កម្ពុជា មានពលករចំណាកស្រុកប្រមាណ ១,៣លាននាក់កំពុងធ្វើការនៅក្រៅប្រទេស

ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំនៅពេលដែលជិតដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពលករខ្មែរដែលបម្រើការងារនៅប្រទេសថៃ តែងនាំគ្នាត្រឡប់មកស្រុកកំណើតរបស់ខ្លួនដើម្បីជួបជុំគ្រួសារក្នុងឱកាសដ៏រីករាយក្នុង១ឆ្នាំមានតែម្ដងនេះ។ ជាក់ស្ដែង សម្រាប់រដូវបុណ្យចូលឆ្នាំខ្មែរ ឆ្នាំ២០២៥ដែលទើបតែកន្លងផុតទៅនេះ មានពលករខ្មែរជាច្រើនបានសម្រុកមកលេងស្រុកកំណើតក្នុងទឹកដីកម្ពុជា ខណៈអាជ្ញាធរថៃបានប្រកាសលើកលែងតម្លៃសេវាចេញ-ចូល (Re-Entry Permit) ចាប់តាំងពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ការលើកលែងតម្លៃសេវានេះ គឺផ្តល់ជូនតែម្តងប៉ុណ្ណោះសម្រាប់ពលរដ្ឋខ្មែរមានលិខិតឆ្លងដែនពីកម្ពុជាទៅបរទេស (TD) និងមានទិដ្ឋាការការងារ (Non-Immigration L-A Visa) ដែលមានសុពលភាពលើពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។ ការលើកលែងនេះក៏បូករួមទាំងកូនក្រោមអាយុ១៨ឆ្នាំ ដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុក និងមានលិខិតអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃលើសថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥។

ជាការកត់សម្គាល់ ការទទួលយកពលករចំណាកស្រុកត្រូវបានគេមើលឃើញថា ជាគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេសជឿនលឿននានានៅទូទាំងពិភពលោកដែលត្រូវការកម្លាំងពលកម្មជាចាំបាច់ សម្រាប់ទ្រទ្រងដល់ការផលិតក្នុងស្រុករបស់ប្រទសនីមួយៗ។ បច្ចុប្បន្ន ប្រទេសជឿនលឿននៅតំបន់អាស៊ី ដូចជា ជប៉ុន កូរ៉េខាងត្បូង សឹង្ហបុរី រួមទាំងប្រទេសមានការអភិវឌ្ឍកម្រិតមធ្យម ដូចជាប្រទេសថៃជាដើម ត្រូវគេដឹងថាមានតម្រូវការកម្លាំងពកលម្មច្រើនពីប្រទេសកំពុងអភិវឌ្ឍ រួមមានដូចជា ប្រទេសកម្ពុជា ប្រទេសវៀតណាម មីម៉ាន់យ៉ា និងហ្វីលីពីនជាដើម។

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ​ឆ្នាំ២០២៤ ពលករ​កម្ពុជា​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស ​មាន​ជាង ១​,៣​ លាន​នាក់ ដោយក្នុង​នោះមានប្រមាណ​ ១​,២​ លាន​នាក់​ធ្វើការ​នៅ​ប្រទេស​ថៃ​ , ជាង​ ៤,៥ ​ម៉ឺន​នាក់ ​ធ្វើការនៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង, ប្រមាណ​ ២​,​៣​ម៉ឺន​នាក់ធ្វើការ​នៅប្រទេស​ម៉ាឡេស៊ី , ប្រមាណ ​១,១ម៉ឺននាក់​ធ្វើការនៅ​ប្រទេស​ជប៉ុន , ​ជាង​៨​០០ នាក់​ធ្វើការនៅ​សិង្ហបុរី, ជាង​២០០ នាក់ធ្វើករ​នៅ​ហុងកុង ​និង ៤៣​នាក់​នៅ​ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត​។ ​ ចំណែកភ្នាក់ងារ​ជ្រើសរើស​បុគ្គលិក​ឯកជន មាន​ចំនួន​ ​១​៣​៦​ ​ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ការងារ​ ក្នុង​នោះ​ ​១​១​៥​ ប៉ុណ្ណោះ ​បាននឹងកំពុង​ដំណើរការ​។​

ជាមួយគ្នានេះ អង្គការអន្តរជាតិ(ILO) បានប៉ាន់ប្រមាណថា មានចំនួនពលករចំណាកស្រុក នៅលើពិភពលោកចំនួនសរុប ១៦៤លាននាក់ ស្មើនឹងជិត៥% នៃកម្លាំងពលកម្មសរុបរបស់ពិពលោក ក្នុងនោះប្រមាណ ១២លាននាក់មកពីតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក។សម្រាប់ប្រទេសកម្ពុជាវិញ បានផ្គត់ផ្គង់កម្លាំងពលកម្ម តាមរយៈគោលនយោបាយអភិវឌ្ឍពលករចំណាកស្រុក មានប្រមាណ ១.៣លាននាក់ ភាគច្រើនបំផុតទៅប្រទេសថៃ៕ វិន ឈុនហ៊ាត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *