សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ និងគាំទ្រព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ «Gumball 3000 Rally» នៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ និងគាំទ្រ​ពេញ​ទំហឹងចំពោះការរៀបចំព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ «Gumball 3000 Rally» លើទឹកដី​កម្ពុជា ដែលរៀបចំដោយក្រុមហ៊ុន «Gumball 3000» នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 ចូលជួបសម្តែង​ការ​គួរសម និងជម្រាបព័ត៌មានមួយចំនួនពាក់ព័ន្ធការរៀបចំព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ​នៅលើ​ទឹកដីកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសមនេះ លោក Maximillion Cooper បានបង្ហាញអំពីចំណាប់អារម្មណ៍​ចំពោះ​វប្បធម៌​សម្បូរណ៍បែប ភាពស្រស់ស្អាតនៃប្រាង្គប្រាសាទនានា និងសុខសន្តិភាពនៅកម្ពុជាផងដែរ។

ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោ​ដ៏ល្បី​ផ្តោត​លើកការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។ នៅក្នុងឱកាសខួប២៥ឆ្នាំនៃថ្ងៃកំណើតរបស់ខ្លួន ក្រុមហ៊ុន Gumball 3000 នឹងរៀបចំព្រឹត្តិការណ៍ជួបជុំក្បួន​រថយន្ត​កម្រិតអន្តរជាតិ «Gumball 3000 Rally» ដោយមានអ្នកចូលរួមសុទ្ធសឹងជាបុគ្គលល្បីៗ មកពីជាង​៥០​ប្រទេស។ ព្រឹត្តិការណ៍នេះ នឹងការឆ្លងកាត់នៅប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ​នេះផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ និងគាំទ្រការរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះនៅកម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា អាជ្ញាធរ និងដៃគូពាក់ព័ន្ធកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងចូលរួមក្នុងព្រឹត្តិការណ៍នេះ​ ព្រមទាំងត្រៀមបដិសណ្ឋារកិច្ច​ដ៏កក់ក្តៅ និងការស្វាគមន៍យ៉ាងរាក់ទាក់​​របស់ប្រជាជនខ្មែរ​​។

សម្តេចធិបតី ក៏បានអរគុណមូលនិធិ Gumball 3000 Rally ដែលបានចូលរួមចំណែកក្នុងការគាំទ្រ​ដល់​មន្ទីរពេទ្យកុមារអង្គរ និងគ្រោងជួយសាលាបណ្តុះបណ្តាលកីឡានៅកម្ពុជា​។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Gumball 3000 Rally In Cambodia គឺជាព្រឹត្តិការណ៍អន្តរជាតិមួយដ៏ធំ ដោយមានប្រមូលផ្ដុំរថយន្តទំនើបៗ និងបុគ្គលមានឥទ្ធិពល​ជាច្រើនរូប ដែលធ្វើដំណើរឆ្លងកាត់ពីប្រទេស​មួយ​ទៅប្រទេសមួយ គ្រប់ទ្វីបជុំវិញពិភពលោក។ ចំពោះការមកដល់កម្ពុជា ជាព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាននោះឡើយ។ ក្នុងព្រឹត្តិការណ៍នេះ នឹង​មាន​ការដាក់តាំងបង្ហាញរថយន្តទំនើបៗ អមជាមួយការប្រគំតន្ត្រីខ្នាតយក្ស ដែលរៀបចំឡើងដោយក្រុមហ៊ុន​យក្ស ជីប ម៉ុង សហការជាមួយក្រសួងទេសចរណ៍កម្ពុជា។

ព្រឹត្តិការណ៍នេះ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយរៀបចំឡើង​នៅ​រាជធានីភ្នំពេញ និង ខេត្តសៀមរាប។

ព្រឹត្តិការណ៍កម្រិតអន្តរជាតិមួយនេះ មានក្នុងគោលបំណងសំខាន់ចំនួន៤ គឺ ការជំរុញវិស័យ​ទេសចរណ៍​នៅកម្ពុជា ការចូលរួមចំណែកក្នុងសប្បុរសធម៌ ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និង​នៅក្នុងស្រុកបានជួបគ្នា និងការបង្កើតកំណត់ត្រាពិភពលោកផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

ទុន​ត្រឹម​ពី​ ​១០​-​១០០​ដុល្លារ​៖ ​តើ​អ្នក​វិនិយោគ​ថ្មី​អាច​ចាប់ផ្តើម​រក​ចំណូល​ពី​ផ្សារ​ហ៊ុន​កម្ពុជា​ដោយ​របៀប​ណា​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/10/2026

​សម្រាប់​មនុស្ស​មួយចំនួន​ តែង​គិត​ថា​ ​ការ​វិនិយោគ​លើ​ផ្សារ​ហ៊ុន​អាច​ត្រូវការ​ដើមទុន​ធំ ​និង​ចំណេះដឹង​ជ្រៅ​ជ្រះ ​ប៉ុន្តែ​អ្នក​ជំនាញ​ក្នុង​វិស័យ​មូលបត្រ​កម្ពុជា​យល់​ថា​ ​អ្នក​ចាប់ផ្តើម​ថ្មី​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន​ទេ​ ​ដោយ​អាច​ចាប់ផ្តើម​ពី​ទឹក​ប្រាក់​ត្រឹម​ ​១០​ ​ទៅ​ ​១០០ ​ដុល្លារ ​ដើម្បី​ស្វែងយល់​ពី​ទីផ្សារ​ ​និង​បង្កើត​ទម្លាប់​សន្សំ​-​វិនិយោគ​ជា​ប្រចាំ

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/10/2026

ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

ថ្ងៃសម្រាកភ្ជុំបិណ្ឌ ៣ ថ្ងៃ ឆ្នាំ២០២៦ ភ្ញៀវទេសចរ និងពលរដ្ឋក្នុងស្រុកចេញដើរលេងកម្សាន្តជាង ២,១៦ លានដងនាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ភ្នំពេញ ៖ ក្នុងរយៈពេល ៣ ថ្ងៃ​ នៃថ្ងៃឈប់សម្រាកនាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៦ នៅទូទាំងប្រទេសកម្ពុជា មានទេសចរអន្តរជាតិ និងពលរដ្ឋក្នុងស្រុក ចេញដើរកម្សាន្តសរុបប្រមាណជាង ២,១លាន ដងនាក់ កើនឡើង ០.៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយក្នុងនោះ មានខេត្តចំនួន ៥

បុគ្គល​ ៤​ ​អាច​ជំនួស​តំណែង​លោក ​​Zelensky ក្រោយ​លោក​ Trump ​ជំរុញ​ការ​ផ្លាស់ប្តូរ​នយោបាយ​អ៊ុយក្រែន

បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

ការ​ពិភាក្សា​អំពី​បុគ្គល​ដែល​អាច​ជំនួស​លោក​ Volodymyr ​Zelensky ​ក្នុង​តំណែង​ប្រធានាធិបតី​អ៊ុយក្រែន ​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង ​បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​លើកឡើង​ពី​តម្រូវការ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​

រុស្ស៊ី​ដាក់​ឱ្យ​ប្រើ​ប្រព័ន្ធ​ ​AI ​ថ្មី​ ​សម្រាប់​បង្កើន​សមត្ថភាព​ដ្រូន​យោធា​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​(​AI​)​ ​ថ្មី​មួយ ​ដើម្បី​ផ្តល់​វីដេអូ​ពី​សកម្មភាព​ប្រយុទ្ធ​ជាក់ស្តែង​ដល់​ក្រុម​អ្នក​ផលិតដ្រូន​ក្នុង​ស្រុក​ ​សម្រាប់​យក​ទៅ​ហ្វឹកហាត់​ប្រព័ន្ធ​ ​AI ​របស់​ដ្រូន​យោធា

កម្ពុជា​ លើកទឹកចិត្តវិនិយោគិន​​អាស៊ែបៃហ្សង់ ​​មក​បំពេញទស្សនកិច្ច​​នៅកម្ពុជា​ ដើម្បី​​ឈ្វេង​យល់​ពីសក្ដា​នុពល​វិនិយោគ​ និងឱកាស​ធ្វើធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រោយ​ដំណើរទស្សនកិច្ច​របស់​សម្ដេចធិបតីហ៊ុន ម៉ាណែត​នៅប្រទេស​អាស៊ែ​បៃហ្សង់​ កម្ពុជារំពឹងថា​នឹងទទួលបាន​វិនិយោគិន​និងទេសច​រពីអាស៊ែបៃហ្សង់ចូលមក​​វិនិយោគនិងទស្សនា​

IMF បង្កើនការព្យាករសេដ្ឋកិច្ចពិភពលោក មានកំណើន ៣.១% ប៉ុន្តែព្រមានពីហានិភ័យវិនិយោគលើ AI និងកំណើនបំណុលជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងមានកំណើន ៣,១ ភាគរយនៅក្នុងឆ្នាំនេះ ដែលកើនឡើងពីព្យាករណ៍លើកមុន ៣ ភាគរយ។ អតិផរណាត្រូវបានរក្សាការព្យាករណ៍នៅកម្រិតដដែល ៤,៧ ភាគរយ

កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/10/2026

ភ្នំពេញ ៖ ជាការឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលបង្កឡើងពី El Niño ក្រសួងឧស្សាហកម្ម បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សហការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អាតឱ្យបានរឹងមាំ ពង្រឹងសន្តិសុខទឹកស្អាត ខណ:ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុកសម្រាប់ប្រើក្នុងរដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងសេចក្ដីប្រកាសផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ដោយផ្អែកលើការតាមដាន និងវិភាគលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *