មូលបត្ររដ្ឋ ៣០០ លានដុល្លារនឹងចាប់ផ្តើមបោះផ្សាយចាប់ពីខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងក្នុងទំហំប្រាក់ប្រមាណ ៣០០ លានដុល្លារអាមេរិក ចាប់ពីខែកញ្ញា ឆ្នាំ២០២២ តទៅ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសថា ៖

“អនុលោមតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ និងក្របខណ្ឌគោលនយោបាយបឋមស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈធនាគារជាតិនៃកម្ពុជា ជាអាណត្តិគាហក នឹងធ្វើការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង ក្នុងទំហំ ១ ២១៩ ៥០០.០០០.០០០ (មួយទ្រីលាន ពីររយដប់ប្រាំបួនប៊ីលាន ប្រាំរយលាន) រៀល សមមូលនឹងប្រមាណ ៣០០ ០០០ ០០០ (បីរយលាន) ដុល្លារអាមេរិក ចាប់ពីខែកញ្ញា ឆ្នាំ២០២២ តទៅ”

ព័ត៌មានលម្អិតចំពោះការបោះផ្សាយមូលរដ្ឋមាន ដូចជា ៖ ១) តម្លៃចារឹកក្នុងមួយប័ណ្ណ ៖ ១ ០០០ ០០០(មួយលាន) រៀល ២) ប្រភេទមូលបត្រ ៖ ឥណប្រតិទាន ១ឆ្នាំ, ៣ឆ្នាំ, និង ៥ឆ្នាំ ៣) ប្រភេទអត្រាគូប៉ុង+ ថេរ ៤) ការទូទាត់គូប៉ុង ៖ រៀងរាល់ ៦ ខែម្តង ដោយគិតចាប់ពីថ្ងៃបោះផ្សាយ ៥) មូលដ្ឋានរាប់ថ្ងៃ៖ Actual/Actual ៦) ការសងប្រាក់ដើម ៖ ទូទាត់សងនៅចុងឥណប្រតិទាន និង ៧) វិធីសាស្ត្រ ៖ ដេញថ្លៃ។

ទាក់ទងនឹងការលើកទឹកចិត្តវិញ វិនិយោគិនមូលបត្ររដ្ឋនឹងទទួលបានការលើកទឹកចិត្ត ដូចខាងដូចជា ៖ ១. ការលើកទឹកចិត្តពន្ធដារ ៖ កាត់បន្ថយពន្ធកាត់ទុក ៥០ (ហាសិប) ភាគរយលើការប្រាក់បានពីការកាន់កាប់ និង/ ឬ ការទិញ-លក់មូលបត្ររដ្ឋ និងលើកលែងពន្ធលើចំណេញមូលធនចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋសម្រាប់រយៈពេល ៣ ឆ្នាំ។

២. ការលើកទឹកចិត្តក្នុងវិស័យធនាគារ ៖ ១) ទទួលស្គាល់ការថ្លឹងហានិភ័យ ០ (សូន្យ) ភាគរយ ចំពោះមូលបត្ររដ្ឋ ដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតសោធនភាព និង ២) ទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយដែលមានគុណភាពខ្ពស់ចំពោះមូលបត្ររដ្ឋដែលចារឹកជារូបិយវត្ថុជាតិ ឬជារូបិយប័ណ្ណ ក្នុងការគណនាអនុបាតក្របខ័ណ្ឌ សន្ទនីយភាព។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក​នៃ​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា (​ន​.​ម​.​ក​) បានថ្លែងប្រាប់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានកំណត់ទំហំមូលបត្រ ហើយទំហំមូលបត្រនេះទៀតគឺត្រូវបានដាក់បញ្ចូលទៅក្នុងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ហើយរបៀបនៃការបោះផ្សាយនៅថ្ងៃណា ពេលណាពិតប្រាកដ នោះគឺនៅពេលដែលក្រសួងត្រូវការសាច់ប្រាក់ ដើម្បីយកទៅប្រើប្រាស់ ហើយនៅពេលនោះហើយ ក្រសួងចាប់ផ្តើមប្រកាសព័ត៌មាន។

ឯកឧត្តម បានបញ្ជាក់ថា ការបោះផ្សាយមូលបត្ររដ្ឋមិនដូចគ្នានឹងការបោះផ្សាយរបស់ក្រុមហ៊ុនមហាជន ដែលត្រូវការរៀបរយឯកសារជាច្រើននោះទេ ប៉ុន្តែសម្រាប់មូលបត្ររដ្ឋ ប្រសិនក្រសួងប្រកាសនៅពេលនេះ នោះនឹងអាចចេញដំណើរការបោះផ្សាយតែម្តង។ ក្រសួងនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការ ហើយនៅពេលមានសេចក្តីជូនដំណឹងជាផ្លូវ ពេលនោះហើយ គឺដំណើរការចាប់ផ្តើមតែម្តង។

សូមបញ្ជាក់ផងដែរថា គម្រោងផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងនេះគឺដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច ដែលរួមមាន ការអនុវត្តយុទ្ធសាស្ត្រស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយក្ខវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលត្រូវបានកំណត់រួចហើយ ចំនួន ២៥០ លានដុល្លារអាម៉េរិក និងគម្រោង ដែលនឹងកំណត់តាមក្រោយទៀតចំនួន ២៥ លានដុល្លារអាមេរិក ព្រមទាំងគម្រោង ប្រព័ន្ធបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធឌីជីថលចំនួន ២៥ លានដុល្លារអាម៉េរិក។

ការបោះផ្សាយលក់មូលបត្ររដ្ឋនេះ នឹងចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈតួនាទីរបស់មូលបត្ររដ្ឋ ជាឧបករណ៍អនុវត្តគោលនយោបាយរូបិយវត្ថុ និងជាមូលដ្ឋានប្រៀបធៀប និងកំណត់ថ្លៃឧបករណ៍ហិរញ្ញវត្ថុក្នុងទីផ្សារ ព្រមទាំងជំរុញការធ្វើពីពិធកម្ម ប្រភពហិរញ្ញប្បទានក្នុងស្រុក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សមាជិក​សភា​អាមេរិក ​៥០​នាក់ ​ទាមទារ​ឱ្យលោក Trump បង្ហាញរបាយការណ៍​ចំណាយ​ពិតទៅលើសង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សមាជិក​​សភា​តំណាងរាស្ត្រអាមេរិក ​កំពុង​ទាមទារ​ឱ្យ​រដ្ឋបាល ​លោក​ Donald ​Trump ​ផ្តល់​ទិន្នន័យ​លម្អិត​អំពី​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​និង​ជីវិត​មនុស្ស​ក្រោម​ជម្លោះ​យោធា​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់

សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០០ ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

ក្រសួងការងារ ចាប់ដៃគ្នាជាមួយវិស័យឯកជន លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការគ្នាជាមួយវិស័យឯកជន តាមរយៈក្រុមហ៊ុនប្រតិបត្តិករសេវាកម្មដឹកជញ្ជូនចំនួន ៦ លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ និងសេវាការងារដល់សាធារណជន

កាណា​ដា គំរាម​ផ្តាច់​អគ្គិសនី​ក្រុមហ៊ុន ​និងលំនៅឋាន​ពលរដ្ឋ​អាមេរិក ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​ដំឡើង​ពន្ធ​ ៥០​ភាគយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 25/08/2026

កាណា​ដា បានគំរាម​ផ្តាច់​អគ្គិសនី​តាមបណ្តាក្រុមហ៊ុន ​ទីតាំងអាជីវកម្ម និង​លំនៅឋានពលរដ្ឋ​អាមេរិក ប្រុមាណ ​១​,​៥​លាន​កន្លែង ​សង​សឹក​នឹងការ​តម្លើង​ពន្ធ​ ៥០ ​ភាគយ របស់ Trump

សន្និសីទ​ធនាគារ​កម្ពុជា​ ​លើក​ទី​៥ ​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​និង​ពង្រឹង​ទំនុក​ចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 25/08/2026

​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ ​លើក​ទី​៥ ​បាន​ផ្តោត​លើ​ការ​រក្សា​ស្ថិរ​ភាព ​ពង្រឹង​សុចរិត​ភាព​ហិរញ្ញវត្ថុ​ ​និង​បង្កើន​ទំនុកចិត្ត​ក្នុង​ប្រព័ន្ធ​ធនាគារ​ ​ដោយ​ផ្តោត​លើ​ការ​កំណត់​ទិសដៅ​សម្រាប់​វិស័យ​ធនាគារ​កម្ពុជា​ឱ្យ​កាន់តែ​មាន​សុវត្ថិ​ភាព​ ​មាន​ភាព​ធន់ ​និង​ចីរភាព

ទណ្ឌកម្ម​អាម៉េរិក​លើ​អ៊ីរ៉ង់​អាច​បង្ក​ផលប៉ះពាល់​ដល់​ចិន ​ដែល​ជា​អ្នក​ទិញ​ប្រេង​ធំ​បំផុត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/08/2026

​ប្រទេស​ចិន​អាច​ប្រឈម​ផលប៉ះពាល់​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​របស់​សហរដ្ឋ​អាម៉េរិក​ប្រឆាំង​នឹង​អ៊ីរ៉ង់ ខណៈ​ចិន​គឺជា​អ្នក​ទិញ​ប្រេង​អ៊ីរ៉ង់​ធំ​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ

សមាគម៖ តម្រូវការមាន់អាចកើនដល់ ២៣-២៥ ម៉ឺនក្បាលក្នុងមួយថ្ងៃ នៅរដូវបុណ្យទាន

ជំនួញ, ព្រឹត្តិការណ៍

• 25/08/2026

តម្រូវការ​សាច់​មាន់​នៅ​កម្ពុជា​ត្រូវ​បាន​រំពឹង​ថា​នឹង​កើនឡើង​ច្រើន​ នា​ឱ​កាស​ពិធី​សែន​ក្បាល​ទឹក ​និង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នា​ជិត​ពេល​ខាង​មុខ​ ​ខណៈ​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​អះអាង​ថា​ ​ការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​មាន​សមត្ថភាព​ឆ្លើយតប​តាម​តម្រូវការ ​ដោយ​មិន​ខ្វះខាត​ ​ឬ​ឡើង​ថ្លៃ​ខ្ពស់​ហួសហេតុ​នោះ​ទេ

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង