រ៉ូបូត ដ្រូន និងស្នាដៃបង្កើតថ្មីរបស់និស្សិត TVET ជាច្រើននឹងត្រូវដាក់បង្ហាញក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ថ្ងៃទី១៥-១៦ មិថុនា ២០២៣ នៅកោះពេជ្រ

ភ្នំពេញ ៖ ស្នាដៃបង្កើតថ្មីរបស់សិស្សនិស្សិតកម្ពុជា ដែលសិក្សានៅក្នុងវិស័យ TVET មានដូចជា ដ្រូន រ៉ូបូត និងឧបករណ៍បច្ចេកទេសទំនើបៗជាច្រើនទៀត នឹងត្រូវដាក់បង្ហាញដល់សាធារណៈជន បានទស្សនា និងស្វែងយល់ នៅក្នុងឱកាស នៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ដែលនឹងប្រារព្ធធ្វើនាថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ នៅអគារពិពរណ៌ពាណិជ្ជកម្មកោះពេជ្រ។

ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស នៃវិជ្ជាជីវៈ នៃក្រសួងការងារ មានប្រសាសន៍ថា រយៈពេល២ថ្ងៃ នៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៦ ឬក៏ TVET DAY នាពេលខាងមុខនេះ នឹងមានកម្មវិធី ក៏ដូចជាការបង្ហាញជាច្រើនទៅដល់អ្នកចូលរួមដូចជា ការបង្ហាញពីវឌ្ឍនភាព នៃវិស័យ TVET, ការបង្ហាញស្នាដៃនិស្សិត TVET ក្នុងការបង្កើតឧបករណ៍ថ្មីៗដូចជា ដ្រូន រ៉ូបូត ឧបករណ៍ទំនើបផ្សេងៗទៀត, ការបង្ហាញពីសិស្សដែលទទួលបានជ័យលាភីក្នុងការប្រកួតប្រជែងជំនាញជាដើម។

ជាមួយគ្នា ក៏មានបង្ហាញផងដែរ ពីគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ព្រមជាមួយអាហារូបករណ៍ និងភាពជោគជ័យរបស់សិស្សនិស្សិតដែលរៀន TVET និងការបង្ហាញរបស់ក្រុមហ៊ុនសហគ្រាសដែលកំពុងធ្វើការក្នុងវិស័យ TVET ពីខ្សែសង្វាក់ផលិតកម្ម និងតម្រូវការអ្នកបច្ចេកទេសរបស់ពួកគេ។

បន្ថែមពីនេះ ក្នុងរយៈពេល២ថ្ងៃ នៃទិវាជាតិបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏មានការនិមន្ត និងអញ្ជើញវាគ្មិនល្បីៗដែលជានិមិត្តរូប ឬ Idol របស់យុវជន សិស្សានុសិស្ស មកធ្វើបាឋកថា ចែករំលែកចំណេះដឹង និងបទពិសោធន៍ផងដែរ ដូចជា ព្រះមេធានុរ័ក្ខបណ្ឌិត គូ សុភាព ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវ័នគល់ទទឹង ព្រះអង្គនឹងធ្វើបាឋកថា ពីពុទ្ធឱវាទ ពីការអប់រំ ការសិក្សា ឬក៏ជាការលើកទឹកចិត្តដល់យុវជនរៀនជំនាញ ក៏ដូចជាធ្វើជាពលរដ្ឋល្អជាដើម។ បន្ទាប់ពីនោះក៏មានការចូលរួមពីអ្នកឧកញ៉ា គួច ម៉េងលី ដែលក៏នឹងធ្វើបាឋកថា ដោយបង្ហាញយុវជនពីរបៀបសិក្សា និងការជ្រើសរើសជំនាញ ។ វាគ្មិនបន្ទាប់ទៀត គឺលោកគ្រូ ឃឹម សុខហេង ដែលក៏នឹងអញ្ជើញមកធ្វើជាវាគ្មិនចែករំលែកពីសារៈសំខាន់ នៃជំនាញទន់ ឬ Soft Skill ដល់យុវជនក្នុងការបម្រើការងារជាដើម។


ក្រៅពីវាគ្មិនខាងលើ ក៏មានវាគ្មិនពីវិស័យឯកជន ក៏ដូចជាពីគ្រឹះស្ថាន TVET មកចែករំលែកព័ត៌មានពីតម្រូវការបុគ្គលិក ការងារ ក៏ដូចជាជំនាញដែលជាតម្រូវការនាពេលបច្ចុប្បន្ន និងពេលអនាគតផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ថង សាម៉ុន អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំ បណ្តុះបណ្តាលបច្ចេកទេស នៃវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានធ្វើការអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជន ជាពិសេសយុវជន សិស្សានុសិស្សនៅតាមសាលាចំណេះទូទៅ ក៏ដូចជាកម្មករនិយោជិត ទៅចូលរួមនៅថ្ងៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ខាងមុខឱ្យបានច្រើន ដើម្បីទទួលបានព័ត៌មានផ្សេងៗអំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងព័ត៌មានអាហារូបករណ៍ ក៏ដូចជាព័ត៌មានអំពីកម្មវិធីសិក្សាជាដើម។

សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ នឹងប្រារព្ធធ្វើក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ” ដោយមានការអញ្ជើញជាអធិបតីពីសំណាក់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)