បដិវត្តថ្មីកាន់តែទំនើបនៃកងកម្លាំងទ័ពចិន ៖ ស្ថានីយចល័តបច្ចេកវិទ្យា 5G អាចគ្រប់គ្រងរ៉ូបូតយោធារហូតដល់ ១០ ០០០គ្រឿងក្នុងពេលតែមួយ

បរទេស ៖ អង្គភាពសម្ងាត់នៃកងកម្លាំងយោធាចិន PLA ដែលមានឈ្មោះ 31567 Unit ថ្មីៗនេះ បានប្រកាសអះអាងថា ខ្លួនទើបតែបានអភិវឌ្ឍបានរួចរាល់នូវប្រព័ន្ធការងារសម្របសម្រួលក្នុងការគ្រប់គ្រងកម្លាំងយន្តហោះដ្រូនក្នុងទ្រង់ទ្រាយធំសម្រាប់ប្រតិបត្តិការឲ្យកងកម្លាំងយោធាចិនកាន់តែមានភាពងាយស្រួល។

បច្ចេកវិទ្យាថ្មីដែលជាស្ថានីយគ្រប់គ្រងចល័ត (Mobile 5G Station) មានសមត្ថភាពពិសេសអាចធ្វើការគ្រប់គ្រង និងបញ្ជាពីចម្ងាយជាមួយនឹងឧបករណ៍ ព្រមទាំងសព្វាវុធដែលដំណើរការដោយស្វ័យប្រវត្តិនិងច្រើនពាន់គ្រឿងក្នុងពេលតែមួយ ហើយសម្រាប់ការធ្វើតេស្តសាកល្បងសម្រាប់ត្រៀមប្រយុទ្ធក្នុងសមរភូមិនានាគឺបានរៀបចំរួចរាល់អស់ហើយដែរ។

Mobile 5G Station មានប្រតិបត្តិការលឿនរហ័ស មានប្រសិទ្ធភាពខ្ពស់ និងធានាបាននូវសុវត្ថិភាព ព្រមទាំងផ្ទុកទិន្នន័យបានច្បាស់លាស់ទោះបីជាត្រូវគ្រប់គ្រងរ៉ូបូតច្រើនប្រភេទយ៉ាងហោចណាស់ជាង ១០ ០០០គ្រឿងក្នុងពេលតែមួយ ជាមួយនឹងរយៈចម្ងាយប្រមាណជាង ៣គីឡូម៉ែត្រ ជុំវិញទីតាំងស្ថានីយចល័តរបស់ខ្លួន។

បច្ចេកវិទ្យានេះអាចដំណើរការនៅក្នុងស្ថានភាពលំបាកខ្លាំង ហើយត្រូវបានគេរាយការណ៍ថាអាចទប់ទល់នឹងការជ្រៀតជ្រែកអេឡិចត្រូម៉ាញ៉េទិចបានល្អថែមទៀតផង។ ស្ថានីយនេះនឹងអាចផ្តល់នូវការគាំទ្រជាមួយនឹងកងកម្លាំង PLA និងការបញ្ជូនសរុបដែលមិនមានការរំខានដល់ទៅ ១០ជីហ្គាបៃក្នុងមួយវិនាទី ។

គួរឲ្យដឹងដែរថា ប្រសិទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យា 5G របស់ប្រទេសចិនកាន់តែទូលំទូលាយនៅគ្រប់វិស័យរដ្ឋ និងឯកជន ខណៈដែលពលរដ្ឋកាន់តែច្រើនក៏កំពុងទទួលបានសេវាកម្មអ៊ិនធឺណេតល្បឿនលឿនជាមួយនឹងស្ថានីយផ្តល់សេវាកម្មជាង៤លានកន្លែងនៅទូទាំងប្រទេស។ ទាំងនេះហើយដែលជាកត្តាគាំទ្រយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យារ៉ូបូតបញ្ជាពីចម្ងាយបានកាន់តែច្រើន និងមានប្រសិទ្ធភាពល្អប្រសើរឡើងព្រមគ្នា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *