រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង ក្នុងការសិក្សាលើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ និងបង្កើនឱកាសនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ គម្រោងបង្កើតផ្សារបោះដុំដ៏ធំមួយនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន និងអ្នកជំនាញបច្ចេកទេសមកពីប្រទេសបារាំង ដែលមានបទពិសោធន៍ខ្ពស់ក្នុងការគ្រប់គ្រងផ្សារបោះដុំកសិផលលំដាប់ពិភពលោកដោយយកគំរូតាមទីផ្សារ Rungis ដ៏ល្បីល្បាញ។

គោលបំណងសំខាន់ៗនៃគម្រោងនេះគឺធ្វើទំនើបកម្មប្រព័ន្ធបោះដុំ រៀបចំឱ្យមានមជ្ឈមណ្ឌលប្រមូលផ្តុំ ផ្ទុក និងចែកចាយកសិផល (បន្លែ ផ្លែឈើ សាច់ និងគ្រឿងសមុទ្រ) ប្រកបដោយស្តង់ដារអនាម័យ និងភូតគាមអនាម័យខ្ពស់។ ការបង្កើតផ្សារបោះដុំកម្រិតអន្តរជាតិនេះ នឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរមុខមាត់វិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារទៅជា កសិ-ពាណិជ្ជកម្ម (Agri-business) ពេញលេញ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ បានពិភាក្សាជាមួយ លោក Thierry Febvay ប្រធានផ្នែកអភិវឌ្ឍន៍ នៃក្រុមហ៊ុន SEMMARIS ដើម្បីសម្របសម្រួល និងជំរុញការសិក្សាសមិទ្ធិលទ្ធភាព លើគ្រប់ទិដ្ឋភាពបច្ចេកទេស ពាណិជ្ជកម្ម និងប្រតិបត្តិការ សម្រាប់គម្រោងអភិវឌ្ឍន៍ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនៃជំនួបនេះ លោក Thierry Febvay បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីបទពិសោធន៍ និងឧត្តមភាពរបស់ SEMMARIS ក្នុងនាមជាក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការផ្សារ Marché International de Rungis នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលជាផ្សារបោះដុំអាហារស្រស់ដ៏ធំបំផុតមួយក្នុងពិភពលោក។ លោកបានបញ្ជាក់ពីបំណងក្នុងការនាំយកជំនាញបច្ចេកទេស ព្រមទាំងគំរូនៃការរៀបចំ និងគ្រប់គ្រងស្តង់ដារអន្តរជាតិ មកចូលរួមអភិវឌ្ឍប្រព័ន្ធឡូជីស្ទីកកសិកម្ម (Agro-Logistics) នៅកម្ពុជាផងដែរ។

ជាមួយគ្នានោះ តំណាងក្រុមហ៊ុនក៏បានជម្រាបជូនពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធិលទ្ធភាព និងបានស្នើសុំអនុសាសន៍ណែនាំ ព្រមទាំងការគាំទ្រ ការសម្របសម្រួលនីតិវិធី និងកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការរៀបចំយុទ្ធសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែផ្តល់អាទិភាពខ្ពស់លើការធ្វើទំនើបកម្មវិស័យកសិកម្ម ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងការលើកកម្ពស់ឧស្សាហកម្មកែច្នៃកសិផល និងម្ហូបអាហារ ដើម្បីផ្តល់តម្លៃបន្ថែមទៅលើទិន្នផល ដែលបងប្អូនប្រជាកសិករផលិតបាន។ ឯកឧត្តម បានបង្ហាញពីជំហររបស់ ក.អ.ក. ក្នុងការរង់ចាំផ្តល់កិច្ចសម្រួល និងការគាំទ្រយ៉ាងពេញទំហឹងដល់ដំណើរការសិក្សាសមិទ្ធិលទ្ធភាពនេះ ដើម្បីប្រែក្លាយគម្រោងនេះឱ្យលេចចេញជារូបរាងពិតប្រាកដ។

គម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនេះ ត្រូវបានវាយតម្លៃថាជាគម្រោងយុទ្ធសាស្ត្រប្រកបដោយគុណសម្បត្តិ និងសក្ដានុពលខ្ពស់ ដែលមិនត្រឹមតែចូលរួមធ្វើទំនើបកម្មប្រព័ន្ធឡូជីស្ទីកកសិកម្ម (Agro-Logistics) និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់អាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏សំខាន់ក្នុងការបង្កើតតម្លៃបន្ថែមលើផលិតផលកសិកម្មក្នុងស្រុក ធានាទីផ្សារ និងប្រាក់ចំណូលជូនបងប្អូនប្រជាកសិករ ព្រមទាំងលើកកម្ពស់សន្តិសុខស្បៀង និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោកនាពេលអនាគតផងដែរ។

សូមបញ្ជាក់ថា៖ គម្រោងនេះកើតចេញពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងក្រុមហ៊ុន SEMMARIS និងក្រុមហ៊ុន WorldBridge Group តាមរយៈការចុះកិច្ចព្រមព្រៀង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនៅសណ្ឋាគារ Shangri-La ភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោក Bertrand Ambroi​s​e​ នាយកអភិវឌ្ឍន៍អន្តរជាតិនៃក្រុមហ៊ុន SEMMARIS និងអ្នកឧកញ៉ា សៀ ដានីញ៉ែល នាយកប្រតិបត្តិនៃក្រុមហ៊ុន WorldBridge Group។ ពិធីនេះក៏មានការចូលរួមពីលោក Nicolas Forissier រដ្ឋមន្ត្រីប្រតិភូបារាំងទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ, ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន SEMMARIS នឹងផ្តល់ជំនួយបច្ចេកទេសដល់ក្រុមហ៊ុន WorldBridge Group លើការសិក្សាលទ្ធភាព ដោយប្រើប្រាស់ជំនាញរាប់ទសវត្សរ៍របស់ខ្លួនក្នុងការប្រតិបត្តិការផ្សារ Rungis។ ការសិក្សានេះនឹងវាយតម្លៃលើទីផ្សារម្ហូបអាហារ អចលនទ្រព្យ ឃ្លាំង និងតម្រូវការភស្តុភារកម្មរបស់ទីផ្សារលក់ដុំនៅភ្នំពេញ រួមជាមួយនឹងការធ្វើផែនការបច្ចេកទេស និងទីតាំងដែលត្រូវការដើម្បីអភិវឌ្ឍបង្កើតផែនការមេ។

កិច្ចព្រមព្រៀងនេះឆ្លុះបញ្ចាំងពីក្រុមហ៊ុន WorldBridge Group បានបន្តប្តេជ្ញាចិត្តក្នុងការនាំយកហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក និងជំនាញអន្តរជាតិមកកាន់វិស័យកសិកម្ម និងចែកចាយចំណីអាហារនៅកម្ពុជា ស្របពេលជាមួយនឹងការធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំងកាន់តែស៊ីជម្រៅ។ ទីផ្សារដែលបានស្នើឡើងនេះមានបំណងពង្រឹងការតភ្ជាប់រវាងកសិករ អ្នកលក់ដុំ និងអ្នកចែកចាយកម្ពុជា ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្សារទំនើបៗ ដែលត្រូវបានបង្កើតឡើងចំគោលដៅដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៃខ្សែសង្វាក់ផ្គត់ផ្គង់ចំណីអាហាររបស់ព្រះរាជាណាចក្រកម្ពុជា។

ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងយោគយល់ ដែលបង្ហាញយ៉ាងច្បាស់អំពីឆន្ទៈរួម រវាងរាជរដ្ឋាភិបាលកម្ពុជាតាមរយៈ ក.អ.ក. និងក្រុមហ៊ុន SEMMARIS ព្រមទាំងដៃគូវិនិយោគ ក្នុងការបន្តផ្តល់កិច្ចសហការជិតស្និទ្ធទៅវិញទៅមកលើគ្រប់ទិដ្ឋភាព។ គម្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនេះ ត្រូវបានវាយតម្លៃថាជាគម្រោងយុទ្ធសាស្ត្រប្រកបដោយគុណសម្បត្តិ និងសក្ដានុពលខ្ពស់ ដែលមិនត្រឹមតែចូលរួមធ្វើទំនើបកម្មប្រព័ន្ធឡូជីស្ទីកកសិកម្ម (Agro-Logistics) និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់អាហារ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាតាលីករដ៏សំខាន់ក្នុងការបង្កើតតម្លៃបន្ថែមលើផលិផលកសិកម្មក្នុងស្រុក ធានាទីផ្សារ និងប្រាក់ចំណូលជូនបងប្អូនប្រជាកសិករ ព្រមទាំងលើកកម្ពស់សន្តិសុខស្បៀង និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារតំបន់ និងសកលលោក នាពេលអនាគតផងដែរ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឆៅសាកលឡើងថ្លៃបន្តិចវិញ បន្ទាប់ពី លោក Donald Trump បដិសេធសំណើកិច្ចព្រមព្រៀងសន្តិភាពពីអុីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ១,២៧ ភាគរយកើនដល់ ១០៥,៦៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ០,៧៦ ភាគរយកើនដល់ ៩៣,១១ ដុល្លារក្នុងមួយបារ៉ែល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដាក់ឱ្យប្រើវិក្កយបត្រឌីជីថលសម្រាប់គ្រប់សេវាសាធារណៈ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដាក់ឱ្យអនុវត្តជាផ្លូវការ នូវវិក្កយបត្រឌីជីថលសម្រាប់ការទូទាត់សេវាសាធារណៈរបស់ខ្លួន ដោយពង្រីកការប្រើប្រាស់ប្រព័ន្ធនេះដល់គ្រប់សេវាសាធារណៈ ទាំងសេវាផ្តល់ជូននៅទីតាំងផ្ទាល់ និងសេវាតាមប្រព័ន្ធឌីជីថល

