ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Rosatom ដែលជាកម្មសិទ្ធិរបស់ប្រទេសរុស្ស៊ី ដើម្បីសាងសង់អគារ និងបំពាក់សម្ភារៈបច្ចេកទេសសម្រាប់រោងចក្រនុយក្លេអ៊ែរដំបូងរបស់ប្រទេសអេហ្ស៊ីបដែលមានតម្លៃ ២,២៥ពាន់លានដុល្លារ (៣ពាន់ពាន់លានវ៉ុន)។ នេះបើផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មាន Middle East Monitor។

ក្រសួងថាមពលរបស់ប្រទេសកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍កាលពីសប្តាហ៍មុននេះដោយអះអាងថា ក្រុមហ៊ុនរដ្ឋរបស់ប្រទេសកូរ៉េ គឺKorea Hydro & Nuclear Power Co បានឈ្នះកិច្ចសន្យាហើយត្រូវបានជ្រើសរើសជាអ្នកដេញថ្លៃតែមួយគត់សម្រាប់ផ្នែកនៃគម្រោងនៅ El-Daaba របស់ប្រទេសអេហ្ស៊ីបក្នុងខែធ្នូឆ្នាំ២០២១ ខណៈដែលក្រុមហ៊ុនរបស់ប្រទេសរុស្ស៊ី Rosatom ជាអ្នកសាងសង់រ៉េអាក់ទ័រសម្រាប់រោងចក្រនោះ ដែលគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៨។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានស្វាគមន៍កិច្ចព្រមព្រៀងនេះនៅលើទំព័រ Facebook របស់គាត់ដោយពណ៌នាថា វាជារូបភាពនៃ «បច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរដ៏ល្អឥតខ្ចោះ» របស់ប្រទេស។
លោក Boris Arseev នាយកក្រុមហ៊ុន Rosatom សម្រាប់អាជីវកម្មអន្តរជាតិរបស់ប្រទេសរុស្ស៊ី បាននិយាយនៅក្នុងពិធីចុះហត្ថលេខានេះថា៖
“ថាមពលនុយក្លេអ៊ែរមិនត្រឹមតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពេញតម្រូវការកើនឡើងនៃថាមពលអគ្គិសនី និងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នាំឱ្យប្រទេសរួមគ្នាផងដែរ។ យើងនៅ Rosatom ជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរមិនត្រូវបញ្ឈប់ក្នុងគ្រាដ៏ចលាចលទាំងនេះទេ។ ផ្ទុយទៅវិញ វាមានសារៈសំខាន់បំផុតក្នុងការអភិវឌ្ឍន៍ និងពង្រីកវាឱ្យកាន់តែមានអត្ថប្រយោជន៍ដល់ប្រទេសរបស់យើង”
Nikkei Asia បានរាយការណ៍ថា គម្រោងនេះនឹងជាលើកដំបូងក្នុងរយៈពេល ១៣ឆ្នាំដែលក្រុមហ៊ុនកូរ៉េខាងត្បូងមួយត្រូវបានតែងតាំងឱ្យសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្រៅប្រទេស។ ចុងក្រោយគឺកិច្ចសន្យាសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរ Barakah របស់ UAE ចំនួន ៤ដែលបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅឆ្នាំ ២០២១។
របាយការណ៍មួយរបស់ Bloomberg បានកត់សម្គាល់ថា ប្រទេសរុស្ស៊ីមានប្រវត្តិយូរលង់ក្នុងការអនុវត្តគម្រោងថាមពលទ្រង់ទ្រាយធំនៅក្នុងប្រទេសអាហ្វ្រិកខាងជើង ដែលជារឿយៗជាផ្នែកនៃយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដ៏ទូលំទូលាយដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក។ អតីតសហភាពសូវៀតបានជួយសាងសង់ទំនប់ Aswan High Dam របស់អេហ្ស៊ីបក្នុងទសវត្សរ៍ឆ្នាំ១៩៦០៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content