វិស័យ​អចលនទ្រព្យ​និងសំណង់រំពឹងថា​នឹង​ទទួល​បានកំណើ​នវិជ្ជមាន​ក្នុងឆ្នាំ ២០២៣ ​នេះ

ភ្នំពេញ ៖ ការ​វិនិយោគ​លើវិស័យអចលនទ្រព្យ​​ និងវិស័យ​មួយចំនួនទៀត​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវរំពឹងថា​នឹងទទួលបានកំណើន​ល្អប្រសើរ​ក្នុងឆ្នាំ​ ២០២៣ ​នេះ ទោះបីជា​ស្ថាប័នអន្តរជាតិបានបង្ហាញពីការ​ព្រួយ​បារម្ភ​ជុំវិញ​ស្ថានភាពសេដ្ឋកិច្ច​សកលក្ដី។​

រាជរដ្ឋាភិបាល​កម្ពុជា​បានព្យាករពីកំណើន​សេដ្ឋកិច្ចកម្ពុជា​ក្នុងឆ្នាំ ​២០២៣ ថា​ នឹង​សម្រេចបានប្រមាណជាង​ ៦ ភាគរយ​ ដែលការ​សម្រេច​នូវ​កំណើនខ្ពស់​បែបនេះ​ ដោយអាស្រ័យលើការ​កើនឡើង​វិញ​នៃវិស័យមួយចំនួន​ដែលគាំទ្រ​ដល់​ជន្ទល់សេដ្ឋកិច្ចជាតិ។ ក្នុងនោះដែរ​វិស័យ​អចលនទ្រព្យ​ និងសំណង់​ដែលជា​ជន្ទល់​សំខាន់​មួយ​ក្នុង​សេដ្ឋកិច្ច​កម្ពុជាក៏​ត្រូវ​បាន​រំពឺងថា​នឹង​ងើបឡើងវិញ​ផងដែរ ក្នុងឆ្នាំ ​២០២៣ ​នេះ។

យោងតាមការ​ព្យាករណ៍​របស់ធនាគារ​ជាតិ​នៃកម្ពុជា​បានឱ្យដឹងថា ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ត្រូវ​បាន​រំពឹ​ងថា​នឹង​បន្ត​ងើបឡើង​ជាសន្សឹមៗ ក្នុងនោះសំណង់រំពឹងថា​នឹង​ងើប ១,៧ ភាគរយ និង​អចលនទ្រព្យ​ទាំង​មូល​រំពឹ​ង​ងើបឡើង​ ១,២ ភាគរយ ដែល​ការ​ងើបឡើង​ទាំងនេះ ដោយសារកំណើន​តម្រូវការ​ក្នុង​ស្រុក​ផ្ដោត​លើ​ទី​ផ្សារ​​អចលនទ្រព្យ​លំនៅឋាន​ដែលមានតម្លៃសមរម្យ​ ខណៈ​ដែលសំណង់​ប្រភេទប្រណីត​ដែលបម្រើ​ដល់​អនិវេសជន​ត្រូវការ​ពេលវេលា​ ដើម្បីអាចវិល​ត្រលប់​ទៅរក​ស្ថានភាព​មុនពេលមានវិបត្តិ​។

អ្នកជំនាញ​នៃវិស័យ​អចលនវត្ថុ និងអ្នកអភិវឌ្ឍន៍​អចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា​បានបង្ហាញ ពីសុ​ទិ​ដ្ឋិនិ​យ​ម​ខ្ពស់​ចំពោះ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​អចលនទ្រព្យកម្ពុជា ដោយផ្អែក​ទៅលើ​សកម្មភាព​​នៅ​ចុ​ងឆ្នាំ ២០២២​ ​​កន្លងទៅ​ ដែលជា​សញ្ញា​វិជ្ជមាន​នាំឱ្យវិស័យ​នេះ​មានសន្ទុះ​កំណើនឡើង​នៅ​ក្នុងឆ្នាំ ២០២៣​ នេះ​​។

លោក ​ឡុង បូរិន្ទ​ នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋានមួយ​នៅ​ប៉ែកខាងត្បូងភ្នំពេញ​ បាន​មាន​ប្រសា​​ស​ន៍​​​ឱ្យដឹងថា​ ឆ្នាំ ២០២៣​ នេះ​ ជា​ឆ្នាំមួយ​ដែល​ទីផ្សា​រផ្គត់ផ្គង់​នានា​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​ការ​សាងសង់​នឹង​ទទួលបានការ​ប៉ះប៉ូវ​ឡើងវិញ​ ក្នុង​នោះ​​ទីផ្សា​រលក់​រាយ​សម្រាប់ផ្គត់ផ្គង់​ទៅដល់​ប្រជាពលរដ្ឋ​រស់​នៅក្នុង​បុរី ​និង​លំនៅឋាន​ដែលទើប​សង់ថ្មី​ៗ ក៏នឹងរំពឹងថា​កើនឡើង​ខ្ពស់។

