បរទេស ៖ យោងតាមទិន្នន័យចុងក្រោយបង្អស់ដែលទទួលបានពី Kpler ដែលជាក្រុមហ៊ុនវិភាគទិន្នន័យផ្លូវសមុទ្រឈានមុខគេ និងបានដកស្រង់មកចេញផ្សាយដោយកាសែត Novinata បានឲ្យឃើញថា ចរាចរណ៍នាវាដឹកទំនិញឆ្លងកាត់ច្រកសមុទ្រ Hormuz បានធ្លាក់ចុះយ៉ាងគំហុករហូតដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីដើមខែឧសភា រហូតមក។
តាមការបញ្ជាក់ពី Kpler បានឱ្យដឹងថា មាននាវាដឹកជញ្ជូនធុនធំរហូតដល់កម្រិត Very Large Carrier ត្រឹមតែ ២ គ្រឿងប៉ុណ្ណោះ ដែលបានឆ្លងកាត់ច្រកសមុទ្រ Hormuz ចេញពីឈូងសមុទ្រអូម៉ង់ ដោយក្នុងនោះ រួមមាន នាវាដឹកឧស្ម័ន (VLGC)មួយគ្រឿង និងនាវាដឹកប្រេងឆៅ (VLCC) មួយគ្រឿង។
តួលេខនៃចំនួននាវាដែលបានឆ្លងកាត់ជារៀងរាល់ថ្ងៃនាពេលនេះ គឺទាបបំផុតបើប្រៀបធៀបទៅនឹងមធ្យមភាគនៅពេលធម្មតា ដែលមាននាវាប្រមាណ ១៤ គ្រឿងក្នុងមួយថ្ងៃ (ត្រូវបានកត់ត្រាក្នុងអំឡុង ១០ ថ្ងៃចុងក្រោយនេះ)។ ការធ្លាក់ចុះយ៉ាងអាក្រក់នេះ បានឆ្លុះបញ្ចាំងពីភាពរាំងស្ទះ និងក្តីបារម្ភផ្នែកសន្តិសុខដែលកំពុងតែកើនឡើងនៅក្នុងតំបន់កើតចេញពីភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
គួររំលឹកផងដែរថា ច្រកសមុទ្រ Hormuz ត្រូវបានសហគមន៍អន្តរជាតិ និងអ្នកវិភាគសេដ្ឋកិច្ចចាត់ទុកថាជាចំណុចយុទ្ធសាស្ត្រ (Critical Chokepoint) ដ៏សំខាន់បំផុតមួយសម្រាប់វិស័យដឹកជញ្ជូនថាមពលសកល។ ជាការកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រ ច្រកសមុទ្រនេះធ្លាប់បានគ្របដណ្តប់លើការដឹកជញ្ជូនរហូតដល់ទៅជិត ១ ភាគ ៥ ឬប្រមាណជា ២០% នៃកម្រិតផ្គត់ផ្គង់ប្រេងឆៅ និងផលិតផលប្រេងកែច្នៃសរុបនៅលើពិភពលោក ព្រមទាំងជាផ្លូវដឹកជញ្ជូនដ៏សំខាន់មិនអាចខ្វះបានសម្រាប់ឧស្ម័នធម្មជាតិរាវ (LNG) ថែមទៀតផង។ ដូច្នេះ នៅពេលដែលមានការប្រែប្រួល និងការកកស្ទះណាមួយនៅតំបន់នេះ វឹនឹងបង្កើតបានជាវិបត្តិ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់តម្លៃថាមពល ព្រមទាំងស្ថិរភាពសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content