បម្រែបម្រួលអាកាសធាតុ ជាកត្តាបង្កឲ្យមានរលកកំដៅ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត

អ្នកវិទ្យាសាស្ត្របានក្រើនរំលឹកជាច្រើនដង​ហើយថា ការកើនឡើងកម្តៅផែនដីអាចប៉ះពាល់ដល់អាកាសធាតុ និងបង្កជាគ្រោះថ្នាក់អាយុជីវិតសត្វ មនុស្សយ៉ាងប្រាកដ ដែលគ្រប់បណ្តាប្រទេសទាំងអស់ត្រូវទទួលស្គាល់ពីភាពធ្ងន់ធ្ងរនៃអាកាសធាតុ ព្រមទាំងរៀបចំនូវវិធានការបង្ការ ជាមួយនឹងវិធានការកាត់បន្ថយបម្រែបម្រួលអាកាសធាតុ។

កម្តៅ គឺជាសញ្ញាច្បាស់លាស់បំផុតដែលបង្ហាញពីប្រែប្រួលអាកាសធាតុ ហើយកាន់តែមានគ្រោះថ្នាក់ខ្លាំងទៅៗក្នុងរយៈពេល ៣០ ឆ្នាំខាងមុខ ខណៈដែលរលកកម្តៅកំពុងកើនឡើងនៅក្នុងប្រេកង់ និងអាំងតង់ស៊ីតេខ្ពស់នៅជុំវិញពិភពលោក ស្របពេលដែលអ្នកវិទ្យាសាស្ត្របានព្រមានជាច្រើនសារថា ការកើនឡើងនៃសីតុណ្ហភាពនៅលើពិភពលោកក៏មានវត្តមានឧស្ម័នផ្ទះកញ្ចក់កើនឡើងនៅក្នុងបរិយាកាស ដែលបានបណ្តាលឱ្យមានការកើនឡើងនូវហានិភ័យនៃអាកាសធាតុក្តៅ។

ការគំរាមគំហែង​ពី​រលកកម្តៅនឹងបន្តកើនឡើង ខណៈដែលកម្រិតឧស្ម័នផ្ទះកញ្ចក់នៅតែបន្តកើនឡើងដូចគ្នា ហើយនៅត្រឹមឆ្នាំ២០៥០ ត្រូវបានកំណត់យកជាកាលបរិច្ឆេទគោលដៅដំបូងបំផុតសម្រាប់ការបំភាយឧស្ម័នសកលដែលនឹងត្រូវកាត់បន្ថយឱ្យបានទាបបំផុត ខណៈដែលការបម្រែបម្រួលអាកាសធាតុ រួមទាំងរលកកំដៅនឹងកាន់តែមានភាពធ្ងន់ធ្ងរក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។ ចំពោះប្រទេសដែលធ្លាប់មានសីតុណ្ហភាពខ្ពស់រួចហើយ ត្រូវតែសម្របខ្លួនទៅនឹងដំណាក់កាលក្តៅខ្លាំងជាងនេះ ហើយប្រទេសខ្លះទៀតចាប់ផ្តើមយកចិត្តទុកដាក់បន្ថែមទៅលើបញ្ហានៃការកើនឡើងកំដៅ ។

«សីតុណ្ហភាពអំពូលសើម» គឺជាសីតុណ្ហភាពមានកម្រិតប្រមាណ ៣៥ អង្សារសេ ដែលនាំមកនូវសំណើមសឹងតែ ១០០% ដែលអាចបង្កឱ្យមានគ្រោះថ្នាក់​ សូម្បីតែមនុស្សដែលមានសុខភាពល្អក្នុងការចំណាយពេលយូរនៅខាងក្រៅ។