ដូងខ្មែរមានទីផ្សារល្អ និងប្រយោជន៍សម្រាប់សុខភាព ប៉ុន្តែការផ្គត់ផ្គង់នៅមិនទាន់ឆ្លើយតបតម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/09/2026

ផ្លែដូងមានសារៈប្រយោជន៍ជាច្រើនសម្រាប់សុខភាព ដោយអាចជួយផ្គត់ផ្គង់ជាតិទឹកដល់រាងកាយ ពង្រឹងប្រព័ន្ធភាពស៊ាំ និងគាំទ្រដល់សុខភាពបេះដូង

Hyundai Cambodia បង្ហាញរថយន្តអគ្គិសនី​ស៊េរីថ្មី Hyundai ELEXIO នៅលើទីផ្សារ​ប្រទេស​កម្ពុជា​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/09/2026

ក្រុមហ៊ុន​ Hyundai Cambodia បានបង្ហាញ​រថយន្តស៊េរីថ្មី​ជា​ប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារ​ប្រទេសកម្ពុជា ដោយរំពឹងថា​រថយន្ត​ប្រភេទថ្មីនឹង​អាចទទួលបានការ​គាំទ្រពីអ្នក​ប្រើប្រាស់​នៅក្នុងប្រទេសកម្ពុជា​ពីព្រោះតែលក្ខណៈពិសេស​ជាច្រើន​របស់រថយន្ត​មួយនេះ

មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ ការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូន ដើម្បីបង្កើតប្រាក់ចំណូលប្រកបដោយភាពថ្លៃថ្នូរនៅក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

(បាត់ដំបង/ប៉ៃលិន)៖ ក្នុងគោលបំណងបន្តជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជាង ៤ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយជូនដល់មូលដ្ឋានបងប្អូនជាង ១ពាន់នាក់ នៅបរិវេណអនុវិទ្យាល័យសម្តេចឪ សម្តេចម៉ែភ្នំសំពៅ ក្នុងស្រុកបាណន់

ចិន-កម្ពុជា ពួតដៃគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជំនាញបៃតង និងទីផ្សារការងារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

 ទីក្រុងសៀងហៃ៖ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន ដើម្បីបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា-ចិន ក្នុងវិស័យការងារ និងការអភិវឌ្ឍជំនាញបៃតងស្របតាមតម្រូវការទីផ្សារការងារ។

ចិន កំពុងស្ថិតក្នុងការសង្ស័យថា លួចសិក្សាពីបច្ចេកវិទ្យាទំនើបនៃយន្តហោះចម្បាំង F-35 របស់អាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/09/2026

បរទេស ៖ មានការភ័ន្តច្រឡំក្នុងការដឹកជញ្ជូនដ៏ធំមួយដែលបណ្តាលឱ្យអាជ្ញាធរចិនទទួលបានសមាសភាគមួយចំនួននៃបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដ៏ទំនើបបំផុតរបស់អាម៉េរិក។ ហេតុការណ៍នេះបានកើតឡើងកាលពីដើមឆ្នាំ២០២៦នេះ ប៉ុន្តែទើបតែត្រូវបានយកចេញផ្សាយកាលពីពេលថ្មីៗនេះ។ ដោយដកស្រង់ចេញពី Bloomberg និង Politico បានឱ្យដឹងថា ឧប្បទេវហេតុខាងលើនេះបានកើតឡើងនៅក្នុងពេលដែលការដឹកជញ្ជូនគ្រឿងបន្លាស់យន្តហោះដែលមានបញ្ហាយកមកពីប្រទេសអូស្ត្រាលីត្រូវបញ្ជូនទៅសហរដ្ឋអាមេរិក ប៉ុន្តែចៃដន្យបែរជាបង្វែរទិសដៅដោយគ្មានការគ្រោងទុកទៅកាន់ក្រុងហុងកុងទៅវិញ។ សមាសភាគបំណែកយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុន UPS រួមមានដូចជា ដំបូលកញ្ចក់កាប៊ីន

សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/09/2026

បរទេស៖ សហភាពអឺរ៉ុប និងបណ្តាប្រទេសរបស់អាស៊ានមួយចំនួនកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ខណៈដែលអឺរ៉ុប កំពុងព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក និងចិន នេះបើយោងតាមការរាយការណ៍ពី DW។ បច្ចុប្បន្ននេះ សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងមួយចំនួន និងកំពុងស្ថិតនៅក្នុងដំណាក់កាលចរចាជាមួយសមាជិកអាស៊ានចំនួន ៦ ក្នុងចំណោម ១១ ប្រទេស ហើយក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រទេសសិង្ហបុរី និងវៀតណាម


Leave a Reply

Your email address will not be published.Required fields are marked *