ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ភ្នំពេញ៖ ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក កំពុងស្ថិតក្នុងចលនការជាវិជ្ជមានយ៉ាងខ្លាំងក្លា ដោយឆ្លុះបញ្ចាំងតាមរយៈវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលបានក្លាយជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

នៅក្នុងពិធីអបអរសាទរខួបលើកទី២៥០ នៃទិវាបុណ្យឯករាជ្យជាតិសហរដ្ឋអាម៉េរិក ដែលបានប្រារព្ធឡើងនៅសាលមហោស្រពកោះពេជ្រកាលពីពេលថ្មីៗនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ក្រោម​ការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែងតែផ្តល់សារៈសំខាន់ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិក និងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការកសាងភាពជាដៃគូដ៏រឹងមាំ ដោយឈរលើគោលការណ៍ផលប្រយោជន៍ទៅវិញទៅមក ការគោរព និងការជឿទុកចិត្តគ្នា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ហើយការចុះហត្ថ​លេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ កិច្ចព្រមព្រៀងបើកចំហជើងមេឃ រួមជា​មួយនឹងកិច្ចសហប្រតិបត្តិការលើគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ជាការបើកមាគ៌ាថ្មីមួយដល់ប្រទេសទាំងពីរ ក្នុងការកសាងភាពជាដៃគូ ប្រកប​ដោយជវភាព និងការផ្តល់ផលប្រយោជន៍រួម។

យោងតាមទិន្នន័យផ្លូវការអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) និងក្រសួងពាណិជ្ជកម្ម ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានបង្ហាញពី កំណើនគួរឱ្យកត់សម្គាល់ ដែលជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ រុញច្រានចលនការវិជ្ជមាននៃប្រទេសទាំងពីរ។

ទិន្នន័យស្ថិតិប្រចាំឆ្នាំ២០២៥ បង្ហាញថា ពាណិជ្ជកម្មទ្វេភាគីសរុបសម្រេចបាន ១៣.១៤ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៩.២៤% ធៀបនឹងឆ្នាំ២០២៤ (ដែលមានត្រឹមតែ ១០.១៧ ពាន់លានដុល្លារ)។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅអាម៉េរិកមានតម្លៃ ១២.៧៣ ពាន់លានដុល្លារអាម៉េរិក (កើនឡើង ២៨.​៤៨%)។ ទំហំនេះស្មើនឹងប្រមាណ ៤២% នៃការនាំចេញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ការនាំចូលរបស់កម្ពុជាពីអាម៉េរិកមានតម្លៃជាង ៤១៧ លានដុល្លារអាម៉េរិក (ឡើងដល់ ៥៧.៨៣% ធៀបនឹងឆ្នាំមុន)។

ដោយឡែក នៅត្រីមាសទី១ ឆ្នាំ២០២៦ និន្នាការវិជ្ជមាននៅតែបន្តកើនឡើងយ៉ាងគំហុកនៅក្នុងឆ្នាំ២០២៦ ដោយទំហំពាណិ​ជ្ជ​កម្មក្នុងត្រីមាសទី១ (មករា-មីនា ២០២៦) សម្រេចបាន ៣.៤៨ ពាន់លានដុល្លារអាម៉េរិក កើនឡើងជិត ៤០% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ (ដែលមាន ២.៥ ពាន់លានដុល្លារ)៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published. Required fields are marked *