បរទេស៖ យោងទៅតាមប្រភព BBC បានឱ្យដឹងថា ប្រទេសផលិតប្រេងដ៏ធំបំផុតរបស់ពិភពលោកបានរៀបចំកិច្ចប្រជុំដ៏សំខាន់មួយនៅក្នុងសប្ដាហ៍នេះដើម្បីសម្រេចថា តើប្រេងប៉ុន្មានដែលពួកគេអាចបញ្ជូនបន្ថែមទៅក្នុងទីផ្សារចាប់ពីខែកញ្ញាខាងមុខនេះទៅ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងបញ្ចុះបញ្ចូលប្រទេសនេះឱ្យបូមប្រេងបន្ថែមទៀត។

សូមរំលឹកថា អង្គការ OPEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ ក្នុងគោលបំណងផ្តល់ការផ្គត់ផ្គង់ប្រេងនៅទូទាំងពិភពលោក ហើយ អារ៉ាប៊ីសាអូឌីត គឺជាអ្នកផលិតដ៏ធំបំផុតនៅក្នុង OPEC ហើយអង្គការ មួយនេះក៏មានកិច្ចប្រជុំរៀងរាល់ខែនៅទីក្រុង Vienna ប្រទេសអូទ្រីស ដើម្បីសម្រេចថា តើត្រូវលក់ប្រេងឆៅប៉ុន្មាននៅលើទីផ្សារពិភពលោក?
អារ៉ាប៊ីសាអូឌីត និង អារ៉ាប់រួម គឺជាតួអង្គសំខាន់ដែលមានសមត្ថភាពក្នុងការបង្កើនផលិតផលប្រេង ប៉ុន្តែគោលដៅផលិតផលប្រេងរបស់អារ៉ាប៊ីសាអូឌីតសម្រាប់ខែសីហា គឺប្រមាណ ១១ លានបារ៉ែលក្នុង១ថ្ងៃ ដែលអ្នកជំនាញថាមពលបានណែនាំថាមានកម្រិតខ្ពស់រួចទៅហើយ ដោយអាចនឹងមានការកើនឡើងនៃការផលិតតិចតួចទៀត រួមជាមួយនឹងការផ្តល់អាទិភាពដល់សមាជិក OPEC ក្នុងការបង្កើនលទ្ធភាពផលិតផងដែរ។

គួរកត់សម្គាល់ថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានបង្ករឱ្យមានវិបត្តិជាសកល ប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាខ្លាំង ជាពិសេសបណ្តាប្រទេសដែលស្ថិតនៅក្នុងតំបន់លោកខាងលិច។ មុនពេលដែលមានជម្លោះ រុស្ស៊ី ជាប្រទេសដែលផលិតប្រេងធំជាងគេទី៣របស់ពិភពលោកបន្ទាប់ពីអាមេរិក និងអារ៉ាប៊ីសាអូឌីត ដោយស្មើនឹង ៨-១០% នៃការផ្គត់ផ្គង់ប្រេងពិភពលោក។ នៅក្នុងកំឡុងពេលនេះ រុស្ស៊ី ចង់រក្សាតម្លៃប្រេងខ្ពស់ដើម្បីទូទាត់នឹងការចំណាយជាមួយសង្គ្រាមអ៊ុយក្រែន និងទប់ទល់នឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច។
តើតម្លៃប្រេងសព្វថ្ងៃនេះមានស្ថានភាពដូចម្តេច?
យោងតាមការប៉ាន់ស្មានពីទីភ្នាក់ងារថាមពលអន្តរជាតិ និងរដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិកបានបញ្ជាក់ថា តម្រូវការប្រេងសកលនឹងបន្តកើនឡើងនៅឆ្នាំ២០២៣ ប៉ុន្តែអាចនឹងឡើងយឺតជាងឆ្នាំ២០២០។ នេះមានន័យថា អ្នកផលិតប្រេងអាចប៉ាន់ស្មានថាខ្លួនអាចបូមប្រេងក្នុងល្បឿនដ៏លឿនបំផុតក្នុងរយៈពេល ៥ឆ្នាំ ដើម្បីធ្វើឱ្យមានតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការរបស់ពិភពលោកស្មើគ្នា៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
កាណាដា និងអេមីរ៉ាតអារ៉ាប់រួមបានពិភាក្សាជំរុញផែនការវិនិយោគទំហំ ៥០ ពាន់លានដុល្លារ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីលើវិស័យសំខាន់ៗ

កម្ពុជា បង្វែរទិសដៅពីការផលិតគ្រឿងបង្គុំរថយន្ត ទៅជាគោលដៅប្រកួតប្រជែងទីផ្សារតំបន់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/09/2026
កម្ពុជាកំពុងផ្តោតលើការផលិតគ្រឿងបង្គុំរថយន្ត ដើម្បីផ្គត់ផ្គង់ដល់រោងចក្រផ្គុំ និងដំឡើងរថយន្តក្នុងស្រុក និងមានគោលដៅនាំចេញទៅកាន់ទីផ្សារតំបន់ ជំនួសការប្រកួតប្រជែងក្នុងការផលិត និងផ្គុំរថយន្តពេញលេញជាមួយប្រទេសផ្សេងៗក្នុងតំបន់





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content