សហភាពអឺរ៉ុបនឹងដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ចំពោះការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ី និងការប្រើប្រាស់កម្លាំងលើប្រជាជនអ៊ីរ៉ង់

បរទេស៖​ យោងទៅតាមប្រភពព័ត៌មានពី Aljazeera បានរាយការណ៍ថា រដ្ឋមន្រ្តីក្រសួងការបរទេសរបស់សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មថ្មីលើមេដឹកនាំសាសនាអ៊ីរ៉ង់ មន្ត្រីជាន់ខ្ពស់ និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយដែលពាក់ព័ន្ធ ដើម្បីគាំទ្រប្រជាជនអ៊ីរ៉ង់តវ៉ាប្រឆាំងនឹងរដ្ឋាភិបាល និង ការដែលផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ីសម្រាប់ប្រើប្រាស់មកវាយប្រហារលើអ៊ុយក្រែន។

កាលពីថ្ងៃចន្ទកន្លងទៅនេះ បុគ្គលចំនួន ២០ នាក់ត្រូវបានដាក់ទណ្ឌកម្មក្រោមករណីការរំលោភសិទ្ធិមនុស្ស ខណៈដែលមនុស្ស ៤ នាក់ទៀត និងអង្គភាពជាច្រើនទៀតត្រូវបានរងទណ្ឌកម្មផងដែរជុំវិញបញ្ហាផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក។ ការដាក់ទណ្ឌកម្មនេះ រួមមានទាំងការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប។

រដ្ឋមន្ត្រីខាងសហភាពអឺរ៉ុបបានរិះគន់ចំពោះថា អាវុធដែលផ្គត់ផ្គង់ដោយអ៊ីរ៉ង់ត្រូវបានប្រើប្រាស់ដោយរុស្ស៊ី ដែលប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិលស្លូតត្រង់ និ​ងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែនយ៉ាងធ្ងន់ធ្ងរ។ សហភាពអឺរ៉ុបក៏បានអះអាងថាខ្លួនមានភស្តុតាងដែលចាប់បានអ៊ីរ៉ង់បានលក់យន្តហោះគ្មានមនុស្សបើកទៅឱ្យរុស្ស៊ី ចាប់តាំងពីមានសង្គ្រាមនៅក្នុងខែកុម្ភៈមកម្ល៉េះ។ បើទោះបីជាមានការបដិសេធពីសំណាក់អ៊ីរ៉ង់ និងរុស្ស៊ីក៏ដោយ ប៉ុន្តែរូបភាពនៃយន្តហោះគ្មានមនុស្សបើក Shahed-១៣៦ Kamikaze ហើយបានប្តូរឈ្មោះនៅក្នុងប្រទេសរុស្ស៊ីថាជា Geran-២ ដែលមានលក្ខណៈប្លែកពីគេ ត្រូវបានគេផ្សព្វផ្សាយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ខ្លួនពិតជា​បាន​បញ្ជូន​យន្តហោះ​គ្មានមនុស្សបើក​​តិច​តួច​ទៅ​កាន់​ប្រទេស​រុស្ស៊ី ប៉ុន្តែការផ្គត់ផ្គង់នេះកើតឡើងមុន​ពេល​មានជម្លោះរវាងរុស្ស៊ី​-​អ៊ុយក្រែន។ នេះគឺជាមូលហេតុដែលធ្វើឱ្យមេដឹកនាំលោកខាងលិចជាច្រើនសង្ស័យថា ទីក្រុងតេហរ៉ង់អាចនឹងផ្គត់ផ្គង់នូវគ្រឿងអាវុធមីស៊ីលផ្លោងដល់រុស្ស៊ីក្នុងពេលឆាប់ៗនេះ ខណៈដែលរដ្ឋមន្ត្រីការបរទេស ក៏បានព្រមានអ៊ីរ៉ង់ថា ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ក្នុងការផ្គត់ផ្គង់សព្វាវុធបន្ថែមទៀតទៅដល់រុស្ស៊ី ជាពិសេសការផ្គត់ផ្គង់មីស៊ីលផ្លោងរយៈចម្ងាយខ្លីដែលនឹងធ្វើឱ្យមានការគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ហើយសហភាពអឺរ៉ុបនឹងឆ្លើយតបចំពោះទង្វើណាមួយ ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន ហើយអ៊ីរ៉ង់នឹងត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។

ចាប់តាំងពីខែកញ្ញាបន្ទាប់ពីការស្លាប់របស់ Mahsa Amini ដែលត្រូវបានចាប់ខ្លួនពីបទរំលោភលើរបៀបនៃការស្លៀកពាក់ដ៏តឹងរឹងរបស់សាធារណរដ្ឋអ៊ីស្លាម បានធ្វើឱ្យប្រជាជនអ៊ីរ៉ង់តវ៉ាប្រឆាំងនឹងការរឹតបន្តឹងរបស់រដ្ឋាភិបាលលើជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ការតវ៉ាប្រឆាំងទៅនឹងរដ្ឋាភិបាល បានប្រែក្លាយទៅជាការបះបោរដ៏ខ្លាំងខ្លាដោយប្រជាជនអ៊ីរ៉ង់មកពីគ្រប់ផ្នែកនៃសង្គម ឥឡូវនេះបានបង្កជាបញ្ហាប្រឈមដ៏ធំបំផុតមួយដល់មេដឹកនាំរបស់ប្រទេស។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បាននិយាយថា ៖ សហភាពអឺរ៉ុប នឹងចាត់វិធានការណាមួយដែលយើងអាចធ្វើបានដើម្បីគាំទ្រស្ត្រីវ័យក្មេង និងក្រុមបាតុករដោយសន្តិវិធី។ សហភាពអឺរ៉ុបនឹងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រើប្រាស់កម្លាំងយ៉ាងឃោរឃៅដោយអាជ្ញាធរអ៊ីរ៉ង់ ដែលធ្វើឱ្យក្រុមបាតុកររួមទាំងស្ត្រី និងកុមារបាត់បង់ជីវិតរាប់រយនាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