យោងតាមក្រសួងថាមពលរបស់ប្រទេសតួកគីកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងប្រទេសតួកគីបានសម្រេចកិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីផ្លាស់ប្តូរការទូទាត់មួយចំនួនសម្រាប់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីឱ្យទៅជាប្រាក់រ៊ូបល ((Ruble) ដែលជារូបិយប័ណ្ណរុស្ស៊ី) ដែលជាផ្នែកមួយនៃទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំង២។

នៅក្នុងវិធានការដើម្បីបញ្ចៀសការទូទាត់ជាប្រាក់ដុល្លារនេះ គឺបានផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២ ហើយរុស្ស៊ីបានហៅរូបិយប័ណ្ណនេះ(ដុល្លារ) ថា “ពុល” ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចធ្វើឱ្យពិបាកក្នុងការធ្វើប្រតិបត្តិការ ព្រមទាំងជួយខាងប្រទេសតួកគីអាចការពាររូបិយប័ណ្ណរបស់ខ្លួនដែលកំពុងប្រឈមនឹងការធ្លាក់ចុះឱ្យរឹងមាំទៀតផង។

កាលពីសប្តាហ៍មុននេះផងដែរ បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនម៉ោងជាមួយភាគីរុស្ស៊ី លោក Vladimir Putin នៅទីក្រុង Sochi ប្រធានាធិបតីប្រទេសតួកគី លោក Recep Tayyip Erdogan បានបញ្ជាក់ថា ទីក្រុងអង់ការ៉ានឹងចាប់ផ្តើមបង់ប្រាក់សម្រាប់ការនាំចូលឧស្ម័នធម្មជាតិមួយចំនួនពីប្រទេសរុស្ស៊ីដោយេគិតជាប្រាក់រ៊ូបលរុស្ស៊ី។ លើសពីនេះ យុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរក៏ត្រូវបានចុះហត្ថលេខាផងដែរដោយមានគោលដៅបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ប្រធានាធិបតីទាំងពីរក៏បាននិយាយលើប្រធានបទផ្សេងទៀតដូចជាការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនជាដើម។ គួររំលឹកដែរថា កាលពីដើមខែសីហាកន្លងទៅនេះ លោកប្រធានាធិបតី ពូទីន បាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុបគួរតែសប្បាយចិត្តដែលតួកគីអាចទទួលបានការធានានូវការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីដែលអាចទុកចិត្តបានដល់ប្លុកតាមរយៈបំពង់បង្ហូរប្រេង TurkStream ។ កិច្ចព្រមព្រៀងមួយនេះកើតឡើងចំពេលមានទណ្ឌកម្មលោកខាងលិចលើប្រទេសរុស្ស៊ី ដែលមានប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន ប៉ុន្តែតួកគីបានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្ម ហើយផ្ទុយទៅវិញបានជំរុញឱ្យមានកិច្ចចរចាបទឈប់បាញ់រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហគមន៍ព្រៃឈើត្រពាំងពិការ ផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋជាង ៤០០ គ្រួសារនៅរមាសហែក
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2026
សហគមន៍ព្រៃឈើត្រពាំងពិការ ក្នុងឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង កំពុងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៤០០ គ្រួសារ តាមរយៈការប្រមូលអនុផលព្រៃឈើ និងការទាក់ទាញភ្ញៀវទេសចរ

ទិន្នផលគ្រាប់ស្វាយចន្ទី ឆ្នាំ២០២៧ អាចធ្លាក់ចុះ ខណៈដែលសមាគមអំពាវនាវឱ្យកសិករយកចិត្តទុកដាក់ថែទាំប្រភពទឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះការកើនឡើងកម្តៅ និងគ្រោះរាំងស្ងួតបង្កដោយបាតុភូត អែល នីញ៉ូ(El Niño) ដែលអាចគំរាមកំហែងដល់ទិន្នផល និងគុណភាពស្វាយចន្ទីនៅឆ្នាំ២០២៧ ហើយបានអំពាវនាវឱ្យកសិករដាំដុះទាំងអស់យកចិត្តទុកដាក់ថែទាំ និងរក្សាប្រភពទឹកឱ្យបានល្អ។ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានប្រាប់បណ្ដាញព័ត៌មាន AMS ថា ពេលនេះកសិករបានដាំស្វាយចន្ទីថ្មីរួចរាល់ហើយ

មេផ្សារមូលបត្រកម្ពុជា បញ្ជាក់ពីការកើនឡើងផលចំណេញ និងការជួញដូរភាគហ៊ុនកំពុងមានភាពមមាញឹក
ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/09/2026
ភ្នំពេញ ៖ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានលើកឡើងថា គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦នេះ ទីផ្សារមូលបត្រកម្ពុជាបន្តទទួលបានផលជាវិជ្ជមាន ខណៈអ្នកវិនិយោគខ្លះអាចរកចំណេញបានប្រមាណ ២០ ទៅ ៣០ភាគរយ ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ ស្របពេលដែលទំហំជួញដូរភាគហ៊ុនក៏បន្តកើនឡើងយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារភាគហ៊ុនកម្ពុជាកំពុងផ្តល់ផលចំណេញខ្ពស់ក្នុងរយៈពេលខ្លីដល់អ្នកវិនិយោគ

អារ៉ាប៊ីសាអូឌីត ត្រៀមបំពាក់យន្តហោះបំបាំងកាយ F-35 ចំនួន ៤៨គ្រឿង ក្រោយអាម៉េរិកអនុម័តលក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026
អារ៉ាប៊ីសាអូឌីតគ្រោងទិញយន្តហោះចម្បាំងបំបាំងកាយ F-35 Lightning II ចំនួន ៤៨គ្រឿងពីរដ្ឋាភិបាលអាម៉េរិក ក្រោយទីក្រុងវ៉ាស៊ីនតោនអនុម័តកិច្ចព្រមព្រៀងលក់អាវុធដែលមានទំហំទឹកប្រាក់សរុប ២៤,៣ពាន់លានដុល្លារ





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content