លោកបាន​បន្តថា​ រយៈកាលពីរបីឆ្នាំកន្លង​ ពោលគឺចាប់តាំងពី​មានវិបត្តិកូវីដ​១៩ ​​​វិស័យដែលគាំទ្រ​ដល់​ការ​សាង​សង់ ​​និងសំណង់​ផ្សេងៗ ត្រូវ​បានរងគ្រោះ ពីព្រោះតែ​សកម្មភាពសាងសង់​ទាំង​នោះមិនដំណើរការ ​និង​ខ្លះ​បា​ន​ផ្អាកដំណើរកា​រ ហើយនៅក្នុងឆ្នាំ ២០២២ ​កន្លងទៅ ជាពិសេស​នៅ​ចុងឆ្នាំ ​២០២២ កន្លងទៅនេះ​ ក៏ឃើញថា ​ស​ក​ម្ម​ភាពសំណង់​ក៏បានដំណើរការ​ច្រើន​ ការដ្ឋានដែល​ផ្អាកក៏ចាប់ផ្ដើមមានកម្មករ​ចូល​ធ្វើការ​បន្ត​ដំណើរការ​វិញ ដែលជា​សញ្ញា​ល្អសម្រាប់ឆ្នាំ ២០២៣​ នេះ និង​បានធ្វើឱ្យ​ការ​ផ្គត់ផ្គង់​នានា​ទៅកាន់​វិស័យសំណង់ ​និង​អច​លន​ទ្រព្យ​ក៏មានសន្ទុះ​ឡើងវិញដែរ។​

ទោះបីជាស្ថិតនៅក្នុងស្ថានភាព នៃសេដ្ឋកិច្ចពិភពលោក​នៅតែមិនទាន់ច្បាស់ពីកំណើននៅឡើយ​ ក៏អ្នកជំនាញ​អចលនទ្រព្យ ​និង​អ្នកអភិវឌ្ឍន៍​នៅតែ​បន្តមានក្ដីសង្ឃឹម​ខ្ពស់ជាពិសេស​ ដោយរំពឹងពីវត្តមាន​វិនិយោគិន ​និងទេសចរ​ជនជាតិ​ចិនមកកាន់​ប្រទេស​កម្ពុជា ដែលនឹងជំរុញឱ្យ​សំណង់អគារ​ដែលជាប់គាំង​នានា​នោះ ដំណើរការ​បន្ត​ទៀត​ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិនិយោគិនមកពីប្រទេស​ចំនួន៣ ស្វែងយល់ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅកម្ពុជា​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

វិនិយោគិនមកពីប្រទេស​ជប៉ុន សិង្ហបុរី​​ និង​រដ្ឋបាល​ស្វយ័ត​ហុងកុងនៃសាធារណរដ្ឋ​ប្រជា​មានិតចិន បានមកស្វែងយល់ពីសក្ដានុពល និង​កាលនុវត្តភាព​លើការវិនិយោគនៅក្នុងប្រទេស​កម្ពុជា

សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​ អ.ប.ព ត្រៀម​ចុះ​ M​OU ​ពង្រឹង​តម្លាភាព ​និង​ទំនុកចិត្ត​វិនិយោគិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

សភាពាណិជ្ជកម្ម​កម្ពុជា​ ​(​ស.ព.​ភ​) ​និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ​(​អ.ប.ព​) ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ​(​MOU​)​ ​ស្តីពី​ ​«​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ​» ​ដើម្បី​ពង្រឹង​កិច្ច​សហការ​រវាង​ភាគី​ទាំង​ពីរ ​លើក​កម្ពស់​តម្លាភាព ​និង​បង្កើន​ទំនុកចិត្ត​របស់​ធុរជន ​និង​វិនិយោគិន

លោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរមិនធ្លាប់មានលើប្រទេសទាំងឡាយណាដែលជួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់បណ្តាប្រទេសទាំងឡាយណាដែលផ្តល់ជំនួយ ឬធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់

កម្ពុជា​ចុះ​បញ្ជី​ពូជ​ស្វាយចន្ទី​ ​៤​ ប្រភេទ​ ​ទប់ស្កាត់​ការ​លួច​ចម្លង ​និង​ការ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

កម្ពុជា​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់ ​និង​ការពារ​សិទ្ធិ​លើ​ពូជ​ស្វាយចន្ទី​ក្នុង​ស្រុក​ចំនួន​ ៤​ ប្រភេទ​ ​ដើម្បី​ការពារ​ពូជ​ពី​ការ​លួច​ចម្លង​ ការ​ដូរ​ឈ្មោះ ​និង​ការ​យក​ទៅ​ប្រើប្រាស់​ដោយ​គ្មាន​ការ​អនុញ្ញាត ព្រមទាំង​ពង្រឹង​ការ​ទទួល​ស្គាល់​គុណភាព និង​ប្រភព​ដើម​របស់​ពូជ​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