តម្លៃប្រេងបានឡើងថ្លៃវិញបន្ទាប់ពីមានការវាយប្រហារគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Oil Price បានរាយការណ៍ថា តម្លៃប្រេងបានឡើងថ្លៃ ១ ភាគរយ បន្ទាប់ពីមានការវាយប្រហារគ្នារវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាលពីដើមខែតុលានេះ។

ទន្ទឹមនឹងនេះ តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ​ ១ ភាគរយ ឬ ៧៧,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate បានឡើងថ្លៃ ០,៨ ភាគរយ  ឬ ៧៣,៨៥ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងម៉ាកទាំងពីរបានឡើងថ្លៃបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាង ១៨០ គ្រាប់ទៅលើអ៊ីស្រាអែលកាលពីថ្ងៃទី ១ ខែតុលា កន្លងទៅនេះ។ អ៊ីស្រាអែល​បាន​គំរាម​សងសឹកដោយ​ជំរុញ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ពី​ការ​រំខាន​ដល់​លំហូរ​ប្រេង និង​ឧស្ម័ន​ពី​មជ្ឈិមបូព៌ាដែលជាតំបន់​សម្បូរ​ថាមពល។ ក្នុងកម្រិតប្រចាំឆ្នាំ តម្លៃប្រេងសកលបានកើនឡើង ៩ ភាគរយរួចទៅហើយ ខណៈដែលអ្នកជំនាញបានព្រមានថា ជម្លោះទ្រង់ទ្រាយធំរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់អាចប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពលអន្តរជាតិ និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។

ក្នុងពេលជាមួយគ្នានេះដែរ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែលបានបង្ហាញថា អ៊ីស្រាអែលអាចកំណត់គោលដៅទីតាំងនុយក្លេអ៊ែរ និងកន្លែងផលិតប្រេង ឬប្រេងរបស់អ៊ីរ៉ង់។ ទន្ទឹមនឹងនេះ ប្រធានាធិបតី​សហរដ្ឋអាម៉េរិក​ លោក Joe Biden បាន​ព្រមាន​អ៊ីស្រាអែល​ពី​ការ​វាយ​លុក​ទីតាំង​ប្រេង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​ប្រទេស​ផលិត​ធំ​បំផុត​មួយ​របស់​ពិភពលោក។ អ៊ីរ៉ង់បានព្រមានថា ការវាយប្រហារណាមួយមកលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ពួកគេនឹងឆ្លើយតបទៅវិញកាន់តែខ្លាំង។

នៅក្នុងព្រឹត្តិការណ៍នេះមានការវិភាគថា ប្រសិនបើអ៊ីស្រាអែលធ្វើការវាយប្រហារដ៏ធំមួយប្រឆាំងនឹងកន្លែងផលិតប្រេង ឬឧស្ម័នរបស់អ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់អាចដាក់សម្ពាធលើច្រកឆ្លងកាត់សំខាន់ៗដូចជាច្រកសមុទ្រ Hormuz ជាដើម ដែលជាច្រើនឆ្នាំមកហើយ អ៊ីរ៉ង់​បាន​គំរាម​កំហែង​​បិទ​ច្រក​សមុទ្រ​ Hormuz ​ជាផ្លូវដឹកជញ្ជូនប្រេង​​មួយ​ភាគប្រាំ​របស់​ពិភពលោក។

លោក Neil Quilliam អ្នកជំនាញខាងគោលនយោបាយថាមពល និងភូមិសាស្ត្រនយោបាយនៅ Chatham House លើកឡើងថា ច្រកសមុទ្រ Hormuz មានសារៈសំខាន់ចំពោះសេដ្ឋកិច្ចពិភពលោក។ សូម្បីតែប្រទេសកាតា ដែលជាប្រទេសផលិតឧស្ម័នធម្មជាតិដ៏ធំបំផុតមួយរបស់ពិភពលោក ក៏ប្រើប្រាស់ច្រកសមុទ្រ Hormuz សម្រាប់ការនាំចេញរបស់ខ្លួនផងដែរ។ គេកំពុងព្រួយបារម្ភថា ប្រសិនបើអ៊ីរ៉ង់ត្រូវបានវាយប្រហារដោយអ៊ីស្រាអែល នោះវាអាចនឹងប៉ះពាល់ដល់ប្រតិបត្តិការប្រេងនៅក្នុងប្រទេសជិតខាងរួមមាន អ៊ីរ៉ាក់ គុយវ៉ែត អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ សុទ្ធសឹងតែជាប្រទេសផលិតប្រេងច្រើនជាងគេលើពិភពលោក។ លោក Quilliam យល់ឃើញថា អ៊ីស្រាអែលទំនងជាវាយប្រហារគោលដៅដែលប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីរ៉ង់ជាជាងប៉ះពាល់ដល់ទីផ្សារប្រេងពិភពលោក។

អ្នកជំនាញបាននិយាយថា ទោះបីជាមានការរំខានខ្លាំងដល់លំហូរប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ាដោយសារជម្លោះ ប៉ុន្តែវានឹងមិនធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះទាំងស្រុងនោះទេ ដោយសារតែការកើនឡើងនៅសហរដ្ឋអាមេរិកក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រេង និងឧស្ម័នដ៏សំខាន់ ក៏ដូចជាការថយចុះនៃការពឹងផ្អែកជាសកលលើឥន្ធនៈហ្វូស៊ីល។ យ៉ាងណាមិញ ការរំខានដល់លំហូរប្រេង និងឧស្ម័នពីមជ្ឈិមបូព៌ានឹងមាន ឥទ្ធិពលលើសេដ្ឋកិច្ចចិន ខណៈដែលទីក្រុងប៉េកាំងបាននាំចូលប្រេងប្រមាណ ១,៥ លានបារ៉ែលក្នុងមួយថ្ងៃពីប្រទេសអ៊ីរ៉ង់ ដែលស្មើនឹង ១៥ ភាគរយនៃការនាំចូលប្រេងរបស់ខ្លួនពីតំបន់មជ្ឈីមបូព៌ា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