ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ កំពុងអភិវឌ្ឍខ្លួនក្លាយជាផ្សារគំរូនៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ ឈរនៅលើគោលការណ៍ «ទីក្រុងស្អាត បរិស្ថានស្អាត សេវាកម្មល្អ» គណៈគ្រប់គ្រងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បាន និងកំពុងយកចិត្តទុកដាក់រៀបចំបន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធនានា ទាំងនៅផ្នែកខាងក្នុង និងនៅបរិវេណជុំវិញផ្សារឱ្យមានសោភ័ណភាពគួរជាទីទាក់ទាញប្រកបដោយអនាម័យខ្ពស់ និងមានសណ្ដាប់ធ្នាប់ល្អ ដើម្បីអភិវឌ្ឍខ្លួនក្លាយជាផ្សារគំរូមួយនៅក្នុងរាជធានីភ្នំពេញ។

ក្នុងនាមជាផ្សារមានរបៀបរៀបរយនៅក្នុងតំបន់បច្ចុប្បន្ន ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខត្រូវបានមហាជនមើលឃើញថា ជាផ្សារដែលមានការរៀបចំយ៉ាងមានរបៀប មានសណ្ដាប់ និងមានអនាម័យខ្ពស់ ជាពិសេសមានប្រព័ន្ធការពារសុខសុវត្ថិភាពល្អជាងបណ្តាផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានលើកឡើងឱ្យដឹងថា ជាទូទៅ ពាក្យថាផ្សារ គឺជាទីប្រមូលផ្តុំមុខទំនិញ និងសម្ភារៈប្រើប្រាស់នានា ដែលមានមនុស្សយ៉ាងច្រើនកុះករចេញចូលជាប្រចាំ ដូច្នេះការរក្សាអនាម័យ សោភ័ណភាព សុវត្ថិភាព គឺជាចំណុចមួយយ៉ាងសំខាន់ដែលអ្នកអភិវឌ្ឍន៍ផ្សារចាំបាច់ត្រូវតែយកចិត្តទុកដាក់ជាពិសេសមុនគេបន្ទាប់ពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានធំទូលាយ និងមានរបៀបរៀបរយ។

លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ថា ៖

“ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខរបស់យើងនេះ គឺមានចក្ខុវិស័យវែងឆ្ងាយ ដែលក្រៅពីជាទីកន្លែងផ្គត់ផ្គង់រាល់មុខទំនិញបោះដុំគ្រប់ប្រភេទទៅដល់បណ្តាអាជីវករជាដៃគូ ក៏ដូចជាបណ្តាផ្សារដទៃទៀតនៅក្នុងតំបន់ដើម្បីយកទៅលក់បន្តយកចំណេញនោះ យើងក៏មានការផ្គត់ផ្គង់ទំនិញរាយដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងនៅក្នុងតំបន់ និងអ្នកឆ្លងកាត់ ជាពិសេសផ្នែកចំណីអាហារ និងគ្រឿងអេឡិចត្រូនិក គ្រឿងទូរស័ព្ទជាដើម”

ជាមួយនឹងការបង្ហាញពីចក្ខុវិស័យវែងឆ្ងាយនេះ លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា គណៈគ្រប់គ្រងផ្សារមានបំណងធ្វើការរៀបចំផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ឱ្យក្លាយទៅជាផ្សារគំរូមួយនៅក្នុងតំបន់ ក៏ដូចជានៅក្នុងរាជធានីភ្នំពេញផងដែរ ខណៈដែលទម្រង់នៃប្លង់មេរបស់ផ្សារត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ មានលក្ខណៈល្អបំផុត និងមានផាសុកភាព ខុសប្លែកពីបណ្តាផ្សារដទៃទៀត។

លក្ខណៈពិសេសរបស់ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ដែលកំពុងអភិវឌ្ឍខ្លួនក្លាយជាផ្សារគំរូនាពេលនេះ ក្រៅពីមានតូបសម្រាប់លក់ទំនិញចំរុះសរុបប្រមាណ ១ ០០០តូបក្រោមការរៀបចំយ៉ាងមានរបៀប មានផ្លូវមេទំហំរហូតដល់៦ម៉ែត្រ ផ្លូវតូចទំហំ ៣ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យអតិថិជនជិះម៉ូតូចូលបានយ៉ាងងាយស្រួល មានទីចំណតរថយន្តធំទូលាយអាចផ្ទុកបានរាប់រយគ្រឿងប្រកបដោយសុវត្ថិភាព មានបន្ទប់ទឹកអនាម័យធំទូលាយចំនួន៣ទីតាំង ដំបូលផ្សារមានកម្ពស់ខ្ពស់ មិនហប់ មិនក្ដៅ និងមានខ្យល់ចេញចូលគ្រប់គ្រាន់ មានបណ្តាញទឹកស្អាត និងអគ្គិសនី ២៤ម៉ោង លើ ២៤ម៉ោង ដោយមានម៉ាស៊ីនភ្លើងសម្រាប់ផ្គត់ផ្គង់បន្ថែមគ្រប់គ្រាន់ ហើយថែមទាំងមានអង់តែនសេវាផ្ទាល់ខ្លួនទៀតផង។ ដោយឡែក សម្រាប់ផ្សារផ្គត់ផ្គង់បន្លែ ត្រី សាច់ ក៏ត្រូវបានរៀបចំយ៉ាងមានរបៀបរៀបរយ មានអនាម័យល្អដូចគ្នា ដែលផ្តោតសំខាន់ទៅលើសោភ័ណភាព និងផាសុកភាពរបស់អាជីវករ និងអតិថិជនជាសំខាន់ផងដែរ។​

គួរបញ្ជាក់ផងដែរថា ជាមួយនឹងការយកចិត្តទុកដាក់ទៅលើបណ្តាអាជីវករក្នុងការរៀបចំយុទ្ធសាស្ត្រជួយសម្រួលដល់ការលក់ និងទទួលបានផលចំណេញ គណៈគ្រប់គ្រងផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខក៏បានផ្តល់នូវសិទ្ធិជាអាទិភាពដល់គ្រប់បណ្តាអាជីវករផងដែរក្នុងការរៀបចំតុបតែងលម្អរស្តង់ ឬហាងរបស់ខ្លួន ជាពិសេសការសម្រេចចិត្តនាំយកផលិតផលគ្រប់ប្រភេទមកដាក់តាំងលក់តាមតម្រូវការ លើកលែងតែប្រភេទផលិតផលដែលត្រូវបានហាមឃាត់ដោយច្បាប់តែប៉ុណ្ណោះ។ ពោល គឺគ្រប់អាជីវករទាំងអស់មានសិទ្ធិសេរីភាពក្នុងការលក់គ្រប់ប្រភេទទំនិញដែលស្របច្បាប់ ហើយអាចកំណត់តម្លៃទំនិញបានដោយខ្លួនឯងដើម្បីអាចប្រកួតប្រជែងទីផ្សារ និងទទួលបានផលចំណេញខ្ពស់៕ 


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)