THACO AGRI កំពុងរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានិងពង្រីកទីផ្សារនៅក្រៅប្រទេស

THACO AGRIជាក្រុមហ៊ុនកសិកម្មខ្នាតធំមួយ កំពុងបណ្ដាក់ទុនវិនិយោគនៅ​បណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ហើយតាមរយៈការវិនិយោគរបស់ក្រុមហ៊ុននេះ​បានចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្មនិងពង្រីកទីផ្សារផលិតផលកម្ពុជានៅក្រៅប្រទេសផងដែរ ។

 វិនិយោគលើផលិតកម្មកសិកម្មទ្រង់ទ្រាយធំដោយឈរលើមូលដ្ឋានសរីរាង្គ ការ​គ្រប់គ្រងតាមបែបឧស្សាហកម្ម​ ការប្រើប្រាស់យន្តការ ជីវបច្ចេកវិទ្យា និងឌីជីថល​តាមដំណាក់កាលនីមួយៗ​សមស្រប THACO AGRI កំពុងបង្កើត​តំបន់​ផលិតកម្មចំនួន២​នៅក្នុងខេត្តក្រចេះ និង ខេត្តរតនគិរី។ ​

លោកឡេថាហ្វាង (​ Le Thanh Hoang) អគ្គនាយកក្រុមហ៊ុន THACO AGRI នៅស្រុកកូនមុំ ខេត្តរតនគិរី មានប្រសាសន៍ថា ក្រុមហ៊ុនកំពុងផ្តោតលើការដាំចេក និងការចិញ្ចឹមគោ ដើម្បីនាំចេញទៅកាន់ប្រទេសមួយចំនួនដូចជា៖ ចិន កូរ៉េ ជប៉ុន … ក្រុមហ៊ុនមានតំបន់ ​ដាំដុះ​ផ្លែឈើហូបផ្លែ​ក្នុង​ខេត្ត​រតនគិរី ​ជាង ២៥០០០ ហិកតា និង​មាន​គម្រោង​ពង្រីក​ការ​ដាំដុះ​ថែមទៀតដើម្បី​បំពេញ​តម្រូវការ​អន្តរជាតិ។

មកទល់នឹងពេលនេះ ក្រុមហ៊ុនបានធ្វើវិនិយោគនៅ​ក្នុងប្រទេសកម្ពុជាបានជាង 3 ឆ្នាំហើយនោះក្រុមហ៊ុនក៏មានទំនួលខុសត្រូវសង្គមដោយចូលរួមលើកកម្ពស់សុខុមាលភាពរបស់កម្មករ និយោជិតរបស់ខ្លួន ដូចជាការផ្ដល់ការថែទាំសុខភាព ដល់បុគ្គលិក​កម្មកររបស់ខ្លួន មានពេទ្យប្រចាំការនៅក្នុងក្រុមហ៊ុន បុគ្គលិកមានបញ្ហាសុខភាពធ្ងន់ធ្ងរ​មាន​រថយន្តសង្គ្រោះបន្ទាន់ដែលបញ្ជូនកម្មករ ទៅកាន់មន្ទីរពេទ្យធំៗបានទាន់ពេលវេលា ។​ ​​ឥឡូវនេះសាខារបស់ក្រុមហ៊ុន​មានតម្រូវការកម្មករជាច្រើន​។ នាបច្ចបុប្បន្ន ក្រុមហ៊ុនកំពុង​ជ្រើសរើសកម្មករជិត ៩ពាន់នាក់ ទៅបម្រើការងារនៅកសិដ្ឋានចេក រោងចក្រវេចខ្ចប់ចេក និងកសិដ្ឋានចិញ្ចឹមគោ។​

ដោយមានគោលដៅចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មកសិកម្មរបស់កម្ពុជា ក្រុមហ៊ុន THACO AGRI បាននឹងកំពុងវិនិយោគយ៉ាងច្រើនលើ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា៖ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ រោងចក្រវេចខ្ចប់ចេក។ល។​​ ​

លោកបណ្ឌិតគី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា វិស័យកសិកម្មកម្ពុជា បើយើងគិតពីប្រសិទ្ធនិងគុណភាពដី ឃើញថាកម្ពុជាមានសក្ដានុពលខ្លាំង ប៉ុន្តែអ្វីដែលប្រឈមក្នុងវិស័យកសិកម្មបច្ចុប្បន្នគឺ​កត្តាបច្ចកទេសនិងការទ្រទ្រង់ក្នុងវិស័យនេះដូចជាជី ថ្នាំសម្លាប់សត្វល្អិតជាដើម ។

លោកបណ្ឌិតបន្តថា ចំពោះការកែច្នៃទីផ្សារកសិកម្មកម្ពុជាក៏មានបញ្ហាប្រឈម​មួយចំនួនដែរ  ហើយសម្រាប់ការចូលមកវិនិយោគរបស់ក្រុមហ៊ុនធំៗពីបរទេស នឹងជួយ​បង្កើតការងារមួយចំនួនដល់ពលរដ្ឋកម្ពុជា និងអាចស្រូបយកបច្ចេកវិទ្យា និងបច្ចេក​ទេសកសិកម្មពីបរទេស និងទទួលបានអត្ថប្រយោជន៍ពីការជួលដីផងដែរ ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន THACO AGRI មិនត្រឹមតែចូលរួមអភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានរួមដំណើរជាមួយរដ្ឋអំណាចតំបន់​ដើម្បីជំរុញ​សកម្មភាពសង្គម​ លើកកំពស់ជីវភាពរស់នៅនិងសេវាកម្មជូនកម្មកររបស់ក្រុមហ៊ុនដូចជា៖ ផញកត់ផ្គង់ទឹកភ្លើង អភិវឌ្ឍន៍ផ្លូវថ្នល់ សាលារៀន ផ្សារទំនើប​ បន្ទប់ពិនិត្យជម្ងឺបឋម ទឹកស្អាត ដោយឥតគិតថ្លៃ…​

យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក្រុមហ៊ុន THACO AGRI នឹងបន្ត​វិនិយោគ​ច្រើនថែមទៀតលើវិស័យកសិកម្ម​នៅតំបន់ភូមិភាគឦសាននេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុង​អភិវឌ្ឍ​ផលិតកម្មចេក ចិញ្ចឹមគោ ​ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយហេតុនេះផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាមួយនឹងប្រាក់ខែសមរម្យ និងអត្ថប្រយោជន៍សង្គមជាច្រើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