ភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយថ្ងៃ សកម្មភាពនៃការអភិវឌ្ឍទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធរួមមានបណ្តាញផ្លូវថ្នល់ខ្វាត់ខ្វែង សំណង់អគារវិស័យរដ្ឋ និងវិស័យឯកជន ជាពិសេសផ្នែកលំនៅដ្ឋានរាប់ម៉ឺនខ្នងនៅក្នុងខណ្ឌសែនសុខបានកើនឡើងជាបន្តបន្ទាប់ជាមួយកំណើនប្រជាសាស្ត្រយ៉ាងច្រើន ដែលជំរុញឱ្យតម្រូវការនៃទីផ្សារចំណីអាហារនៅក្នុងខណ្ឌមួយនេះកើនឡើងខ្ពស់។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Housing Group បានមានប្រសាសន៍ថា ខណ្ឌសែនសុខបានក្លាយជាខណ្ឌដែលមានភាពរីកចម្រើនយ៉ាងលឿន និងបានអភិវឌ្ឍន៍ទៅជាតំបន់ពាណិជ្ជកម្មថ្មីមួយទៀតបន្ទាប់ពីខណ្ឌទួលគោកដែលនៅជាប់គ្នា។

លោកឧកញ៉ាបានបន្តថា នៅក្នុងតំបន់មួយដែលមានភាពរីកចម្រើន និងអភិវឌ្ឍន៍ នឹងមានមនុស្សចូលទៅរស់នៅកាន់តែច្រើន ជាក់ស្ដែងខណ្ឌសែនសុខនៅពេលបច្ចុប្បន្ន ទាំងអ្នករស់នៅក្នុងតំបន់ និងអ្នកដែលធ្វើដំណើរឆ្លងកាត់មានច្រើនជាង៧០ម៉ឺននាក់ ដែលកំណើននៃចំនួនមនុស្សទាំងអស់នេះបានចូលរួមបង្កើនប្រជាប្រិយភាពតំបន់ និងទាក់ទាញគម្រោងវិនិយោគថ្មីៗបន្ថែមទៀត។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍បន្តទៀតថា ៖
“ជាធម្មតា នៅតំបន់ណាដែលមានការអភិវឌ្ឍន៍ និងមានមនុស្សរស់នៅច្រើន ហើយកំណើននៃតម្រូវការផ្នែកទីផ្សារចំណីអាហារក៏កើនឡើងដូចជាគ្នា។ បច្ចុប្បន្ននៅក្នុងខណ្ឌដែលកំពុងមានភាពរីកចម្រើនមួយនេះ យើងឃើញមានផ្សារទំនើបៗមួយចំនួន ប៉ុន្តែផ្សារទំនើបទាំងអស់នេះនៅមិនទាន់បានឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងតំបន់នៅឡើយនោះទេ ដូច្នេះតម្រូវការទីផ្សារផ្នែកចំណីអាហារនេះនៅតែមាន ជាពិសេសប្រភេទផ្សាររៀបរយដែលមានស្តងដារ អនាម័យ មានសោភ័ណភាព ដូចជាផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខជាដើម”

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានមានប្រសាសន៍ថា វត្តមាននៃផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ គឺជាផ្សារដែលបំពេញនូវតម្រូវការប្រចាំថ្ងៃជាក់ស្ដែងរបស់អ្នកដែលរស់នៅក្នុងសហគមន៍។ សម្រាប់អ្នកដែលមានតម្រូវការគឺតម្រង់ទៅកាន់ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ខណៈដែលបណ្តាផ្សារទំនើបមួយចំនួនមានមនុស្សចូលច្រើន ប៉ុន្តែមានអ្នកខ្លះទៅជាលក្ខណៈកម្សាន្ត ដែលមិនមានតម្រូវការទិញទំនិញនោះទេ។

យ៉ាងណាក៏ដោយ លោកបានបង្ហាញពីក្ដីរំពឹងថា នៅថ្ងៃខាងមុខនេះ ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ នឹងក្លាយជាទីតាំងដ៏សកម្មក្នុងការបំពេញតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់មនុស្សរាប់ម៉ឺននាក់ដែលរស់នៅក្នុងតំបន់ក៏ដូចជាអ្នកនៅតំបន់ក្បែរខាងផងដែរ ព្រោះនៅទីនេះមានទាំងការលក់រាយ និងបោះដុំ ជាពិសេស តាមបណ្តាផ្សារផ្សេងៗទៀតនៅក្នុងតំបន់ក៏អាចទទួលយកនូវការផ្គត់ផ្គង់ទំនិញពីផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខទៅលក់បន្តយកចំណេញបានយ៉ាងងាយស្រួល៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content