ភ្នំពេញ ៖ វិបត្តិនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកលកាន់តែធ្ងន់ធ្ងរ និងប៉ះខ្លាំងជាងវិបត្តិកូវីដ១៩ ទៅទៀត ជាក់ស្ដែងតម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ និងជំរុញឱ្យតម្លៃដឹកជញ្ចូនក៏ហក់ខ្ពស់ដូចគ្នា ហើយថែមទាំងជំរុញឱ្យតម្លៃនៃគ្រឿងសំណង់ រួមនឹងសម្ភារៈជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាក៏បានកើនឡើងដូចគ្នាដែរ។ យ៉ាងណាក៏ដោយ បើទោះបីជាតម្លៃគ្រឿងសំណង់ក្នុងប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាមានកំណើនខ្ពស់ ប៉ុន្តែអ្នកអភិវឌ្ឍន៍លំនៅឋានបានអះអាង ថាតម្លៃលំនៅឋានដែលទើបអភិវឌ្ឍន៍ថ្មីនៅតែរក្សាលំនឹងដដែល។

អ្នកស្រី សុខ បូរី ប្រធានផ្នែកលក់នៃក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានមួយនៅក្នុងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ជៀសមិនផុតពីការប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជានោះទេ ហើយក៏បានធ្វើឱ្យទំនិញផ្សេងៗទៀតហក់ឡើងថ្លៃទៅតាមសន្ទុះនៃតម្លៃសាំង ប៉ុន្តែសម្រាប់តម្លៃលំនៅឋានដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនរបស់អ្នកស្រីផ្ទាល់មិនហក់ឡើងនោះទេ ពោលគឺស្ថិតនៅក្នុងកម្រិតថេរ ហើយបន្ថែមពីនេះ ជាការលើកទឹកចិត្តដល់អតិថិជនដែលទិញលំនៅឋានរបស់ខ្លួន ក្រុមហ៊ុនបានផ្ដល់ការបញ្ចុះតម្លៃ និងផ្ដល់នូវរង្វាន់ជូនអតិថិជនដែលបានមកកក់ និងទិញផ្ទះផងដែរ។

អ្នកស្រីបានបន្តថា ទោះបីស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩ និងវិបត្តិនៃសង្គ្រាមក៏ពិតមែន តែការអភិវឌ្ឍលំនៅឋាននៅក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថានៅតែមានសន្ទុះ ជាមួយនឹងតម្រូវការក៏ឃើញថានៅតែមាន ជាក់ស្ដែងគម្រោងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវបានគាំទ្រ និងលក់ចេញ ជិតអស់រួចហើយដែរ ។
លោក ជា ស៊ីមុយ ប្រធានផ្នែកលក់នៃក្រុមហ៊ុនបុរីភ្នំពេញថ្មីក៏បានលើកឡើងផងដែរថា លំនៅឋានដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនបុរីភ្នំពេញថ្មីមិនមានការឡើងថ្លៃទៅតាមការកើនឡើងនៃគ្រឿងសំណង់នោះទេ គឺនៅរក្សាតម្លៃថេរ ដើម្បីកុំឱ្យអតិថិជនកាន់តែមានផលលំបាកក្នុងការស្វែងរកទិញលំនៅឋាន។
លោកបន្តថា តាមរយៈការអភិវឌ្ឍជាបន្តបន្ទាប់នៅក្នុងវិបត្តិនៃកូវីដ១៩ និងមកដល់ពេលនេះ ការអភិវឌ្ឍលំនៅឋានរបស់ក្រុមហ៊ុននៅតែមានការគាំទ្រពីអតិថិជន និងប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ជាក់ស្ដែងគម្រោងចុងក្រោយរបស់ខ្លួនត្រូវបានពលរដ្ឋកក់ និងបង់ប្រាក់ទិញជាបន្តបន្ទាប់ដែលធ្វើឱ្យក្រុមហ៊ុនបន្តអភិវឌ្ឍន៍លំនៅឋានរបស់ខ្លួនជាបន្តបន្ទាប់នៅតាមគម្រោងថ្មីៗជាបន្តបន្ទាប់។
យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ ក្រសួងបានអនុញ្ញាតគម្រោងសាងសង់ចំនួន១ ៦៧៩ គម្រោងដែលមានទុនវិនិយោគសរុបចំនួនជាង ៩៥០លានដុល្លារអាមេរិកធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមានការថមថយប្រមាណ ៦០ភាគរយ តែកម្ពុជារំពឹងថានៅក្នុងឆ្នាំ២០២២នេះ វិស័យសំណង់រំពឹងកើនឡើង៣ភាគរយ ដោយសារតែបណ្ដាធនាគារបន្តផ្ដល់ឥណទានដល់វិស័យសំណង់ ហើយបន្តកើនឡើងរហូតដល់ប្រមាណ៧ភាគរយនៅក្នុងឆ្នាំ២០២៣៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រាប់ស្វាយចន្ទី និងម្រេចកំពត ត្រៀមអង្រួនវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប នៅសប្ដាហ៍ក្រោយ





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content