វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

បរទេស​៖​ ​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ។​ ​នេះ​បើ​យោង​តាម​ការ​រាយការណ៍​ពី​ ​Vietnam​ ​Net​។

​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​នេះ​ កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​មួយ​រវាង​បណ្តា​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ និង​រដ្ឋមន្ត្រី​ការ​បរទេស​មីយ៉ាន់ម៉ា​ត្រូវបាន​ប្រព្រឹត្ត​ឡើង​នៅ​ទីក្រុង​បាងកក​ និង​ ក្រោម​ការ​ដឹកនាំ​ប្រជុំ​ដោយ​លោកស្រី​ ​Maria​ ​Theresa​ ​P​.​ ​Lazaro​ ​រដ្ឋមន្ត្រី​ការ​បរទេស​ហ្វីលីពីន​ ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២៦​។​

​នេះ​គឺជា​ជំនួប​ផ្ទាល់​ជា​លើក​ដំបូង​បំផុត​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​មីយ៉ាន់ម៉ា​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ ​ដោយ​បាន​សង្កត់ធ្ងន់​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​អាស៊ាន​ក្នុង​ការ​បន្ត​កិច្ចសន្ទនា​ ​និង​តួនាទី​ស្នូល​របស់​ខ្លួន​នៅក្នុង​ការ​ទូត​តំបន់​។​ 

​កិច្ចប្រជុំ​ពិភាក្សា​នេះ​ធ្វើឡើង​ដោយ​អនុលោម​ទៅតាម​សេចក្ដីណែនាំ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​ ​៤៨​ ​នៅ​ទីក្រុង​សេប៊ូ ​ប្រទេស​ហ្វីលីពីន ​ដែល​បាន​អំពាវនាវ​ឱ្យ​មាន​ការ​បន្ត​កិច្ចពិភាក្សា​ជាមួយ​មីយ៉ាន់ម៉ា ​ស្រប​តាម​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ​៥​ ​ចំណុច​របស់​អាស៊ាន​ ​ដែល​ជា​ក្របខ័ណ្ឌ​ការងារ​តម្រង់ទិស​សម្រាប់​កិច្ចខិតខំប្រឹងប្រែង​ជួយ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សន្តិភាព​ ​និង​ស្ថិរភាព​ឡើងវិញ​។

​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃអាទិត្យ​នោះ​ផងដែរ​ លោក​ ​Tin​ ​Maung​ ​Swe​ ​រដ្ឋមន្ត្រី​ការ​បរទេស​មីយ៉ាន់ម៉ា ​ជម្រាប​ជូន​សមភាគី​អាស៊ាន​អំពី​ការ​វិវត្ត​ចុងក្រោយ​បង្អស់​របស់​ប្រទេស​រួមមាន​ ​ផែនការ​សកម្មភាព​ ​១០០​ ​ថ្ងៃ​របស់​មីយ៉ាន់ម៉ា ​លំនាំ​វិធានការ​នានា​ក្នុង​ការ​ជំរុញ​សន្តិភាព​ ការ​ផ្សះផ្សា​ជាតិ​ ​និង​ស្ថិរភាព​ ​ព្រមទាំង​បាន​គូសបញ្ជាក់​ពី​ការ​បន្ត​ទំនាក់ទំនង​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា​ផងដែរ​។​

​បន្ទាប់ពី​ឆ្លងកាត់​ការ​ពិភាក្សា​ប្រកបដោយ​ភាព​ស្មោះត្រង់​ ​និង​ស្ថាបនា ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ទាំងអស់​បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទៅវិញទៅមក​លើ​ស្ថានការណ៍​បច្ចុប្បន្ន​ ​និង​បាន​ស្វែងរក​មធ្យោបាយ​ជាក់ស្ដែង​នានា ​ដើម្បី​ពង្រឹង​ការ​គាំទ្រ​របស់​តំបន់​ចំពោះ​មីយ៉ាន់ម៉ា ​តាមរយៈ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ​៥​ ​ចំណុច​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។

​ទន្ទឹមនឹង​នេះ​ លោក​ ​Le​ ​Hoai​ ​Trung​ ​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​ អះអាង​ជាថ្មី​ថា​ ​វៀតណាម​តែងតែ​ចាត់ទុក​មីយ៉ាន់ម៉ា​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន ​ខណៈ​ដែល​គោរព​លើ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ​៥​ ​ចំណុច​ ​ជា​ក្របខ័ណ្ឌ​គន្លឹះ​សម្រាប់​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​របស់​អាស៊ាន​ជាមួយ​មីយ៉ាន់ម៉ា​ឡើងវិញ​។​

​លោក​ទទួលស្គាល់​នូវ​វិធានការ​នានា​ដែល​អាជ្ញាធរ​មីយ៉ាន់ម៉ា​បាន​អនុវត្ត​ដើម្បី​ជំរុញ​ស្ថិរភាព​នយោបាយ​ ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ​កែលម្អ​ប្រព័ន្ធ​អភិបាលកិច្ច​ ​និង​ពង្រឹង​កិច្ចខិតខំប្រឹងប្រែង​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ​រួមមាន​ ​ការ​ជួញដូរ​គ្រឿងញៀន​ បទល្មើស​បច្ចេកវិទ្យា​ ​និង​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន​។​

​ស្រប​ពេល​ដែល​អនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ​៥​ ​ចំណុច​ ​អាស៊ាន​គួរតែ​បន្ត​ស្វែងរក​គំនិត​ផ្ដួច​ផ្ដើម​ជាក់ស្តែង​បន្ថែម​ទៀត​រួមមាន​ ការ​រក្សា​កិច្ចសន្ទនា​ផ្ទាល់​ជាប្រចាំ​ជាមួយ​មីយ៉ាន់ម៉ា ​ដើម្បី​ស្វែងយល់​ឱ្យ​កាន់តែ​ច្បាស់​អំពី​ការ​វិវត្ត​ជាក់ស្ដែង​ ​និង​ជំរុញឱ្យ​មាន​វឌ្ឍនភាព​ច្បាស់លាស់​។​

 ​លោក​ ​Le​ ​Hoai​ ​Trung​ ​បញ្ជាក់​ថា​ ​វៀតណាម​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រធាន​អាស៊ាន​ ​និង​បណ្តា​ប្រទេស​សមាជិក​ដទៃ​ទៀត​ក្នុង​ការ​គាំទ្រ​ដល់​ការ​ស្តារ​សេដ្ឋកិច្ច​របស់​មីយ៉ាន់ម៉ា ​ការ​ដោះស្រាយ​បញ្ហា​សង្គម​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ ​និង​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទាំង​ក្នុង​កម្រិត​ទ្វេ​ភាគី​ ​និង​កម្រិត​អនុ​តំបន់​។​

​កិច្ចខិតខំប្រឹងប្រែង​ទាំងនេះ​នឹង​រួមចំណែក​ដល់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​និង​តំបន់​ទាំងមូល ​ព្រមទាំង​ជំរុញ​ការ​កសាង​សហគមន៍​អាស៊ាន​ផងដែរ​។​

​នៅ​ខាងក្រៅ​កិច្ចប្រជុំ​នោះ​ រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម​ លោក​ ​Le​ ​Hoai​ ​Trung​ ​ក៏​បាន​ជួប​ពិភាក្សា​ទ្វេ​ភាគី​ដាច់ដោយឡែក​ពី​គ្នា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​មីយ៉ាន់ម៉ា ​លោក​ ​Tin​ ​Maung​ ​Swe​ ​និង​រដ្ឋមន្ត្រី​ការ​បរទេស​ហ្វីលីពីន ​លោកស្រី​ ​Maria​ ​Theresa​ ​P​.​ ​Lazaro​ ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​ដែល​មាន​ផលប្រយោជន៍​រួម​រវាង​គ្នា​ទៅវិញទៅមក​ផងដែរ​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន

ឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

នៅក្នុងឆ្នាំ២០២៦​ សមាគមលើកកម្ពស់ម្រេច​កំពត​រំពឹងទទួលបាន​ទិន្នផល ១២០តោន ​ខណៈតម្លៃបានកើនឡើង ៥ដុល្លារ​បន្ថែមទៀត​

វិស័យ​ឥណទាន​ជនបទ រួម​ចំណែក​ពង្រីក​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​ជាង​ ៣​ ​ម៉ឺន​នាក់​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 28/08/2026

