ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

បរទេស៖ វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។ នេះបើយោងតាមប្រភពពី Tekedia។

អេល្យូមត្រូវបានគេស្គាល់ភាគច្រើនជាខ្យល់សម្រាប់សប់ប៉េងប៉ោង ប៉ុន្តវាគឺជាធាតុដ៏សំខាន់នៅក្នុងឧស្សាហកម្មមួយចំនួន ដូចជា​ ការផលិតឧបករណ៍អេឡិចត្រូនិក សុខាភិបាល និងលំហអាកាស។ ឥឡូវនេះ តម្លៃរបស់វាកំពុងឡើងថ្លៃ ខណៈដែលប្រទេសកាតាមានចំណែកប្រហែល ១/៣ នៃការផ្គត់ផ្គង់សកល។

ចាប់តាំងពីជម្លោះកើតឡើងនៅចុងខែកុម្ភៈមក មជ្ឈមណ្ឌលថាមពល Ras Laffan របស់កាតាត្រូវបានរងការវាយប្រហារ និងបញ្ឈប់ប្រតិបត្តិការជាបន្តបន្ទាប់។ ការរំខានដល់ហេដ្ឋារចនាសម្ព័ន្ធឧស្ម័នរបស់កាតា កំពុងបង្ហាញថា ទីផ្សារអេល្យូមមានភាពផុយស្រួយ ដោយតម្លៃរបស់វាកើនឡើងទ្វេដង ចាប់តាំងពីមានសង្គ្រាម។ អ្នកជំនាញលើកឡើងថា ការឡើងថ្លៃនៃតម្លៃអេល្យូមនេះកំពុងស្ថិតក្នុងចំណោមហានិភ័យនៃការផ្គត់ផ្គង់ដ៏ខ្លាំងបំផុតក្នុងប៉ុន្មានឆ្នាំមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ សារៈសំខាន់របស់អេល្យូមមិនអាចមានអ្វីមកជំនួសបានដូចធាតុជាច្រើននៅក្នុងឧស្សាហកម្មនោះទេ។ អេល្យូមត្រូវបានប្រើប្រាស់នៅក្នុងបច្ចេកវិទ្យាកម្រិតខ្ពស់ ដោយសារលក្ខណៈសម្បត្តិរបស់វាមានភាពអសកម្មគីមី ពន្លឺខ្លាំង និងមានប្រសិទ្ធភាពពិសេសក្នុងការផ្ទេរកំដៅនៅសីតុណ្ហភាព cryogenic ។ លក្ខណៈទាំងនោះធ្វើឱ្យអេល្យូមមិនអាចខ្វះបាននៅក្នុងឧស្សាហកម្មធំៗ។

ទន្ទឹមនឹងនេះ ឧស្សាហកម្មឈីប គឺជាវិស័យដំបូងគេដែលរងសម្ពាធ ដោយសារអេល្យូម គឺជាផ្នែកកណ្តាលសំខាន់បំផុតនៃការផលិតបន្ទះឈីបកម្រិតខ្ពស់។ ហានិភ័យនៃកង្វះខាតអេល្យូមកើតឡើង ចំពេលដែលវិស័យបច្ចេកវិទ្យាសកលកំពុងស្ថិតក្រោមភាពតានតឹងរួចទៅហើយ ដោយសារការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការទាក់ទងនឹង AI និងហេដ្ឋារចនាសម្ព័ន្ធ fiber-optic។ យោងតាមទិន្នន័យរបស់ US Geological Survey បានឱ្យដឹងថា អេល្យូមប្រហែល ១៧ ភាគរយ ត្រូវបានប្រើប្រាស់នៅក្នុងខ្សែកាបអុបទិក និងការផលិតឈីប។

អ្នកវិភាគព្រមានថា ប្រសិនបើការរំខាននៅតែបន្តលើសពីត្រីមាសទីពីរ នោះសម្ពាធនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នឹងកាន់តែខ្លាំងឡើង។ បើសិនតម្លៃអេល្យូមបន្តឡើងថ្លៃ នោះតម្លៃនៃគ្រឿងអេឡិចត្រូនិក ហេដ្ឋារចនាសម្ព័ន្ធពពក ឬ Cloud និងរថយន្តអគ្គិសនីក៏ឡើងថ្លៃតាមនោះដែរ ដោយពួកវាសុទ្ធតែពឹងផ្អែកខ្លាំងលើបន្ទះឈីបកម្រិតខ្ពស់។ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង រួមមាន ក្រុមហ៊ុន Samsung Electronics និង SK Hynix បង្ហើបថា មានស្តុកអេសល្យូមរយៈពេលពី ៤ ទៅ ៦ ខែ។

នៅក្នុង​វិស័យសុខាភិបាលវិញ ម៉ាស៊ីនស្កែន MRI ពឹងផ្អែកខ្លាំងលើអេល្យូមរាវ ដើម្បីឱ្យមេដែកដំណើរការត្រជាក់ដល់សីតុណ្ហភាពទាបបំផុត។ បើគ្មានអេល្យូមទេ ម៉ាស៊ីនមិនអាចដំណើរការបានទេ។ ការប្រើប្រាស់អេល្យូមនៅក្នុងវេជ្ជសាស្ត្រមានប្រហែល ១៥ ភាគរយ សម្រាប់ដំណើរការម៉ាស៊ីន ដែលនឹងធ្វើឱ្យមន្ទីរពេទ្យ និងមជ្ឈមណ្ឌលរោគវិនិច្ឆ័យប្រឈមនឹងការឡើងថ្លៃ និងការពន្យារពេលផ្គត់ផ្គង់។

អ្នកជំនាញខាងផ្នែកម៉ាស៊ីន MRI លោក Tobias Gilk លើកឡើងថា ម៉ាស៊ីន MRI តែមួយអាចប្រើអេល្យូមស្មើនឹង ៩ ម៉ឺន​ប៉េងប៉ោង។ ប្រសិនបើខ្សែសង្វាក់ផ្គត់ផ្គង់អេល្យូមកាន់តែតឹងតែង វិស័យសុខាភិបាលនឹងកាន់តែមានហានិភ័យក្នុងការថែទាំ និងផ្តល់សេវាកម្មដល់អ្នកជំងឺ។

នៅក្នុងវិស័យអវកាសវិញក៏រងផលប៉ះពាស់ដូចគ្នាដែរ ដោយសារអេល្យូមត្រូវបានប្រើនៅក្នុងប្រព័ន្ធរ៉ុក្កែតសម្រាប់សម្ពាធធុងឥន្ធនៈ និងការធ្វើឱ្យម៉ាស៊ីចុះត្រជាក់។ វាគឺជាធាតុសំខាន់សម្រាប់បេសកកម្មទាំអវកាសទាំងអស់ដូចជា កម្មវិធី Artemis របស់ NASA និង SpaceX ជាដើម។ អាម៉េរិកប្រើប្រាស់អេល្យូមប្រហែល  ៩ ភាគរយនៅក្នុងវិស័យអវកាស។

