គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ2021 គម្រោងសាងសង់ផ្លូវជាតិលេខ10 កាត់ខេត្តចំនួន3រួមមាន ពោធិ៍សាត់ បាត់ដំបង និងកោះកុង សម្រេចបានប្រមាណ 48.77ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ទៅតាមផែនការដែលបានគ្រោងទុក។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឲ្យដឹងថា បើទោះបីកម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដាលជំងឺកូវីដ-19យ៉ាងណាក៏ដោយ បច្ចុប្បន្នក្រុមហ៊ុនទទួលការសាងសង់កំពុងបន្តការងារសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំក្នុងការសាងសង់គម្រោងផ្លូវជាតិលេខ10 ដើម្បីអាចសម្រេចបានទៅតាមផែនការដែលបានកំណត់។
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៊ុង ប៊ុនហួន ក្នុងពេលចុះត្រួតពិនិត្យគម្រោងផ្លូវនេះ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបន្តយកចិត្តទុកដាក់លើកិច្ចការងារសាងសង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រប តាមស្តង់ដារបច្ចេកទេសត្រឹមត្រូវដើម្បីធានាការប្រើប្រាស់បានយូរអង្វែង។
លោកបន្តថាឲ្យដឹងថា គម្រោងផ្លូវជាតិលេខ10 ដែលកំពុងមានដំណើរការសាងសង់យ៉ាងសកម្មនៅពេលនេះមានប្រវែងសរុបចំនួន 197.36គីឡូម៉ែត្រ លាតសន្ធឹងកាត់ស្រុកសំឡូត ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ហើយផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរឆ្លងកាត់ប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាលយ៉ាងជក់ចិត្ត ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ជាពិសេសព្រៃឈើក្រាស់ៗយ៉ាងស្រស់ស្អាត៕

របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026




វិថីហិរញ្ញវត្ថុ



















Account
Security
Favourite Content