩%

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាបានកើន៥.៩% បើទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ។ កំណើននេះ ត្រូវបានគាំទ្រដោយការកើនឡើងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម ខណៈវិស័យសំណង់ និងអចលនទ្រព្យបន្តមានភាពទន់ខ្សោយ។

យោងតាមរបាយការណ៍ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា អត្រាអតិផរណាមានកម្រិត ៣,៥ភាគរយ ដែលបណ្តាលមកពីកំណើនថ្លៃក្រុមម្ហូបអាហារ និងអតិផរណាស្នូល ខណៈថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានថយចុះ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤ ០១១ រៀលក្នុងមួយដុល្លារ ដោយប្រាក់រៀលបានឡើងថ្លៃ ១,៦ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៤។

ដោយឡែក សមតុល្យជញ្ជីងទូទាត់មានអតិរេក ២៧៥,៥ លានដុល្លារ គាំទ្រជាចម្បងដោយលំហូរចូលសុទ្ធនៃគណនីហិរញ្ញវត្ថុ។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ២៤,៨ពាន់លានដុល្លារ ស្មើនឹង ៧,៥ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់។ វិស័យកម្មន្តសាលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមានកំណើន៩.៨%។ អនុវិស័យកម្មន្តសាលកាត់ដេរ ត្រូវបានប៉ាន់ស្មានថា កើនឡើង១០.៨% ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរកើនឡើង ៨.៥%។

ដោយឡែក ការនាំចេញផលិតផលកម្មន្តសាលបានកើនឡើងគូឱ្យកត់សម្គាល់ ១៥.៣% (គិតជាតម្លៃ) នាឆមាសទី១ ឆ្នាំ២០២៥ ធៀបនឹងគ្រាដូចគ្នា ឆ្នាំមុន (៨.៧%) ដោយសារការសម្រុកនាំចេញយ៉ាងគំហុក មុនពេលពន្ធគយបដិការត្រូវបានអនុវត្ត។ កំណើននេះ គាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលដែលកំពុងលេចឡើង ដូចជាសំបកកង់រថយន្ត អំពូលភ្លើង និងខ្សែភ្លើងនឹងបង្គំខ្សែភ្លើង។

ចំពោះវិស័យកសិកម្ម បន្តទទួលបានកំណើន១.២% ដែលគាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល។ ផលស្រូវរដូវប្រាំងបានកើន១០.៩% ធៀបនឹងត្រាដូចគ្នាឆ្នាំមុន (កើន១២.១%) ដល់៤.៣លានតោន ដែលជាចម្បងដោយសារភាពអំណោយផលនៃអាកាសធាតុ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ។ ទន្ទឹមនេះ ការកើនឡើងនៃថ្លៃស្រូវ នាឆ្នាំ២០២៣-២០២៥ ក៏បានរួមចំណែកជំរុញការដាំដុះផងដែរ។ លើសពីនេះ ផ្ទៃដីដាំដុះស្រូវរដូវវស្សាក៏បានកើន ៤.៩% ធៀបនឹងឆ្នាំមុន ថយ៧.៥%។

ផលជ័រកៅស៊ូកើនឡើង ១.៣% ដល់ ១៨២.៥ពាន់តោន ដោយសារកំណើនតម្រូវការ ស្របពេលតម្លៃជ័រកៅស៊ូជាមធ្យម បន្តកើនឡើងខ្ពស់ ៣០.១% ដល់១,៩៨៦ដុល្លារអាមេរិក ក្នុង១តោន (១,៨៦៣ដុល្លារអាមេរិក ក្នុង១តោន នាឆមាសទី១ ឆ្នាំ២០២៤)។

ធនធានផលផលបានកើន១៥.៨% បន្ទាប់ពីថយចុះ ៣.៧% នាត្រាដូចគ្នាឆ្នាំមុន ដែលក្នុងនោះផលនេសាទទឹកសាប និងសមុទ្របានកើន ២៣.២% ដែលជាចម្បងដោយសារការពង្រឹង វិធានការទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ ស្របពេលដែលផលវារីវប្បកម្មកើត៦%។

វិស័យទេសចរណ៍បន្តមានកំណើន ដែលត្រូវបានគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការតភ្ជាប់ជើងហោះហើរត្រង់ជាមួយបណ្តាប្រទេសនានា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ធំៗ ដែលចូលរួមទាក់ទាញអ្នកទស្សនា។ ភ្ញៀវអន្តរជាតិកើន៦.២% ដល់ ៣.៨លាននាក់ ដែលក្នុងនោះ ភ្ញៀវថៃឈរនៅលំដាប់ទី១ (សមាមាត្រ ២៧.៦% នៃភ្ញៀវអន្តរជាតិចិន (១៧.៨១%)។ ភ្ញៀវអន្តរជាតិ ដែលចូលមកតាមផ្លូវអាកាស (សមាមាត្រ ៤២,៣% នៃភ្ញៀវអន្តរជាតិ សរុប) កើន ២៣.៧% និងតាមផ្លូវគោក និងផ្លូវទឹក (សមាមាត្រ ៥៧.៧%) ថយ៣.៧%។

ទោះជាយ៉ាងណា កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវអន្តរជាតិសរុបប្រមាណ ៧.២ ទៅ ៧.៥ លាននាក់នៅឆ្នាំ២០២៥ ដែលគាំទ្រជាចម្បងដោយវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ ក្នុងមួយឆ្នាំក្នុងដំណាក់កាលទី១។ ក្នុងនោះផងដែរ ចំណូលទេសចរណ៍អន្តរជាតិ ត្រូវបានប៉ាន់ស្មានថា ទទួលបានចំនួន ១.៩ប៊ីលានដុល្លារអាម៉េរិក ដែលកើន៩.១ភាគរយ ធៀបនឹងឆមាសដូចគ្នាឆ្នាំមុន និងចំណូលពីការលក់បណ្ណទស្សនារមណីយដ្ឋានអង្គរ​ទទួលបាន២៦.៣លានដុល្លារអាម៉េរិក ដែលបានកើន ៨ភាគរយ។

ជាមួយគ្នានេះ ទេសចរក្នុងស្រុកបន្តកើន៥០.៣% ដល់១៤.៦ លាននាក់។ រាជធានីភ្នំពេញឈរ នៅលំដាប់ទី១ ជាតំបន់ដែលទទួលទេសចរច្រើនជាងគេ ដែលមានសមាមាត្រ ៣៨.៤ភាគរយ នៃទេសចរ ក្នុងស្រុកសរុប និងទី២ តំបន់ឆ្នេរ (៣៦.៦%) ខណៈខេត្តសៀមរាប ឈរនៅលំដាប់ទី៣ (១៦%) និងតំបន់អេកូទេសចរណ៍ឈរនៅលំដាប់ទី៤ (១.៩%)។

វិស័យសំណង់នៅតែបន្តមានកំណើនទាប ០.៧% ទោះជាការនាំចូលសម្ភារ និងបរិក្ខារសំណង់កើនឡើងខ្ពស់ ដែលគាំទ្រដោយសកម្មភាពសាងសង់សំណង់ឧស្សាហកម្ម និងសំណង់ឯកជន ខណៈសំណង់សាធារណៈមានកំណើនយឺត។ ការនាំចូលសម្ភារ និងបរិក្ខារសំណង់មានកំណើន ៤៤.១% ធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ (២៧.៥%)។

ទន្ទឹមនេះ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តកើនឡើង ៣៧.៧% ដែលក្នុងនោះ សំណង់ឧស្សាហកម្ម (សមាមាត្រ ៣៦.៤%) កើន៩៣.៣% សំណង់លំនៅឋាន (សមាមាត្រ ៨២.៥% នៃតម្លៃគម្រោងសំណង់សរុប) កើន៨៨% និងសំណង់ផ្សេងៗ (សមាមាត្រ ៩៥.៩% កើន ៣៩.៨% ស្របពេលសំណង់សាធារណៈ (សមាមាត្រ ៤.១%) កើន ២.៨%។

សូមជម្រាបថា ប្រព័ន្ធធនាគារនៅកម្ពុជា គឺបន្តរក្សាបានភាពធន់ និងបានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនទ្រព្យសកម្មមាន៧,៣ភាគរយ កំណើនឥណទានមាន២,៩ភាគរយ និងកំ​ណើនប្រាក់បញ្ញើមាន​ ១៤,៥ភាគរយ។

ប្រព័ន្ធធនាគារនៅកម្ពុជាបច្ចុប្បន្ន គឺមានធនាគារពាណិជ្ជចំនួន៥៩ ធនាគារឯកទេសចំនួន៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ(MDI)ចំនួន៤   គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបប្រាក់បញ្ញើ(MFI)ចំនួន៨៥​គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន១៣ គ្រឹះស្ថានឥណទានជនបទចំនួន១១២​ អ្នកដំណើរការតតិយភាគីមាន៤ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់មានចំនួន២៩ ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាន(CBC)ចំនួន១ ការិយាល័យតំណាងបរទេ​សចំនួន៥ និងអាជីវកម្មប្តូរប្រាក់មាន ៣ ៤០៧៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *