ពិព័រណ៍រុក្ខជាតិ និងសួនច្បារ ចូលរួមផ្សព្វផ្សាយចំណេះដឹង និងបណ្តុះទឹកចិត្តស្រឡាញ់រុក្ខជាតិបៃតង

ភ្នំពេញ៖ ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ ឆ្នាំ២០២៥ លើកទី៥ ដែលធ្វើឡើងនៅអគារ Connexion នៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល៣ថ្ងៃ (ថ្ងៃទី១២-១៤ ខែកញ្ញា ឆ្នាំ២០២៥) ត្រូវបានបញ្ចប់ដោយជោគជ័យ និងទទួលបានការគាំទ្រជាច្រើនពីសាធារណជនទូទៅ ជាពិសេសអ្នកដែលចូលចិត្តស្រឡាញ់រុក្ខជាតិបៃតង។

លោក ហែម ច័ន្ទសុភ័ក្រ្ត សហស្ថាបនិកពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ បានឲ្យដឹងថា ការរៀបចំពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញនេះធ្វើឡើងមានគោលបំណងចង់បង្កើតជាវេទិកាសាធារណៈមួយដើម្បីផ្សព្វផ្សាយចំណេះដឹងពីរុក្ខជាតិសួនច្បារលំហបៃតង ចង់បង្កើតឱកាសសម្រាប់អ្នកស្រឡាញ់វិស័យបៃតងជួបគ្នា និងចែករំលែកចំណេះដឹងទៅវិញទៅមក និងចង់បង្កើតសកម្មភាពផ្សេងៗដើម្បីបំផុសការយល់ដឹងឲ្យកាន់តែទូលំទូលាយពីរុក្ខជាតិបៃតង។

លោក ច័ន្ទសុភ័ក្រ្ត បានបញញជាក់ទៀតថា ៖

« នៅពេលបច្ចុប្បន្ននេះខ្ញុំសង្កេតឃើញថា ប្រជាជនចាប់ផ្តើមមានការគាំទ្រ និងចាប់អារម្មណ៍ទៅលើការបន្ថែមរុក្ខជាតិក្នុងលំនៅឋានរបស់ខ្លួនកាន់តែច្រើន។ អ្នកចូលរួមមិនត្រឹមតែមកដើម្បីទស្សនាការពិព័រណ៍ប៉ុណ្ណោះទេ តែថែមទាំងមកទិញ និងស្វែងយល់ពីការថែទាំរុក្ខជាតិទាំងនោះថែមទៀត»។

គួរជម្រាបថា៖ ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ ឆ្នាំ២០២៥ លើកទី៥ ដែលមានរយៈពេល ៣ ថ្ងៃ បានតាំងបង្ហាញនូវរុក្ខជាតិតាំងលម្អ និងពូជរុក្ខជាតិកម្រជាច្រើនប្រភេទ រួមជាមួយនឹងការតាំងបង្ហាញស្នាដៃសិល្បៈរុក្ខសាស្ត្រ (Botanical Art Exhibition) ហើយអ្នកទស្សនាបានរីករាយជាមួយសកម្មភាពផ្សេងៗ រួមទាំងថ្នាក់សិល្បៈផ្កាកៀបសម្ងួត (Pressed Flowers Workshop) ថ្នាក់រចនាទេសភាព (Landscape Design Workshop) ការប្រកួតសម្រស់ត្រីក្រឹម (Betta Competition) និងកម្មវិធីផ្សេងៗទៀត។

លោកស្រី គាត ផាវី ដែលបានចូលរួមកម្មវិធីពិព័រណ៍កាលពីថ្ងៃទី១៤ ខែកញ្ញា ជាមួយកូនៗ បានឱ្យដឹងថា ពិព័រណ៍រុក្ខជាតិ និងសួនច្បារនេះ លើសពីការតាំងពិព័រណ៌រុក្ខជាតិ វាជាវេទិកាសម្រាប់អ្នកស្រឡាញ់រុក្ខជាតិ ទទួលបានចំណេះដឹងអំពីវិធីដាំ និងថែទាំរុក្ខជាតិឱ្យបានល្អ ក៏ដូចជាបណ្តុះគំនិតស្រឡាញ់ធម្មជាតិបៃតងផងដែរ។

ដោយឡែក កញ្ញា សិរី មតី ដែលបានទិញប្រទាលយកទៅតាំងក្នុងបន្ទប់ធ្វើការបានឱ្យដឹងថា៖ ពិព័រណ៍នេះពិតជាឱកាសដ៏ល្អ បានស្គាល់កូនរុក្ខជាតិបៃតង និងប្រទាលជាច្រើនដែលអាចយកទៅតាំងលម្អ ជាពិសេសមានស្តង់លក់វត្ថុអនុស្សាវរីយ៍ និងពិព័រណ៍សិល្បៈរុក្ខសាស្ត្រច្រើន។

សូមជម្រាបដែរថា ពិព័រណ៍រុក្ខជាតិ និងសួនច្បារភ្នំពេញ លើកទី៥ នេះ រៀបចំឡើងដោយ Phnom Penh Houseplant Festival និងសហគមន៍ផ្ទះចាស់ Pteah Chas ។ កម្មវិធីនេះនឹងមានការចូលរួមពីអ្នកលក់រុក្ខជាតិលម្អទាំងក្នុងស្រុក និងក្រៅស្រុក ជាមួយនឹងរុក្ខជាតិជាច្រើនប្រភេទរួមមាន៖ រុក្ខជាតិដំបងយក្ស ប្រទាល រុក្ខជាតិលម្អស្លឹក កេសកូល និងរុក្ខជាតិកម្រជាដើម។ ក្រៅពីនេះក៏មានការចូលរួមពីក្រុមហ៊ុនរៀបចំសួនច្បារ និងទេសភាព ក្រុមហ៊ុនផលិតផលកសិកម្ម និងពិព័រណ៍សិល្បៈអំពីរុក្ខជាតិ សិក្ខាសាលា កិច្ចពិភាក្សា និងការសម្ដែងទស្សនីយភាពសិល្បៈពីសិល្បករជាច្រើននាក់ទៀត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

Leave a Reply

Your email address will not be published.Required fields are marked *