បរទេស ៖ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសប៊ុលហ្គារី លោក Rumen Radev បានប្រកាសយ៉ាងច្បាស់ៗមុនកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុងប្រ៊ូសែលថា ប្រទេសប៊ុលហ្គារី មិនគាំទ្ររាល់ទណ្ឌកម្មទាំងឡាយណា ដែលដាក់ចេញដោយសហភាពអឺរ៉ុប ប្រឆាំងនឹងរុស្ស៊ី ដែលអាចបង្កទៅជាហានិភ័យ ឬផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាវិស័យយុទ្ធសាស្ត្ររបស់ប៊ុលហ្គារីផងដែរ។
កាសែតប៊ុលហ្គារី Novinata បានចេញផ្សាយអំពីបញ្ហានេះកាលពីថ្ងៃព្រហស្បតិ៍ម្សប្ដាហ៍នេះថា លោកនាយករដ្ឋមន្ត្រីប៊ុលហ្គារីបានលើកឡើងថា វិធានការនៃទណ្ឌកម្មទាំងឡាយរបស់សហភាពអឺរ៉ុបដែលដាក់លើរុស្ស៊ី មិនត្រូវធ្វើឱ្យរំខានដល់ប្រតិបត្តិការរបស់សហគ្រាសសំខាន់ៗ និងហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសប៊ុលហ្គារីនោះទេ។
ក្រៅពីរឿងទណ្ឌកម្ម លោក Radev ក៏បានទាមទារឱ្យមានភាពសមធម៌នៅក្នុងប្រព័ន្ធធ្វើការនៃមូលនិធិប្រកួតប្រជែងអឺរ៉ុបថ្មី (European Competitiveness Fund) ផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសដែលមានសេដ្ឋកិច្ចខ្សោយជាង ដូចជា ប៊ុលហ្គារី ត្រូវតែមានឱកាសទទួលបានថវិកាស្មើគ្នា មិនមែនទុកឱ្យមូលនិធិដ៏មហាសាលនេះធ្លាក់ទៅលើតែដៃប្រទេសដែលមានភាពសម្បូរបែបនោះឡើយ ហើយក៏គួរតែមានកិច្ចការពារកញ្ចប់ថវិកាសម្រាប់វិស័យកសិកម្ម និងគោលនយោបាយអភិវឌ្ឍន៍តំបន់ផងដែរ។
ទោះជាយ៉ាងណាក៏ដោយ ប៊ុលហ្គារី បានបញ្ជាក់ឡើងវិញពីការមិនរារាំងដល់ការសម្រេចចិត្តរួមរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រដំណើរការចូលជាសមាជិក EU របស់ប្រទេសអ៊ុយក្រែននោះទេ ហើយលោកក៏បានជួបពិភាក្សាការងារដោយផ្ទាល់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky អំពីបញ្ហាសន្តិសុខនៅក្នុងតំបន់ផងដែរ ក្នុងពេលមានវត្តមាននៅក្នុងប្រទេសប៊ែលហ្ស៊ិកលើកនេះ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content