ហេតុផលសំខាន់ៗទាំង៨ ដែលម្ចាស់អាជីវកម្ម និងក្រុមហ៊ុនត្រូវការសេវាសវនកម្មឯករាជ្យ

ភ្នំពេញ ៖ ដូចលោកអ្នកបានដឹងខ្លះៗរួចមកហើយថា ទាំងប្រភេទអាជីវកម្មដែលគ្រប់គ្រងដោយគ្រួសារ ក៏ដូចជាក្រុមហ៊ុនដែលមានប្រព័ន្ធស្ដង់ដារ (មិនត្រឹមតែសាជីវកម្មធំៗប៉ុណ្ណោះទេ) បាន និងកំពុងមើលឃើញអំពីអត្ថប្រយោជន៍នៃការធ្វើសវនកម្មឯករាជ្យ ពិនិត្យមើលអាជីវកម្ម និងបញ្ជាក់ពីជំហរហិរញ្ញវត្ថុរបស់ពួកគេ ដើម្បីអាចធ្វើដំណើរស្របតាមផែនការ និងគម្រោងពង្រីកអាជីវកម្មបានយ៉ាងរលូន។

លោក សាន្ត ចន្ទកុម្ភៈ គណនេយ្យការជំនាញ និងសវនករឯករាជ្យ បានមានប្រសាសន៍ប្រាប់ AMS ឲ្យដឹងថា នៅពេលដែលអាជីវកម្មណាមួយមានភាពរីកចម្រើនកាន់តែច្រើន នោះការចុះបញ្ចីគណនេយ្យមានប្រតិបត្តិការកាន់តែច្រើន ហើយពីមួយថ្ងៃទៅមួយថ្ងៃប្រហែលជាមិនត្រឹមតែនាំមកនូវហានិភ័យជាមូលដ្ឋានដូចជាការក្លែងបន្លំ ឬការមិនអនុលោមតាមបទប្បញ្ញត្តិនោះទេ ថែមទាំងនាំមកនូវហានិភ័យពន្ធដារដែលជាកាតព្វកិច្ចផងដែរ។

ជាមួយនឹងការលើកឡើងខាងលើនេះ អ្នកជំនាញផ្នែកគណនេយ្យការ និងសវនករឯករាជ្យរូបនេះបានបញ្ជាក់ពីហេតុផលចំនួន ៨យ៉ាងសំខាន់ៗ ដែលម្ចាស់អាជីវកម្ម និងម្ចាស់ក្រុមហ៊ុនក្នុងវិស័យឯកជន គួរចាប់ដៃគូជាមួយសវនកម្មឯករាជ្យដើម្បីទទួលបានសេវាសវនកម្មឯករាជ្យជាជាងដល់ពេលជួបបញ្ហាទើបស្ទុះស្ទារកជំនួយនោះទេ។ហេតុផលសំខាន់ៗ និងចាំបាច់ទាំង៨ចំណុចរួមមាន ៖

១- ការអនុលោមតាមច្បាប់បញ្ញត្តិផ្សេងៗ ៖ អាជីវកម្មរបស់អ្នកអាចត្រូវបានតម្រូវឱ្យធ្វើសវនកម្មឯករាជ្យ ដោយសារបទប្បញ្ញត្តិរបស់រាជរដ្ឋាភិបាល ដូចជាច្បាប់ស្តីពីការបោះមូលបត្រ ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម  ឬច្បាប់ស្តីពីគម្រោង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាដើម។ ភាគីសវនកម្មឯករាជ្យអាចជួយធានាថាអ្នកកំពុងអនុវត្តតាមច្បាប់របស់រដ្ឋផ្សេងៗដែលទាក់ទិនទៅនឹងអាជីវកម្មរបស់អ្នក។ ការត្រួតពិនិត្យឯករាជ្យនេះអាចផ្តល់ឱ្យអ្នកបាននូវភាពប្រាកដថា អាជីវកម្មរបស់អ្នកកំពុងអនុលោមតាមបទប្បញ្ញត្តិទាំងនោះ។

