កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

​រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា​។​

បេសកកម្ម​ដែល​ធ្វើឡើង ​កាលពី​ថ្ងៃ​ទី​១៧​-​១៨ ​ខែ​សីហា ​ដឹកនាំ​ដោយ​ ​ឯក​ឧត្តម​ ឌិត ​ទីណា​ ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​និង​ ​ឯកឧត្តម​ អ៊ីហ្គូ​ ​ទ្រី​សម៉ាន់ ​ឯក​អគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ចុះ​ទៅកាន់​ខេត្ត​ត្បូង​ឃ្មុំ ក្រ​ចេះ ​និង​ស្ទឹងត្រែង​ ​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​គម្រោង​ ​និង​ការ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​ ​បរិស្ថាន ​និង​សហគមន៍​មូលដ្ឋាន​។

​គណៈ​ប្រតិភូ​មាន​ការ​ចូលរួម​ពី​ឯក​អគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ឆែក ​រ៉ូម៉ានី ​និង​ក្រូអាស៊ី ​ព្រមទាំង​អនុ​ប្រធាន​បេសកកម្ម​មកពី​ស្ថានទូត​អូទ្រីស បែល​ហ្ស៊ិក​ ​បារាំង​ ​អាល្លឺម៉ង់ អៀរ​ឡង់ ​និង​ស្វីស​។​ ​ក៏​មាន​តំណាង​ IFAD,​ ​GI​Z​,​ ​W​WF ​មន្ត្រី​សហ​ភាព​អឺរ៉ុប ​និង​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចូលរួម​ផងដែរ​។

​នៅ​ខេត្ត​ត្បូងឃ្មុំ ​គណៈ​ប្រតិភូ​បាន​ទស្សនា​សហគមន៍​កសិកម្ម​ជ័យ​រុងរឿង​ ​ដែល​ទទួល​ការ​គាំទ្រ​ពី​កម្មវិធី​ ​ASP​IRE-​AT ​ដើម្បី​ពិនិត្យ​ការ​អនុវត្ត​បច្ចេកទេស​កសិកម្ម​ឆ្លាតវៃ​ឆ្លើយតប​នឹង​អាកាសធាតុ​ និង​គំនិត​ផ្តួចផ្តើម​ភ្ជាប់​ទីផ្សារ​។

​នៅ​ខេត្ត​ក្រចេះ​ បេសកកម្ម​បាន​ទៅកាន់​តំបន់​អភិរក្ស​ផ្សោត​ទន្លេ​មេគង្គ​ ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ជល​ផល ​និង​ W​WF ​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​បែលហ្ស៊ិក​ ​និង​សហ​ភាព​អឺរ៉ុប​។​ ​កិច្ចការ​នេះ​ផ្តោត​លើ​ការ​ការពារ​ប្រភេទ​សត្វ​កម្រ​ទន្ទឹមនឹង​ការ​បង្កើត​ប្រភព​ចំណូល​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​សហគមន៍​មូលដ្ឋាន​។

​នៅ​ស្ទឹង​ត្រែង​ ​គណៈ​ប្រតិភូ​បាន​ទស្សនា​សិប្ប​កម្ម​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​ស្ទឹងត្រែង​ ​សហគមន៍​កសិកម្ម​ចំបក់ ​និង​ទីតាំង​គម្រោង​ ​C​APSAF​E ​ដែល​ជា​ភាព​ជា​ដៃគូ​រវាង​សហ​ភាព​អឺរ៉ុប​ ​អាល្លឺម៉ង់ ​និង​កម្ពុជា​ ​សម្រាប់​វិស័យ​កសិកម្ម ​និង​ប្រព័ន្ធ​ស្បៀងអាហារ​ប្រកបដោយ​ចីរភាព​។ ​គម្រោង​នេះ​អនុវត្ត​ដោយ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់ និង​នេសាទ​ ​GI​Z ​និង​ដៃគូ​ពាក់ព័ន្ធ​ ​ដើម្បី​គាំទ្រ​ការ​កែច្នៃ​ក្រោយ​ការ​ប្រមូល​ផល ​និង​ការ​ធានា​គុណភាព​។

​ឯក​ឧត្តម​ ឌិត​ ទី​ណា ​បាន​មានប្រសាសន៍​ថា​ ​កម្ពុជា​កំពុង​ផ្លាស់ប្តូរ​មុខ​មាត់​វិស័យ​កសិកម្ម ​ពី​ការ​ធ្វើ​កសិកម្ម​បែប​គ្រួសារ​ទៅ​ជា​ការ​ផលិត​បែប​ពាណិជ្ជកម្ម ​តាមរយៈ​សហគមន៍​កសិកម្ម​ទំនើប​ ​និង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​រៀបចំ​កសិករ​ក្នុង​ស្រុក​ឱ្យ​អាច​ផ្គត់ផ្គង់​ផល​ដំណាំ​បាន​ទៀងទាត់​ ​និង​ឋិតថេរ​ដល់​រោងចក្រ​កែច្នៃ​។

​ឯក​ឧត្តមបាន​បន្ថែម​ថា​ ​កិច្ច​សហការ​ជាមួយ​សហ​ភាព​អឺរ៉ុប ​និង​ដៃគូ​ផ្សេងទៀត​ ​កំពុង​ជួយ​លើកកម្ពស់​ស្តង់ដារ​សុវត្ថិ​ភាព​ចំណីអាហារ​ ​និរន្តរភាព​ ​និង​សមត្ថភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ ​សម្រាប់​ដំណាំ​សំខាន់​ៗ​ ​ដូច​ជា​ ​ស្វាយ​ចន្ទី​ ​និង​ម្រេច​ ​ព្រមទាំង​បើក​ឱកាស​ថ្មី​សម្រាប់​កសិករ​ក្នុង​ស្រុក​ ​និង​ទីផ្សារ​អន្តរជាតិ​។

​ក្នុង​អំឡុង​បេសកកម្ម ប្រតិភូ​បាន​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ ​ដៃគូ​អភិវឌ្ឍន៍​ សហគមន៍​ជនបទ និង​អាជីវកម្ម​កសិកម្ម​ក្នុង​ស្រុក​។ ​កិច្ច​ពិភាក្សា​ផ្តោត​លើ​លទ្ធផល​នៃ​ការ​វិនិយោគ​លើ​កសិកម្ម​តាម​កិច្ចសន្យា​ ការ​កែច្នៃ​ក្រោយ​ប្រមូល​ផល ​និង​ការ​ពង្រឹង​ខ្សែ​ច្រវាក់​តម្លៃ​កសិកម្ម ​ដើម្បី​លើកកម្ពស់​ស្តង់ដារ​សុវត្ថិ​ភាព​ចំណីអាហារ ​ជំរុញ​ការ​ចូលរួម​របស់​វិស័យ​ឯកជន ​និង​ពង្រីក​ការ​ចូល​ទៅកាន់​ទីផ្សារ​តំបន់​ ​និង​អឺរ៉ុប​ដែល​មាន​តម្លៃ​ខ្ពស់​។

​ឯកឧត្តម ​អ៊ីហ្គូ​ ​ទ្រីសម៉ាន់ បាន​មានប្រសាសន៍​ថា​ ​តាមរយៈ​យុទ្ធសាស្ត្រ​ច្រក​ទ្វា​រ​សកល ​(​Global ​Gateway​)​ ​របស់​សហ​ភាព​អឺរ៉ុប​ ​ក្រុម​អឺរ៉ុប​កំពុង​វិនិយោគ​លើ​ជំនាញ​បច្ចេកទេស​ ​សុវត្ថិ​ភាព​ចំណីអាហារ ​និង​ប្រព័ន្ធ​កែច្នៃ ​ដើម្បី​ជំរុញ​ខ្សែ​ច្រវាក់​តម្លៃ​ស្វាយចន្ទី​ ​និង​ម្រេច​របស់​កម្ពុជា​។

​ឯកឧត្តម ​បាន​បញ្ជាក់​ថា​ ​ការ​គាំទ្រ​នេះ​ជួយ​ឱ្យ​អាជីវកម្ម​កសិកម្ម​ក្នុង​ស្រុក​អាច​បង្កើត​ផលិតផល​មាន​តម្លៃ​បន្ថែម​ខ្ពស់​នៅក្នុង​ប្រទេស​ ​និង​ពង្រីក​ទៅកាន់​ទីផ្សារ​នាំចេញ​តម្លៃ​ខ្ពស់​។ ​លោក​ក៏​បាន​លើកឡើង​ថា​ ​ការ​ជួប​ផ្ទាល់​ជាមួយ​កសិករ​ក្នុង​ដំណើរ​ឆ្លងកាត់​ខេត្ត​ ​បាន​បង្ហាញ​ពី​ផលប៉ះពាល់​វិជ្ជមាន​នៃ​ភាព​ជា​ដៃគូ​ជាមួយ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​។

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប ​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​ ​ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម ​និង​ប្រព័ន្ធ​ស្បៀងអាហារ ​ពង្រឹង​ការ​ការពារ​ជីវ​ចម្រុះ ​និង​ជំរុញ​ការ​អភិវឌ្ឍ​ជនបទ​ឱ្យ​កាន់តែ​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​និង​មាន​និរន្តរភាព​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​


Leave a Reply

Your email address will not be published.Required fields are marked *