ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ នឹងនាំម្ចាស់អាជីវកម្មជាង១៣០០នាក់មកជួបជុំគ្នា ស្វែងរកដៃគូនិងផ្គូរផ្គងអាជីវកម្ម


ភ្នំពេញ៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជាឆ្នាំ២០២៤ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែឧសភាឆ្នាំ២០២៤នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ពិព័រណ៍នេះនឹងក្លាយជាវេទិកាមួយដ៏សំខាន់សម្រាប់ម្ចាស់អាជីវកម្ម ធុរកិច្ចថ្មី វិនិយោគិន មកពីកម្ពុជា និងអន្តរជាតិជាង១៣០០នាក់បានជួបជុំគ្នា ស្វែងរកដៃគូពាណិជ្ជកម្ម ផ្គូរផ្គងអាជីវកម្ម និង បង្កើតទំនាក់ទំនង ព្រមទាំងបង្ហាញផលិតផល សេវាកម្ម ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការអាជីវកម្ម។


នារសៀលថ្ងៃ ថ្ងៃទី៨ ខែមេសា ឆ្នាំំ២០២៤ កន្លងទៅនេះ នៅអាគារ Diamond Tower ក្រោមវត្តមាន និងការផ្តល់ជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង នរោត្ដម ជេនណា ក្នុងការអញ្ជើញចូលរួមជាគណៈអធិបតី ហើយក្នុងនោះក៏មានលោក JONATHON CHUA ដែលជាអគ្គនាយកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ លោក EWAN LIM នាយកគ្រប់គ្រងក្រុមហ៊ុន DIVERSE MEDIA (CAMBODIA) CO., LTD. និងលោក សុខ រង្សី ប្រធាននាយកប្រតិបត្តិ BNI CAMBODIA ដែលជាដៃគូសហការរៀបចំកម្មវិធី លោក MICHAEL VO TROUNG នាយកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន CANOPY SANDS DEVELOPMENT CO. LTD. ដែលជាអ្នកឧបត្ថម្ភធំបំផុត ក្រុមហ៊ុន KCRI INTERNATIONAL COOPERATION CO., LTD. ក្រុមហ៊ុន CHLL GLOBAL LOGISTIC CO., LTD និងក្រុមហ៊ុន E&M YAMMY ជាដៃគូសហការឧបត្ថម្ភប្រាក់ និងធនាគារ ACELEDA ជាដែគូសហការសំរិទ្ធ ព្រមជាមួយថ្នាក់ដឹកនាំរបស់ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ ស្ថាបន័សារព័ត៌មាន និងភ្ញៀវកិត្តិយសយ៉ាងច្រើនកោះករបានអញ្ជើញចូលរួមផងដែរ។

សន្និសីទព័ត៌មានពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជាព័ត៌មានដល់បណ្តាម្ចាស់អាជីវកម្មក្នុងប្រទេសកម្ពុជាទាំងអស់ឱ្យបានជ្រាបថាប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដឹកនាំម្ចាស់អាជីវកម្មជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក ទាំង១៦ប្រទេសរួមមាន៖ អូស្ត្រាលី កម្ពុជា ហុងកុង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ចិនដីគោក ម៉ាឡេស៊ី ភីលីពីន កាតា សិង្ហបុរី កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់ ថៃ និងវៀតណាមមកកាន់ប្រទេសកម្ពុជាដើម្បីបង្កើតជាវេទិកាសម្រាប់ម្ចាស់អាជីវកម្មសហគ្រិន និងអ្នកម្ចាស់ឧស្សាហកម្មទាំងអស់ អាចធ្វើបណ្តាញទំនាក់ទំនងធ្វើអាជីវកម្មក៏ដូចជាការផ្តល់ឱកាសក្នុងបង្ហាញពីធនធានយ៉ាងសំបូរបែបរបស់ប្រទេសកម្ពុជា ក៏ដូចជាការជំរុញភាពជាដៃគូអន្តរជាតិ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងចំណោមពាណិជ្ជកម្មនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ដោយផ្តោតលើនវានុវត្តន៍ ការកសាងទំនាក់ទំនង និងការផ្គូផ្គងអាជីវកម្ម ដោយពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិនៅកម្ពុជា២០២៤ នេះផ្ទាល់ផងដែរ និងមានការចូលរួមពីម្ចាស់អាជីវកម្មជាង ១.៣០០ មកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយព្រឹត្តិការណ៍នេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាអាជីវកម្ម ការវិនិយោគ និងការចូលរួមជាសកលរបស់ភ្ញៀវជាតិ និងអន្តរជាតិមកកាន់ប្រទេសកម្ពុជា។

លោក JONATHON CHUA អគ្គនាយកពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤បានថ្លែងក្នុងពិធីបើកសន្និសីទសារពត៌មានថា៖ “ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ គឺជាឱកាសសម្រាប់ម្ចាស់អាជីវកម្ម សហគ្រិនក្នុងប្រទេសកម្ពុជា និងពិភពលោកអាចរួបរួមគ្នា ដើម្បីចាប់យកឱកាសក្នុងការធ្វើបណ្តាញទំនាក់ទំនង និងចូលរួមក្នុងការផ្គូផ្គងអាជីវកម្ម និងសាងកេរ្ត៍ឈ្មោះដើម្បីការរីកចម្រើន រួមគ្នាដើរឆ្ពោះទៅអនាគតមួយដែលកម្ពុជាជះពន្លឺនៅលើឆាកអន្តរជាតិ”។


លោក EWAN LIM នាយកគ្រប់គ្រងក្រុមហ៊ុន DIVERSE MEDIA (CAMBODIA) CO., LTD. បានមានប្រសាសន៍ ថា៖ ការរៀបចំពិព័រណ៍នេះឡើង គឺក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ដ៏ទូលំទូលាយតាមរយៈការចូលរួមសកម្មភាពផ្សេងៗមុនពេល កំឡុងពេល និងក្រោមពេល នៃពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ ដើម្បីបង្កើតនូវបណ្តាញទំនាក់ទំនង ក្នុងឱកាសផ្គូផ្គងអាជីវកម្ម និងចុះធ្វើទស្សនៈកិច្ចលើអាជីវកម្ម និងឧស្សាហកម្មក្នុងស្រុក។ ទាំងនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់នូវការយល់ដឹងជាក់ស្តែងអំពីទិដ្ឋភាពធុរកិច្ចរបស់ប្រទេសកម្ពុជា និងដើម្បីជំរុញទំនាក់ទំនងដ៏មានតម្លៃក្នុងចំណោមអ្នកចូលរួម ម្ចាស់អាជីវកម្ម ក្នុងស្រុក និងអន្តរជាតិ។



ក្នុងនោះ លោក សុខ រង្សី ប្រធាននាយកប្រតិបត្តិ BNI CAMBODIA មានប្រសាសន៍ថា៖ ដោយមានការចូលរួមរៀបចំពី BNI CAMBODIA ដែលមានសមាជិកជាម្ចាស់អាជីវកម្ម និងអ្នកជំនួញសរុបចំនួនជាង ២០០០ នាក់ ហើយមានការចូលរួមគាំទ្រពី ក្រសួងពាណិជ្ជកម្ម សភាពាណិជ្ជកម្មកម្ពុជា លោកជឿជាក់ថា កម្ពុជានឹងសម្រេចបាននូវក្តីស្រមៃ ក្នុងការនាំយកកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា ដែលជាចំណែកមួយក្នុងការធ្វើសេដ្ឋកិច្ចប្រទេសកម្ពុជាកាន់តែរីកចម្រើន។

លោក MICHAEL VO TROUNG នាយកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន CANOPY SANDS DEVELOPMENT CO. LTD. បានលើកឡើងថា៖ ការចូលរួមពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ ខែឧសភា ១០ដល់១២ នេះ គឺមានសារៈសំខាន់ណាស់សម្រាប់អ្នកវិនិយោគទុន និងបណ្តាម្ចាស់អាជីវកម្ម និងអ្នកជំនួញដែលចង់ពង្រីក និងទទួលបានបានឱកាសអាជីវកម្ម ការកសាងម៉ាកយីហោ និងការចូលរួមគាំទ្រពី កម្ពុជាដើម្បីសម្រេចបាននូវក្តីស្រមៃក្នុងនាំកម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា ដែលជាចំណែកមួយក្នុងការធ្វើសេដ្ឋកិច្ចប្រទេសកម្ពុជាកាន់តែរីកចម្រើន។



ក្នុងនោះ ព្រះនាង នរោត្ដម ជេនណា បានមានព្រះរាជបន្ទូលថា៖ ទ្រង់ពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាចំណែកមួយនៃព្រឹត្តិការណ៍ដ៏ធំនេះដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា។ក្នុងនាមជាជនជាតិខ្មែរ ទ្រង់ពិតជាមានមោទនភាពណាស់ដែលយើងអាចធ្វើជាម្ចាស់ផ្ទះសម្រាប់១៦ប្រទេស។ ទ្រង់ក៏បន្តទៀតថា៖« ខ្ញុំជឿថា ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជានេះ នឹងផ្តល់ជាប្រយោជន៍សម្រាប់ម្ចាស់អាជីវកម្ម និងស្ថាបន័នានា ដែលមានគោលបំណងបង្ហាញផលិតផល ឬសេវាកម្ម ពង្រីកបណ្តាញទំនាក់ទំនង និងស្វែងយល់ពីភាពជាដៃគូដែលមានសក្តានុពល ឬទទួលបានការយល់ដឹងអំពីបន្ថែមពីទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ការតាំងពិព័រណ៍នេះផងដែរ និងផ្តល់នូវទំនាក់ទំនងបន្ថែមសម្រាប់ ទីផ្សារ និងឱកាសសិក្សា ដែលអាចរួមចំណែកដល់ការរីកលូតលាស់ និងការអភិវឌ្ឍន៍អាជីវកម្មប្រកបដោយស្ថេរភាព»។

ជាថ្មីម្តងទៀត ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា២០២៤ និងប្រព្រឹត្តទៅនៅថ្ងៃទី១០ដល់ទី១២ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះនៅអាគារពិព័រណ៍កោះពេជ្រ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់៖ (855) 97 536 5555 | 77 324 232ឬហ្វេសបុកផេក Cambodia International Business Exhibition 2024។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន