កម្មវិធី Manulife Cambodia App អនុញ្ញាតឱ្យអតិថិជនគ្រប់គ្រងបណ្ណសន្យារ៉ាប់រងរបស់ខ្លួនបាន​គ្រប់ពេលវេលា គ្រប់ទីកន្លែង

ភ្នំពេញ៖ គម្រោងធានារ៉ាប់រងអាយុជីវិត គឺជាការរៀបចំផែនការហិរញ្ញវត្ថុរយៈពេលវែង ដូច្នេះអតិថិជនតែងតែមានតម្រូវការក្នុងការយល់ដឹងអំពីព័ត៌មាន និងអត្ថប្រយោជន៍នៃគម្រោង​ដែលកំពុងប្រើប្រាស់។  ដោយមើលឃើញពីតម្រូវការនេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ​បានបង្កើត និង​ដាក់សម្ពោធជាផ្លូវការនូវកម្មវិធី​ Manulife Cambodia App ក្នុង​គោលបំណងផ្ដល់​លទ្ធភាព​ដល់អតិថិជន​គ្រប់គ្រង​បណ្ណសន្យារ៉ាប់រងរបស់ខ្លួនកាន់តែងាយស្រួល គ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយស្របពេលជាមួយគ្នានេះ ក៏អាចភ្ជាប់ទំនាក់ទំនងមកកាន់​ក្រុមហ៊ុន​កាន់តែជិតស្និត រហ័ស និង​ប្រកបដោយទំនុកចិត្តផងដែរ។

កម្មវិធី​នេះ ​នឹងដើរតួជាដៃគូដ៏សំខាន់ក្នុងការ​ជំរុញលើកទឹកចិត្តអតិថិជនឱ្យសម្រេចបាននូវគោលដៅ​ហិរញ្ញ​វត្ថុរបស់ខ្លួន ដើម្បីឆ្ពោះទៅកាន់​អនាគតដ៏រឹងមាំ និងជីវិត​កាន់តែប្រសើរ។​

កម្មវិធី Manulife Cambodia App ​ឆ្លុះបញ្ចាំង​ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់​ក្រុមហ៊ុនក្នុងការ​ផ្តល់ដំណោះស្រាយបែប​ឌីជីថលដើម្បីជំរុញសេវាកម្មឱ្យកាន់តែប្រសើរ​ និងមានទំនុកចិត្តខ្ពស់ជូន​អតិថិជន។ កម្មវិធីថ្មីនេះ ថែមទាំងចូលរួមចំណែក​ក្នុងការកាត់បន្ថយការប្រើប្រាស់ក្រដាស ដែលដើរ​ស្រប​គ្នាយ៉ាងល្អ​ឥតខ្ចោះ​ទៅនឹងយុទ្ធនាការជាសកល Manulife Impact Agenda​ ក្នុងការ​ចូលរួម​ចំណែក​ការពារបរិស្ថាន​​។

ជាមួយនឹងគោលដៅស្របគ្នានេះ ក៏ដូចជាដើម្បីអបអរសាទរដល់ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​​ ក្រុមហ៊ុននឹងផ្តល់ជូនដើមឈើ ១ ដើមភ្ជាប់ជាមួយស្លាកឈ្មោះសម្រាប់អតិថិជន ៥០០ នាក់ដំបូង​ដែលបើកគណនីដោយជោគជ័យ​។ កូនឈើទាំងនោះផងដែរ គ្រោងដាំនៅ ឧទ្យានសហគមន៍អង្គរ-មេនូឡាយហ្វ៍ ដែលជាគម្រោង​ដាំដើមឈើនៅលើផ្ទៃដីជាង ៥.៥ ហិកតា​ ​នៅរមណីយដ្ឋានអង្គរ ដើម្បី​អភិរក្ស​សម្បត្តិបេតិកភណ្ឌពិភពលោកពីការគំរាមកំហែង​បម្រែបម្រួលអាកាសធាតុ​។

មិនត្រឹមតែប៉ុណ្ណោះ គម្រោង​ដាំដើមឈើនេះ​ក៏បានចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង​ទប់ស្កាត់ការប្រែប្រួល​អាកាសធាតុជាសកល តាមរយៈភាពជាដៃគូរបស់ Manulife ជាមួយនឹង វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Trillion Trees initiative)។ រហូតមកដល់ពេលនេះ ដើមឈើជាង 1.3 ពាន់លានដើមត្រូវបានដាំដោយក្រុមហ៊ុន Manulife Investment Management ចាប់តាំងពីឆ្នាំ 1985 មក។​​  

 កម្មវិធី Manulife Cambodia App មានមុខងារសំខាន់ៗ​ដូចជា៖

  • ​​អតិថិជនអាចចូលប្រើប្រាស់បានដោយគ្រាន់តែ​បញ្ជូលលេខទូរសព្ទ និងថ្ងៃ ខែ ឆ្នាំកំណើត ​ជាពិសេស​ អាច​ភ្ជាប់មុខងារ​ស្កេនមុខ (Face ID) សម្រាប់ងាយស្រួលចូលប្រើប្រាស់លើកក្រោយ
  • ​អតិថិជន​អាចពិនិត្យមើលព័ត៌មានបណ្ណសន្យារ៉ាប់រង​ដូចជា​ ទឹកប្រាក់សរុបដែលបានបង់បុព្វលាភធានារ៉ាប់រង ទឹកប្រាក់សំណង និងអត្ថប្រយោជន៍ផ្សេងៗតាមប្រភេទគម្រោង និងផលិតផលដែលអតិថិជនកំពុងប្រើប្រាស់ ​​ក៏ដូចជាឯកសារពាក់ព័ន្ធផ្សេងៗ​​
  • អតិថិជន​អាចមើលកាលវិភាគ និងទូទាត់បុព្វលាភធានារ៉ាប់រង​ដោយផ្ទាល់​តាមរយៈបណ្ណឥណពន្ធ ឬឥណទាន ឬKHQR​
  • អតិថិជន​អាចភ្ជាប់ទំនាក់ទំនងជាមួយភ្នាក់ងារធានារ៉ាប់រងដោយផ្ទាល់​​​​តាមរយៈលេខទូរសព្ទដែលមាន​ក្នុង​​កម្មវិធីសម្រាប់រាល់តម្រូវការផ្សេងៗបានយ៉ាងឆាប់រហ័ស។
  • អតិថិជន​អាចស្វែង​យល់ពីដំណើរការនៃការទាមទារសំណង និងឯកសារ​តម្រូវ​តាមប្រភេទសំណង​គ្រប់ប្រភេទគម្រោង
  • ​អតិថិជន​អាចទទួល​ចំណេះដឹងបន្ថែមទាក់ទងនឹងគន្លឹះគ្រប់គ្រងហិរញ្ញវត្ថុ គន្លឹះសុខភាព ក៏ដូចជា​ព័ត៌មានថ្មីៗ និងការផ្តល់ជូនពិសេសៗពីក្រុមហ៊ុន​​

លោកអ្នកអាចទាញយកកម្មវិធី Manulife Cambodia App ពី ​ App Store ឬ Play Store ​តាមរយៈតំណរភ្ជាប់នេះ និងសម្រាប់ព័ត៌មានបន្ថែម សូម​ចូល​ទៅកាន់គេហ​ទំ​ព័រ មេនូឡាយហ្វ៍​​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