លើកកម្ពស់សេដ្ឋកិច្ចបៃតង ៖ ធនាគារ ABA សហការជាមួយក្រុមហ៊ុនរថយន្តអគ្គិសនី ZO Motors (Cambodia)

ធនាគារ ABA ជាធនាគារពាណិជ្ជធំជាងគេក្នុងប្រទេសកម្ពុជា ​និងជាធនាគារផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេ បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តតាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយ ZO Motors (Cambodia) ដែលជាក្រុមហ៊ុនតំឡើង និងចែកចាយរថយន្តអគ្គិសនីប្រើប្រាស់សម្រាប់អាជីវកម្មរបស់ប្រទេសជប៉ុននៅកម្ពុជា។

តាមរយៈភាពជាដៃគូនេះ ធនាគារ ABA ជាមួយនឹងសេវាកម្មហិរញ្ញវត្ថុដ៏ទូលំទូលាយ ជូនទៅដល់ ក្រុមហ៊ុន​ZO Motors (Cambodia) ក្នុងនោះរួមមានការភ្ជាប់ KHQR ទៅលើ​ការទូរទាត់សាច់ប្រាក់ សម្រាប់ស្ថានីយសាកថ្មរថយន្តអគ្គិសនីរបស់ ZO Motors(Cambodia)  ទូទាំងប្រទេស សេវាប្រាក់បៀវត្ស សម្រាប់បុគ្គលិកក្រុមហ៊ុន និងរោងចក្រ សេវាគ្រប់គ្រងសាច់ប្រាក់ និងសេវាផ្សេងៗ។ បន្ថែមពីនេះទៀត ធនាគារនឹងជួយសម្រួលគាំទ្រ ទៅលើសេវាកម្ចី និងសេវាផ្តាច់កម្ចី សម្រាប់អតិថិជនរបស់អតិថិជនរបស់ ZO Motors(Cambodia) ​។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវដ្តមានរបស់លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA និង លោក Zhao Wenbo នាយកប្រតិបត្តិនៃក្រុមហ៊ុន ZO Motors (Cambodia) ព្រមទាំងក្រុមការងារនៃភាគីទាំងពីរ នៅស្នាក់ការកណ្តាលរបស់ធនាគារ ABA។

កិច្ចសហប្រតិបត្តិការនេះផងដែរ នឹងជួយជំរុញលើការផលិត និងចែកចាយ រថយន្តអគ្គិសនីប្រើប្រាស់ក្នុងអាជីវកម្ម ជំរុញការផ្លាស់ប្តូរពីយានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈ ទៅជាយានយន្តអគ្គិសនី និងលើកកម្ពស់សេដ្ឋកិច្ចបៃតងក្នុងប្រទេស។

ភាគីទាំងពីរបានប្តេជា្ញថានឹងខិតខំរួមគ្នា ដើម្បីចូលរួមជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង ការកាត់បន្ថយឧស្មន័បំពុល តាមរយៈការផ្លាស់ប្តូរបរិបទនៃការប្រើប្រាស់រថយន្តដឹកដើរដោយឥន្ធនៈ មកជារថយន្តអគ្គិសនី និងបំពេញនូវតម្រូវការនៃហេដ្ឋារចនាសម្ព័ន្ធសាកថ្មសម្រាប់រថយន្តអគ្គិសនី។

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា៖ “នៅធនាគារ ABA យើងខ្ញុំមានសេចក្តីរីករាយដែលបានសហការជាមួយក្រុមហ៊ុនដែលមានទស្សនៈវិស័យវែងដូច ZO Motors (Cambodia) ដែលជាក្រុមហ៊ុនឈានមុខ ក្នុងការផលិតរថយន្តអគ្គិសនីប្រភេទដឹក ដែលជាការបង្ហាញពីនវានុវត្តន៍ និងទំនួលខុសត្រូវទៅលើបរិស្ថាន។ កិច្ចសហការនេះ មិនត្រឹមតែជាកិច្ចសហការពាណិជ្ជកម្មប៉ុណ្ណោះទេ តែក៏ជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ការការពារបរិស្ថាន លើកកំពស់សេដ្ឋកិច្ចបៃតង​ និងការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាជនទៅលើការប្រើប្រាស់យានយន្តអគ្គីសនី ដែលនេះនឹងផ្តល់ជាប្រយោជណ៍រួមដល់ប្រទេសជាតិផងដែរ។

លោក Zhao Wenbo នាយកប្រតិបត្តិនៃក្រុមហ៊ុន ZO Motors (Cambodia) ក៏មានប្រសាសន៍ថា៖ “ក្រុមហ៊ុន ZO Motors បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យថាមពល ពិសេសការប្រើប្រាស់ថាមពលនៅប្រទេសកម្ពុជា អោយប្រកបទៅដោយនិរន្តរភាព។ ZO Motors (Cambodia) បានប្រកាសជាមួយនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាកថ្មសម្រាប់រថយន្តអគ្គីសនី តាមរយៈគម្រោង «១០០stations ១០០០chargers” របស់ខ្លួន ដែលរំពឹងថានឹងបញ្ចប់ក្នុងរយៈពេល២ឆ្នាំខាងមុខ ​”យើងខ្ញុំមានគម្រោងនឹងដាក់ពង្រាយស្ថានីយសាកថ្មអោយបានទូទាំងប្រទេស និងគ្របដណ្តប់លើគ្រប់ផ្លូវសំខាន់ៗទាំងអស់ទូទាំងប្រទេស”

លោកក៏បានបន្តថា៖ “ភាពជាដៃគូនេះ សបញ្ជាក់ពីទំនុកចិត្ត មហិច្ឆតា លើការសម្រេចគោលដៅរួម ដើម្បីប្រយោជន៍រួម។ បច្ចេកវិទ្យានិងបទពិសោធន៍របស់ធនាគារ ABA រួមជាមួយនឹងទស្សនវិស័យនិងបច្ចេកវិទ្យារបស់ZO Motors យើងនឹងរួមគ្នាសម្រេចបានជាមួយគោលដៅរួមថ្មីក្នុងវិស័យយានយន្ត និងហិរញ្ញវត្ថុ ”

អំពី ABA៖ 

ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ ២០២១-២០២៣។ ធនាគារ ABA មាន ៩៩ សាខា, ទីតាំងស្វ័យសេវា ABA ២៤/៧ ចំនួន ៤៦កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង ១៧០០ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង ៤ លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។

អំពី ZO Motors​ (Cambodia)  ៖

ZO Motors​ (Cambodia)  គឺជាក្រុមហ៊ុនដំឡើង និងចែកចាយរថយន្តអគ្គិសនីប្រភេទដឹកជញ្ជូនដំបូងគេនៅកម្ពុជា។ ZO Motors​ (Cambodia)   ផ្តោតលើរថយន្តអគ្គិសនីប្រភេទដឹក បំពាក់ជាមួយនឹងបច្ចេកវិទ្យាឆ្លាតវៃ ដូចជាការបើកបរដោយស្វ័យប្រវត្តិជាដើម។ យើងជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលមានដៃគូរខ្សែសង្វាក់ផ្គត់ផ្គង់ធំៗជាច្រើន ក្នុងការគាំទ្រ​ដើម្បីសម្រេចនូវទិសដៅអភិ​វឌ្ឍន៍របស់ក្រុមហ៊ុនក្នុងសម័យកាលថ្មីនេះ។ ZO Motors​ (Cambodia) នឹងបង្កើតប្រវត្តិសាស្ត្រថ្មីនៃប្រទេសកម្ពុជាក្នុងវិស័យយានយន្តអគ្គិសនី កែប្រែហេដ្ឋារចនាសម្ព័ន្ធសាកថ្មរថយន្តអគ្គីសនីទូទាំងប្រទេស ប្រកបដោយនិរន្តរភាព៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published. Required fields are marked *