ផលប៉ះពាល់នៃរលកកម្តៅ

ប្រទេសជាច្រើនដែលរងនូវកម្តៅខ្លាំងបានអះអាងថា មនុស្សមិនសូវមាន​សកម្មភាពនៅក្នុងស្ថានភាពក្តៅខ្លាំង ហើយអ្នកដែលធ្វើការក្នុងវិស័យដែលប្រើកម្លាំង និងនៅខាងក្រៅ ដូចជា ការងារធ្វើសំណង់ និងកសិកម្ម ត្រូវជៀសវាងការធ្វើការនៅខាងក្រៅអំឡុងពេលដែលក្តៅខ្លាំង។ រលកកំដៅនៅចុងខែមិថុនា ឆ្នាំ២០២១ នៅភាគពាយ័ព្យអាមេរិកប៉ែកខាងជើង បានបណ្តាលឱ្យមនុស្សរាប់រយនាក់ស្លាប់ និងមានគំរាមគំហែងដល់ភ្លើងឆេះព្រៃ។​​ កំណត់ត្រា​តាមដានរបស់អឺរ៉ុបខាងលិច​កាន់តែ​អាក្រក់​ជាង​មុន​ក្នុងការ​ដោះស្រាយ ខណៈដែល​អាកាសធាតុកាន់តែ​ក្តៅខ្លាំង។ រលកកម្តៅនៅក្នុងខែសីហា ឆ្នាំ២០០៣ ត្រូវបានគេប៉ាន់ប្រមាណថាបានសម្លាប់មនុស្សជាង ៧​ សែននាក់។​

នៅ​ចក្រភព​អង់គ្លេស មនុស្ស​រាប់​រយ​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​រដូវ​ក្ដៅក្នុង​អំឡុង​ពេល​មាន​បញ្ហា​រលក​កម្ដៅ​។ អ្នកបាត់បង់ជីវិតភាគច្រើនគឺជាសុទ្ធ​តែ​ជា​មនុស្ស​ចាស់ ហើយ​មាន​បញ្ហាសុខភាពគឺ​ជំងឺ​ផ្លូវ​ដង្ហើម។ ជាលទ្ធផល ផលប៉ះពាល់សុខភាពនៃរលកកំដៅត្រូវបានលាក់បាំង និងមានការវាយតម្លៃទាប។ លិខិតមរណៈភាគច្រើនគឺមិនបានកត់ត្រានូវលក្ខណ:កម្តៅនោះទេ ហើយក៏មិនបានបង្ហាញពីមូលហេតុច្បាស់លាស់នៃការបាត់បង់ជីវិតនោះដែរ។​ ​ម្យ៉ាងវិញ​ ជីវិតជាច្រើនអាចត្រូវបានជួយសង្គ្រោះប្រសិនបើមានការយកចិត្តទុកដាក់ខ្ពស់ទៅលើការការពារកម្តៅនៅក្នុងផ្ទះ។ លើសពីនេះ មនុស្សដែលងាយរងគ្រោះ ឬប្រតិកម្មនឹងកម្តៅខ្លាំងភាគច្រើនគឺស្លាប់នៅក្នុងអាគារដែលរងសម្ពាធកំដៅ ហប់ខ្លាំងជាងនៅខាងក្រៅ។

ដំណោះស្រាយទៅនឹងបញ្ហារលកកម្តៅ

ថ្មីៗនេះ រដ្ឋាភិបាលអង់គ្លេសបានឆ្លើយតបទៅនឹងការគំរាមគំហែង​នៃការឡើងកម្តៅខ្លាំងនៅក្នុងអាគារ​ដោយការរឹតបន្តឹងច្បាប់បញ្ញាត្តិអាគារ ដើម្បីឱ្យបញ្ហាទាំងនោះត្រូវបានដោះស្រាយដោយត្រឹមត្រូវ។ ម្យ៉ាងវិញទៀត ផ្ទះដែលមានស្រាប់ជាច្រើនត្រូវកែលម្អឡើងវិញដើម្បីការពារពីកំដៅដ៏គ្រោះថ្នាក់នេះ ហើយការការពារការឡើងកំដៅគឺមានសារៈសំខាន់ដូចជាការកែលម្អអ៊ីសូឡង់ និងប្រសិទ្ធភាពនៃថាមពល។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋក៏ត្រូវមានការអប់រំផងដែរ ដើម្បីអនុវត្ត​ និងត្រូវមានការប្រុងប្រយ័ត្នឲ្យបានត្រឹមត្រូវ ដូចជាការបិតបង្អួចឱ្យជិតដើម្បីកុំឲ្យមានខ្យល់ក្តៅ និងពន្លឺថ្ងៃក្នុងពេលក្តៅបំផុតនៅពេលថ្ងៃ។ លើសពីនេះ បណ្តាញជំនួយពីសង្គមដែលប្រសើរជាងនេះគឺចាំបាច់ត្រូវបង្កើតឡើង ដើម្បីកុំឱ្យអ្នកដែលងាយរងគ្រោះ និងរស់នៅតែម្នាក់ឯងមានការប៉ះពាល់ដល់អាយុជីវិត។​

ឥទ្ធិពលនៃកំដៅអាចសម្លាប់មនុស្សបានលឿនជាង​ឥទ្ធិពលនៃភាពត្រជាក់ ដោយពេលខ្លះមនុស្ស​ដែល​ស្លាប់​ក្នុង​ពេល​អាកាសធាតុ​ក្តៅមិន​អាច​ប្រើប្រាស់​សេវា​សង្គ្រោះ​បន្ទាន់ ឬ​ទៅ​ដល់​មន្ទីរពេទ្យ​បាននោះ​ទេ។ មិនត្រឹមតែប៉ុណ្ណោះ ជីវភាព ឬស្ថានភាពរស់នៅរបស់មនុស្ស និងសេដ្ឋកិច្ចក៏រងផលប៉ះពាល់ដូចគ្នាដែរក្នុងអំឡុងពេលអាកាសធាតុក្តៅ ដោយសារ​បុគ្គលិក ឬកម្មករមិនសូវមានសកម្មភាពពលកម្មនៅក្នុងកន្លែងធ្វើការដែលឡើងកំដៅខ្លាំង។ មួយវិញទៀត ការពឹងផ្អែកកាន់តែខ្លាំងលើម៉ាស៊ីនត្រជាក់មិនមែនជាដំណោះស្រាយនោះទេ ព្រោះវាមានតម្លៃថ្លៃក្នុងការដំឡើង ហើយមនុស្សមួយចំនួនគឺមិនមានលទ្ធភាពទិញវានោះទេ​ វាក៏បង្កើតហានិភ័យនៃការដាច់ចរន្តអគ្គិសនីតាមរយៈការកើនឡើងនៃការប្រើប្រាស់អគ្គិសនីផងដែរ។ ប្រជាជនដែលរស់នៅក្នុងទីក្រុងត្រូវបានប្រឈមមុខនឹងហានិភ័យនៃរលកកម្តៅ ដោយសារតែឥទ្ធិពលកម្តៅពីខាងក្រៅ។ សំណង់អាគារខ្លះដែលសាងសង់ឡើងជាធម្មតាមានផ្ទៃងងឹតបានស្រូបយកថាមពលរបស់ព្រះអាទិត្យ ហើយប្រែវាទៅជាកំដៅជំនួសឱ្យការឆ្លុះបញ្ចាំងពីវា។ ជាលទ្ធផល សីតុណ្ហភាពគឺក្តៅជាងតំបន់ជនបទជាច្រើនអង្សារ។ បណ្តាទីក្រុងនៅក្នុងប្រទេសអ្នកមាន និងប្រទេសក្រីក្រ គឺប្រឈមនឹងបញ្ហាស្រដៀងៗគ្នា  ជាក់ស្តែងនៅទីក្រុង Ahmedabad ប្រទេសឥណ្ឌាបានណែនាំផែនការសកម្មភាពការពារកំដៅ បន្ទាប់ពីរលកកំដៅក្នុងឆ្នាំ២០១០ បានសម្លាប់អ្នកស្រុកចំនួន ១៣៤៤នាក់។ ផែនការនេះរួមមានប្រព័ន្ធព្រមានជាមុនសម្រាប់សីតុណ្ហភាពខ្ពស់ និងសេវាទ្រទ្រង់សុខភាពឱ្យកាន់តែប្រសើរ។ ចំណែកឯការឆ្លើយតបរបស់ទីក្រុងឡុងដ៍ទៅនឹងការកើនឡើងហានិភ័យនៃរលកកំដៅ រួមមានការបង្កើតកន្លែងត្រជាក់ដែលប្រជាជន និងកម្មករអាចជ្រកកោនបាននៅពេលថ្ងៃក្តៅ។ ទីក្រុងមួយចំនួនទៀត រួមទាំងទីក្រុងអាថែន ម៉ៃអាមី និងហ្វ្រីថោន បានស្វែងរកការកែលម្អដើម្បីត្រៀមខ្លួន ដោយតែងតាំងប្រធានខាងផ្នែកកំដៅ ខណៈដែលបណ្តាប្រទេសនៅជុំវិញពិភពលោកបានទទួលស្គាល់ថា អាកាសធាតុបច្ចុប្បន្ន គឺមិនដូចគ្នាទៅនឹងអតីតកាលនោះទេ ព្រោះហានិភ័យពីកំដៅខ្លាំងកំពុងកើនឡើង ហើយនឹងបន្តជះឥទ្ធិពលកាន់តែអាក្រក់នៅពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក