ភ្នំពេញ ៖ ព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យាឌីជីថលដែលជាពិព័រណ៍ដ៏ធំ និងដំបូងបំផុតសម្រាប់កម្ពុជា ដែលបានប្រារព្វរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១១-១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រព និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ទន្ទឹមនឹងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំត្រូវបានទទួលការសាទរ និងគាំទ្រយ៉ាងច្រើនពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងលើសលប់។

កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ពិព័រណ៍បច្ចេកទេសឌីជីថលត្រូវបានបើកជាផ្លូវការក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំ និងដំបូងបង្អស់នៅកម្ពុជានេះ ត្រូវបានផ្ដោតសំខាន់លើការអភិវឌ្ឍសំខាន់ៗដូចជា៖ ឧស្សាហកម្ម ៤.០ ការអភិវឌ្ឍន៍ទីក្រុងឆ្លាត ការបង្កើនទំនាក់ទំនង និងការអប់រំ ពង្រឹងការចាប់យកឌីជីថល ពង្រឹងសេវា សាធារណៈ និងធុរកិច្ច ព្រមទាំងហិរញ្ញវត្ថុបែបឌីជីថល។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកពិព័រណ៍បច្ចេកវិទ្យាឌីជីថលជាផ្លូវការ បានសាទរចំពោះព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់នេះ ក៏ដូចជាបង្ហាញនូវកិច្ចស្វាគមន៍ចំពោះថ្នាក់ដឹកនាំដែលអញ្ជើញមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន និងប្រទេសពាក់ព័ន្ធផងដែរ។
ឯកឧត្តមបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតព្រឹត្តិការណ៍នេះឡើង ដែលវាជាចំណែកដ៏សំខាន់មួយក្នុងការជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់បម្រើឱ្យការរស់នៅក្នុងសតវត្សរ៍ទី២១នេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានអញ្ជើញជាអធិបតីផងនោះបានមានប្រសាសន៍ថា កម្ពុជាបានចាត់ទុកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជាផ្នែកដ៏សំខាន់មួយក្នុងការអភិវឌ្ឍជាតិដើម្បីឈានទៅសម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតមានប្រសាសន៍បន្ថែមថា បច្ចេកវិទ្យាឌីជីថលតួយ៉ាងដូចជា ទូរស័ព្ទដៃ និងអ៊ីនធឺណេត បានបង្កើតសម័យកាលមួយដែលគំនិត ចំណេះដឹង ទិន្នន័យត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយជាងពេលណាៗទាំងអស់។

ងាកទៅកាន់ស្តង់បច្ចេកវិទ្យាដែលតម្រៀបត្រៀបត្រាប្រមាណជាជិត ២០០ស្តង់ឯណោះវិញ បានបង្កើតនូវទស្សនីយភាពប្លែក និងបានបង្ហាញនូវផលិតផលថ្មីៗជូនទៅដល់អតិថិជន។ ក្នុងនោះ ស្តង់មួយដែលផ្ដោតសំខាន់លើការផ្ដល់ជាប្រព័ន្ធគ្រប់គ្រងលើផ្នែកបដិសណ្ឋារកិច្ច បានបង្ហាញនូវភាពសប្បាយរីករាយក្នុងការទទួលបានឱកាសចូលរួមដាក់តាំងផលិតផលបច្ចេកវិទ្យារបស់ក្រុមហ៊ុនខ្លួន។
លោក ប៊ី ចន្ថា អ្នកគ្រប់គ្រងផ្នែកប្រឹក្សាយោបល់បដិសណ្ឋារកិច្ចនៃក្រុមហ៊ុន epenh.com បានរៀបរាប់ថា ៖
“ខ្ញុំយល់ថាកម្មវិធីបែបនេះល្អណាស់ ដោយសារតែម្ចាស់ក្រុមហ៊ុនអាជីវកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យាជាច្រើនអាចបង្ហាញផលិតផលថ្មីៗទៅកាន់អតិថិជន ឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់អំពីភាពជឿនលឿននៃបច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្ន”
លោក ប៊ី ចន្ថា ក៏បានបន្ថែមដែរថា ខ្លួនចង់ឃើញកម្មវិធីនេះធ្វើឡើងរាល់ឆ្នាំ ព្រោះថាក្រុមហ៊ុននីមួយៗ តែងបានធ្វើបច្ចុប្បន្នភាពផលិតផល ឬបង្កើតសេវាកម្មថ្មីៗតែម្ដង ដូច្នេះហើយជាឱកាសក្នុងការបង្ហាញទៅកាន់អ្នកប្រើប្រាស់កាន់តែញឹកញាប់។

លោក វ៉ាន់ មារ៉ាឌី ដែលជាប្រធានផ្នែកអភិវឌ្ឍន៍ជំនួញនៃក្រុមហ៊ុន UDAYA Technology វិញក៏យល់ឃើញថាកម្មវិធីនេះល្អ និងគួរតែមានជាទៀងទាត់ដែរ។ ក្នុងឱកាសនេះ លោកអាចមានលទ្ធភាពផ្សព្វផ្សាយបន្ថែមអំពីសេវាកម្មក្រុមហ៊ុនរបស់លោកដែលទាក់ទងនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៃតាមមន្ទីរពេទ្យ។ មកដល់បច្ចុប្បន្ននេះមានមន្ទីរពេទ្យជាច្រើនបានជ្រើសរើសប្រើប្រាស់សេវាកម្មក្រុមហ៊ុនដែលលោកបម្រើការ តួយ៉ាងមានមន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យជប៉ុន និងមន្ទីរពេទ្យកុមារជាតិជាដើម។
លោកបានបញ្ជាក់ថា កម្មវិធីបែបនេះអាចបើកទូលំទូលាយទៅដល់ប្រជាជនកម្ពុជាមួយចំនួន ដែលមិនទាន់បានយល់ច្បាស់ពីបច្ចេកវិទ្យា ព្រោះបច្ចុប្បន្ននេះ ការប្រើប្រាស់បច្ចេកវិទ្យាគឺកាន់តែទូលាយ បានសេចក្ដីថាពលរដ្ឋនឹងត្រូវរស់នៅជាមួយឌីជីថលតែម្ដងនាពេលអនាគត៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content