២- អភិបាលកិច្ចល្អ ៖ ការមានសវនកម្មឯករាជ្យជាប្រចាំបង្ហាញទៅកាន់អ្នកខាងក្រៅថាអាជីវកម្មរបស់អ្នកបាន និងកំពុងខិតខំដើម្បីសម្រេចបាននូវស្តង់ដារល្អបំផុតមួយដែលអាចធ្វើទៅបាន។ ដូចនេះហើយ អាជីវកម្មនោះ មិនបាច់មានការព្រួយបារម្ភចំពោះការត្រួតពិនិត្យរបស់សវនកម្មឯករាជ្យនោះទេ។ ច្រើនជាងនេះទៅទៀត នៅពេលដែលអាជីវកម្មមានការពាក់ព័ន្ធនឹងម្ចាស់ភាគហ៊ុន ឬវិនិយោគិនដែលមិនបានធ្វើសកម្មភាពគ្រប់គ្រងដោយផ្ទាល់ក្នុងអាជីវកម្មនោះ សេវាសវនកម្មឯករាជ្យជួយបន្ថែមទំនុកចិត្តបន្ថែមដល់ភាគីទាំងនោះដោយសារតែអាជីវកម្មបានធ្វើឡើងស្របតាមគោលការណ៍ត្រឹមត្រូវ។

៣- ទប់ស្កាត់ការក្លែងបន្លំ ៖ ប្រសិនបើអ្នកគិតថា អ្នកជាម្ចាស់អាជីវកម្ម អ្នកនឹងជួលតែមនុស្សដែលអ្នកមានទុកចិត្តបំផុតតែប៉ុណ្ណោះ ប៉ុន្តែអ្នកមិនអាចដឹងទេថា គេជាអ្នកកេងបន្លំ ឬមិនមែន ដោយគ្រាន់តែក្រលេកមើលពួកគេតែមួយភ្លេត។ សវនកម្មឯករាជ្យនឹងពិនិត្យឡើងវិញនូវកំណត់ត្រាអាជីវកម្ម និងដំណើរការអាជីវកម្ម ដោយគ្មានទំនាស់ផលប្រយោជន៍នៃទំនាក់ទំនងផ្ទាល់ខ្លួនឡើយ។

៤- ការដេញថ្លៃការងារ ៖ ប្រសិនបើអាជីវកម្មរបស់អ្នកស្ថិតនៅក្នុងឧស្សាហកម្មដែលការដេញថ្លៃការងារនោះវាគឺជារឿងធម្មតាទៅហើយ ដូចជាឧស្សាហកម្មសំណង់ដែលជារឿយៗគេតម្រូវឲ្យក្រុមហ៊ុនទាំងនោះមានរបាយការណ៍ហិរញ្ញវត្ថុដែលបានចេញដោយសវនករឯករាជ្យ។ ការនេះជាផ្នែកមួយនៃដំណើរការដេញថ្លៃអាចផ្តល់ឱ្យអ្នកនូវអាទិភាពឈ្នះការដេញថ្លៃទៅលើអាជីវកម្មដែលមិនមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ។

៥- តម្រូវការធនាគារ ៖ ការផ្តល់ហិរញ្ញប្បទានជាញឹកញាប់អាចជាឧបសគ្គចម្បងសម្រាប់អាជីវកម្ម។ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មទៅកាន់ធនាគារនៅពេលរៀបចំស្នើសុំកម្ចីអាចជួយបន្ថែមអត្រាជោគជ័យកាន់តែច្រើនចំពោះពាក្យស្នើសុំរបស់អ្នក ដោយសារវាបានផ្តល់នូវទំនុកចិត្តបន្ថែមទៀតដល់ធនាគារចំពោះស្ថានភាពហិរញ្ញវត្ថុរបស់អ្នក និងដំណើរការដែលបានអនុវត្តន៍នៅក្នុងអាជីវកម្មរបស់អ្នក។

៦- ការជួយកែលម្អប្រព័ន្ធដំណើរការអាជីវកម្ម ៖ ទោះបីជាមិនមានភាពទន់ខ្សោយ ឬភាពខ្វះចម្លោះនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងត្រូវបានរកឃើញនៅពេលធ្វើសវនកម្មឯករាជ្យក៏ដោយ ក៏ការមានសវនកម្មឯករាជ្យអាចជួយស្វែងរកនូវផ្នែកណាមួយនៅក្នុងអាជីវកម្មរបស់អ្នក ដែលប្រព័ន្ធនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់អ្នកអាចត្រូវបានកែលម្អឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធ ។

៧- ការផ្តល់ទំនុកចិត្តជូនអ្នកផ្តត់ផ្គង់ ៖ ប្រសិនបើអាជីវកម្មលោកអ្នកតម្រូវទិញផលិតផលសំខាន់ៗពីអ្នកផ្គត់ផ្គង់អន្តរជាតិ ក្រុមហ៊ុនធំៗទាំងនោះតម្រូវឲ្យលោកអ្នកផ្ញើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យដើម្បីឲ្យប្រាកដថា ក្រុមហ៊ុនលោកអ្នកមិនជាប់ទណ្ឌកម្មអន្តរជាតិ ជាក្រុមហ៊ុនស្អាតស្អំជាដើម។

៨- ការត្រៀមខ្លួនរួចជាស្រេចដើម្បីចុះបញ្ចីផ្សារមូលប័ត្រ ឬលក់ភាគហ៊ុន ៖ នៅពេលអាជីវកម្មគ្រួសារមានការធំធាត់ដល់ចំណុចរបត់មួយ ការបង្វែរខ្លួនទៅជាក្រុមហ៊ុនសាធារណៈមិនមែនមួយថ្ងៃ ឬពីរថ្ងៃនោះទេ។ ការមានសេវាសវនកម្មជាប្រចាំគឺជាការត្រៀមខ្លួនយ៉ាងម៉ត់ចត់ដើម្បីក្លាយជាក្រុមហ៊ុនចុះបញ្ចីនៅផ្សារមូលប័ត្រ ព្រោះច្បាប់តម្រូវឲ្យមានរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មដោយសវនករឯករាជ្យយ៉ាងហោចណាស់ក៏ ២ ទៅ ៣ ឆ្នាំដែរ។ ម្យ៉ាងវិញទៀត អ្នកវិនិយោគបុគ្គល ដែលមានសក្តានុពលក៏ត្រូវការរបាយការណ៍ហិរញ្ញវត្ថុដែលចេញដោយសវនករឯករាជ្យផងដែរមុនពេលគេសម្រេចចិត្តធ្វើការវិនិយោគជាមួយ។

អាស្រ័យដូចបានលើកឡើងទាំង៨ចំណុចខាងលើនេះ ម្ចាស់អាជីវកម្ម ក៏ដូចជាម្ចាស់ក្រុមហ៊ុននានាអាចធ្វើការពិចារណា ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការអាជីវកម្មមិនប្រឈមទៅនឹងហានិភ័យណាមួយដែលអាចកើតមាន។ ដើម្បីយល់កាន់តែច្បាស់ពីបញ្ហាទាំងអស់នេះលោកអ្នកអាចទាក់ទងលោក  សាន្ត ចន្ទកុម្ភៈ គណនេយ្យការជំនាញ និងសវនករឯករាជ្យ លេខចុះបញ្ចី៖ I-00344 តាមរយៈ Email: apolloinvestment.manager@gmail.com | sankompheak@gmail.com Tel: 081 288 858 ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

​អាម៉េរិក​ស្នើ​ប្រគល់​ទ្រព្យ​បង្កក​ទាំង​អស់​ឱ្យ​រុស្ស៊ី​វិញ ជា​ថ្នូរ​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​សហរដ្ឋ​អាម៉េរិក​បាន​ស្នើ​ឱ្យ​មាន​ការ​ដោះបម្រាម​បង្កក​លើ​ទ្រព្យសម្បត្តិ​រុស្ស៊ី​តម្លៃ​រាប់​ពាន់​លាន​អឺរ៉ូ​ ដែល​កំពុង​រក្សាទុក​ក្នុង​សហ​ភាព​អឺរ៉ុប ​ក្នុង​គោលបំណង​ជំរុញ​កិច្ចព្រមព្រៀង​សន្តិភាព​សម្រាប់​ជម្លោះ​អ៊ុយក្រែន

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់

តំបន់​ជុំវិញព្រលានយន្តហោះតេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេស វិស័យលំនៅឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/10/2026

តំបន់​ជុំវិញព្រលានយន្តហោះអន្តរជាតិ​តេជោ កំពុង​មានសន្ទុះអភិវឌ្ឍន៍ខ្លាំង​ជាពិសេសលើ​លំនៅឋាន

អាស៊ាន រៀបចំកិច្ចប្រជុំអំពីឧតុនិយម និងដំណោះស្រាយ ឆ្លើយតបទៅនឹងបាតុភូតអែល នីញ៉ូ (El Niño) នៅទីក្រុងដាណាំង ប្រទេសវៀតណាម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/10/2026

ប្រតិភូប្រមាណ ៦០ រូបនឹងជួបជុំគ្នានៅទីក្រុងដាណាំង ប្រទេសវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែតុលា ដើម្បីពិភាក្សាអំពីវិធានការឆ្លើយតបទៅនឹងបាតុភូត El Niño និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧតុនិយម និងជលសាស្ត្រនៅក្នុងតំបន់អាស៊ាន