វិស័យ​ឥណទាន​ជនបទ​នៅ​កម្ពុជា​ ​បាន​បន្ត​ចូលរួម​ពង្រីក​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម ​ដោយ​គ្រឹះស្ថាន​ឥណទាន​ជនបទបាន​ផ្តល់​ឥណទាន​ជាង​ ​២៨​ ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៣ ​ម៉ឺន​នាក់​ ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៥​

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អ្នកជំនួញផ្នែកភស្តុភាកម្ម សាទរនឹងផែនការបង្កើនចំណតផែចំនួន៧​ របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងឆ្នាំ២០២៦ ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនរហូតដល់ ៤០%

អាម៉េរិក​ចរចា​ជាមួយ​វេណេស៊ុយអេឡា​ ​ស្វែងរក​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​រយៈពេល​វែង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

រដ្ឋបាល​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​កំពុង​ចរចា​ជាមួយ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​វេណេស៊ុយអេឡា ​ដើម្បី​ធានា​បាន​នូវ​សិទ្ធិ​កាន់កាប់​ប្រេង​ឆៅ​មួយ​ផ្នែក​ក្នុង​រយៈពេល​វែង​

ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅព្រំដែននេប៉ាល់-ចិន កើនឡើងដល់ ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/08/2026

គ្រោះទឹកជំនន់ភ្លាមៗនៅតាមព្រំដែននេប៉ាល់-ចិន បង្កឡើងដោយការបាក់ស្រុតផ្ទាំងទឹកកកហិម៉ាឡៃយ៉ា បានសម្លាប់មនុស្ស ១៦៨ នាក់ និងបាត់ខ្លួនជាង ១ ៣០០ នាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ

ឥណទាន​សម្បទាន​ពី​ ​China ​Eximbank ​ជិត​ ៦ ពាន់​លាន​ដុល្លារ​ គាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

​ក្នុង​រយៈពេល​ជាង​ ២ ​ទស្សវត្សរ៍​កន្លង​មក​ ធនាគារ​នីហរណ-​អាហរណ​ចិន ​(​China ​Eximbank​)​ ​បាន​ផ្តល់​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៥​,​៩០០ លាន​ដុល្លារ​អាមេរិក​ ​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​សំខាន់​ៗ​ចំនួន​ ៧១ ​គម្រោង

អតិផរណា​នៅ​អាម៉េរិក​កើន​ដល់​ ៣​,​៧​%​ ​អាច​រុញ​ឱ្យ​ធនាគារ​កណ្តាល​ដំឡើង​ការប្រាក់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/08/2026

អត្រា​អតិផរណា​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើន​ដល់​ ៣​,​៧ ភាគរយ​ក្នុង​ខែ​កក្កដា ​ដែល​ខ្ពស់​ជាង​គោលដៅ​ ២​ ​ភាគរយ​របស់​ធនាគារ​កណ្តាល​អាម៉េរិក​ ​(​Fed​)​ ជាប់គ្នា​ ​៦៥​ ​ខែ​ ​ខណៈ​ទិន្នន័យ​ចុងក្រោយ​បាន​បង្កើន​ការ​រំពឹង​ថា​ Fed ​អាច​ដំឡើង​អត្រា​ការប្រាក់​នៅ​កិច្ច​ប្រជុំ​ខែ​កញ្ញា

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

ជំនួញ, ព្រឹត្តិការណ៍

• 27/08/2026

ការចិញ្ចឹមសត្វត្រចៀកកាំខ្នាតតូចពេក អាចប៉ះពាល់ដល់គុណភាពសំបុក ខណៈអ្នកចិញ្ចឹមអាចរកចំណូលចន្លោះពី ២ ទៅ ៣ ម៉ឺនដុល្លារក្នុងមួយឆ្នាំ

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/08/2026

កម្ពុជា ពង្រឹងភាពជាដៃគូលើការបញ្ជាក់វិញ្ញាបនបត្រឆ្លងដែន ផ្នែកជំនាញ AI យានយន្តអគ្គិសនី និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងក្របខ័ណ្ឌអាស៊ានបូកបី


Leave a Reply

Your email address will not be published.Required fields are marked *