បើសិនតម្លៃអេល្យូមបន្តឡើងថ្លៃ នោះការចំណាយលើការបាញ់បង្ហោះទៅអាកាសកាន់តែខ្ពស់ និងការស្រាវជ្រាវនឹងកាន់តែត្រូវការថវិកាច្រើន។ ឥឡូវនេះ ខ្សែសង្វាក់ផ្គត់ផ្គង់អេល្យូមកាន់តែងាយរងគ្រោះពី​ការ​រំខាន​ខាង​ភូមិសាស្ត្រ​នយោបាយ ខណៈដែល​អាម៉េរិក និង​កាតា​រួម​គ្នា​មាន​ចំណែក​ប្រហែល​ ៣/៤ ​នៃ​ការ​ផ្គត់​ផ្គង់សរុបសកល។ ទោះបីជាវិបត្តិបច្ចុប្បន្នជំរុញឱ្យមានការឡើងថ្លៃទំនិញជាបណ្តោះអាសន្នពិតមែន ប៉ុន្តែការចំណាយលើបច្ចេកវិទ្យា ការថែទាំសុខភាព និងការស្រាវជ្រាវវិទ្យាសាស្ត្រនឹងកាន់តែខ្ពស់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគមន៍​កសិកម្ម​ទំនើប​នៅ​បាត់ដំបង​​និង​បន្ទាយមានជ័យ​ ​ចុះ​កិច្ចសន្យា​ផ្គត់ផ្គង់​ស្រូវ​ក្នុង​តម្លៃ​ ​១​,​២​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ហគមន៍​កសិកម្ម​ទំនើប​ដំណាំ​ស្រូវ​នៅ​ខេត្ត​បន្ទាយមានជ័យ​ ​និង​ខេត្ត​បាត់ដំបង ​បាន​ចុះ​កិច្ចព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ​ដើម្បី​ផ្គត់ផ្គង់​ស្រូវ​ជិត ៥​,​០០០​តោន ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​១​,​២​លាន​ដុល្លារ ​ជាមួយ​ក្រុមហ៊ុន​ ​បៃតង​កម្ពុជា

ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរ ៖ បទពិសោធន៍ថ្មីនៃការភ្ជាប់បេះដូងជាមួយបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

សៀមរាប ៖ ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធបានរៀបចំព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីនៅតំបន់អង្គរ ក្នុងគោលបំណងជំរុញផលិតផលទេសចរណ៍កីឡា តាមរយៈការជិះកង់ឆ្លងកាត់តំបន់ព្រៃ និងតំបន់បេតិកភណ្ឌក្នុងតំបន់អង្គរ ព្រមទាំងជួយជំរុញចលនាទេសចរណ៍ក្នុងស្រុក ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកកាន់ខេត្តសៀមរាបក្នុងរដូវកាលបៃតង។ ព្រឹត្តិការណ៍ជិះកង់ទស្សនាសមរាត្រីក្នុងតំបន់អង្គរនៅរដូវកាលបៃតង ក្រោមប្រធានបទ «កីឡាផ្សារភ្ជាប់នឹងទេសចរណ៍» បានទាក់ទាញអ្នកចូលរួមជាភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ៣០០នាក់ ដោយធ្វើដំណើរតាមផ្លូវប្រមាណ ១២គីឡូម៉ែត្រ ឆ្លងកាត់តំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៃតំបន់អង្គរ។

កំណើន​ការ​វិនិយោគ​បង្កើតតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​កំពុងមានទំនោ​រ​កើនឡើង​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាមានការកើនឡើង​ជា​បន្ត​បន្ទាប់ ដោយសារតែវិនិយោគិន​បរទេស​កាន់តែច្រើន​បានជ្រើសរើស​យកតំបន់​សេដ្ឋកិច្ចពិសេស​ធ្វើជាទីតាំង​វិនិយោគរបស់ខ្លួននៅតាមបណ្ដាខេត្ត​មួយចំនួនដែលមានសក្ដានុពល និងស្របតាមចក្ខុវិស័យនៃគម្រោង ។​ យោងតាមរបាយការណ៍របស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា​ គិតត្រឹមដំណាច់ឆមាស​ទី១ ឆ្នាំ ២០២៦ នៅទូទាំង​ប្រទេស​កម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេសសរុប​ចំនួន ៦៥តំបន់ ​ក្នុងនោះ​ ៣៩ តំបន់កំពុងមានសកម្មភាព​ ជាមួយនឹងដើមទុនវិនិយោគសរុប​ប្រមាណ ៥,៥ពាន់លានដុល្លារ ហើយក្នុងចំណោម​តំបន់សេដ្ឋកិច្ចពិសេស​​ដែល​កំពុង​មានដំណើរការនេះដែរ

IMF​៖​ ​សេដ្ឋកិច្ច​សកល​នៅតែ​ប្រឈម​ហានិភ័យ​​ ទោះបី​មាន​ភាព​ធន់​ក្តី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

លោក​ស្រី​ Kristalina ​Georgieva ​អគ្គ​នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​)​ ​បាន​ព្រមាន​ថា​ ​សេដ្ឋកិច្ច​ពិភពលោក​នៅតែ​ប្រឈមមុខ​នឹង​ហានិភ័យ​សំខាន់​ៗ​ជា​ច្រើន​ ទោះ​បី​ស្ថានភាព​សេដ្ឋកិច្ច​សកល​មាន​ភាព​ធន់​ជាង​ការ​រំពឹងទុក​កន្លង​មក​ក៏​ដោយ​

ចម្ការឫស្សីទំពាំងផ្អែមនៅត្បូងឃ្មុំ ប្តូរពីលក់ទំពាំងមកលក់កូនពូជ រកចំណូលបានជាង ២,០០០ ដុល្លារ/ខែ

ជំនួញ, ព្រឹត្តិការណ៍

• 21/09/2026

ការផ្លាស់ប្តូរពីការលក់ទំពាំង មកផលិតកូនពូជឫស្សីសម្រាប់លក់ បានជួយឱ្យចម្ការឫស្សីទំពាំងផ្អែមទន្លេបិទ ក្នុងខេត្តត្បូងឃ្មុំ បង្កើតចំណូលជាមធ្យមពី ២,០០០ ទៅ ២,៥០០ ដុល្លារក្នុងមួយខែ ហើយអាចជួយទ្រទ្រង់ជីវភាពគ្រួសារ

មន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិន ពិភាក្សាគ្នាត្រៀមលក្ខណៈសម្រាប់ជំនួបកំពូលរវាងលោក Donald Trump និងលោក Xi Jinping

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng ចាប់ផ្តើមជំនួបពិភាក្សាកាលពីថ្ងៃអាទិត្យ និង បន្តរហូតដល់ថ្ងៃច័ន្ទនេះ ដើម្បីត្រៀមលក្ខណៈមុនពេលកិច្ចប្រជុំកំពូលរវាងមេដឹកនាំមហាអំណាចទាំងពីរ

ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ធនាគារ ឈីហ្វ ក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 21/09/2026

នាគារជាតិនៃកម្ពុជា (NBC) បានសម្រេចដាក់ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្នរយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីពិនិត្យឃើញថា ធនាគារនេះមានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន

ក្រសួងទេសចរណ៍ដាក់ឱ្យអនុវត្តផែនការ ៥ ឆ្នាំ ប្រែក្លាយសៀមរាបជាគោលដៅបេតិកភណ្ឌឆ្លាតវៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/09/2026

ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្ត «ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៦-២០៣០» ដើម្បីជំរុញការអភិវឌ្ឍខេត្តឱ្យក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌឆ្លាតវៃកម្រិតពិភពលោក

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាង​ ៤០០ ​​គ្រួសារ​នៅ​រមាស​ហែក​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/09/2026

សហគមន៍​ព្រៃឈើ​ត្រពាំង​ពិការ ​ក្នុង​ឃុំ​អំពិល​ ​ស្រុក​រមាស​ហែក ​ខេត្ត​ស្វាយរៀង​ ​កំពុង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជាង​ ៤០០​ ​គ្រួសារ​ ​តាមរយៈ​ការ​ប្រមូល​អនុផល​ព្រៃឈើ​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ទំហំជួញដូរផ្សារមូលបត្រកម្ពុជាឡើងដល់ ១៦.៩៦ ពាន់លានរៀល បំបែកកំណត់ត្រាថ្មី

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/09/2026

ផ្សារមូលបត្រកម្ពុជា (CSX) បានបន្តកត់ត្រាកំណត់ត្រាថ្មី ដោយទំហំជួញដូរសរុបប្រចាំថ្ងៃកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ បានកើនដល់ ១៦.៩៦៥.៩១៥.៩៧០ រៀល ឬប្រមាណ ៤,២ លានដុល្លារ


Leave a Reply

Your email address will not be published.Required fields are marked *