ធនាគារ ស្ថាបនា ដាក់ចេញនូវគណនី​​​​​អាជីវកម្មផ្ទាល់ខ្លួន ដើម្បីផ្តល់ដំណោះស្រាយការគ្រប់គ្រងប្រតិបត្តិការទូទាត់ឌីជីថលជូនម្ចាស់អាជីវកម្មក្នុងការពង្រីកអាជីវកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៤៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានដាក់ចេញនូវគណនី​​​​​អាជីវកម្មផ្ទាល់ខ្លួនថ្មី ដើម្បីផ្តល់ដំណោះស្រាយការគ្រប់គ្រងហិរញ្ញវត្ថុជាមួយនឹងមុខងារស្របតាមបែបបច្ចេកវិទ្យាទំនើបសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប ក្នុងការពិនិត្យ និងតាមដានប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ។ បន្ថែមពីលើ ការផ្តល់ជូននូវអត្រាការប្រាក់ខ្ពស់ គណនីអាជីវកម្មផ្ទាល់ខ្លួនថ្មីនេះ ក៏នាំមកជូននូវភាពងាយស្រួល រហ័ស និងសុវត្ថិភាពខ្ពស់ សម្រាប់ម្ចាស់អាជីវកម្មគ្រប់ប្រភេទក្នុងការពង្រីក និងបង្កើតប្រាក់ចំណូលឱ្យកាន់តែល្អប្រសើរឡើង។

ជាមួយគណនី​​​​​អាជីវកម្មផ្ទាល់ខ្លួន ម្ចាស់អាជីវកម្មអាចរីករាយនឹងអត្រាការប្រាក់ខ្ពស់រហូតដល់ ២,៥០% ក្នុងមួយឆ្នាំសម្រាប់ប្រាក់រៀល និងដុល្លារ ដែលជាអត្ថប្រយោជន៍នៃការសន្សំប្រាក់របស់ពួកគេ។ ម្ចាស់អាជីវកម្មអាចប្រើប្រាស់គណនី​​​​​អាជីវកម្មផ្ទាល់ខ្លួន ធនាគារ ស្ថាបនា សម្រាប់គ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ តាមរយៈកម្មវិធី ស្ថាបនា ទូទាត់។​​

លោក ប៊ុន សារ៉ាឌី នាយករងប្រតិបត្តិសេវាធនាគាររូបវន្តបុគ្គលបានមានប្រសាសន៍ថា “គណនី​​​​​អាជីវកម្មផ្ទាល់ខ្លួន គឺជាសក្ខីភាពដ៏សំខាន់ក្នុងការបញ្ជាក់អំពីការយកចិត្តទុកដាក់ និងគាំទ្រសហគ្រិនក្នុងប្រទេសកម្ពុជា។ គណនី​​​​​អាជីវកម្មផ្ទាល់ខ្លួនថ្មីនេះបង្កើតឡើងដើម្បីផ្តល់ភាពងាយស្រួលជូនម្ចាស់អាជីវកម្ម និងដៃគូអាជីវកម្មរបស់យើងក្នុងការបំពេញតម្រូវការទូទាត់ស្របតាមតម្រូវការក្នុងការប្រកបអាជីវកម្មរបស់ពួកគេ។ ហើយជាមួយនឹងកម្មវិធីពានរង្វាន់អាជីវករឆ្នើមរបស់ធនាគារ ស្ថាបនា នេះក៏បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មមីក្រូសហគ្រាស ធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា។”

លោក ប៊ុន សារ៉ាឌី នាយករងប្រតិបត្តិសេវាធនាគាររូបវន្តបុគ្គល

លើសពីនេះទៅទៀត ឥឡូវនេះសម្រាប់អ្នកប្រើប្រាស់គណនី​​​​​អាជីវកម្មផ្ទាល់ខ្លួនអាចភ្ជាប់ជាមួយកម្មវិធី ស្ថាបនា ទូទាត់ ក្នុងការគ្រប់គ្រងអាជីវកម្មបានភ្លាមៗ។ គណនី​​​​​អាជីវកម្មផ្ទាល់ខ្លួនថ្មីនេះនឹងអនុញ្ញាតឱ្យម្ចាស់អាជីវកម្មគ្រប់រូបអាចទទួលយកបទពិសោធធនាគារដ៏សម្បូរបែបជាមួយនឹងភាពងាយស្រួលក្នុងការទទួលយកការទូទាត់ពីគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុ គ្រប់គ្រងហាងច្រើនកន្លែង ត្រួតពិនិត្យ​ប្រតិបត្តិការលក់​ និងប្រវត្តិប្រតិបត្តិការលក់បានតាមរយៈទូរសព្ទដៃ (smartphones) បានយ៉ាងងាយស្រួល គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

លើសពីនេះទៅទៀតចាប់ពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ធនាគារ ស្ថាបនាក៏ផ្តល់ជូនកម្មវិធីពានរង្វាន់អាជីវករឆ្នើម សម្រាប់ទាំងដៃគូអាជីវកម្មថ្មី និងចាស់ទាំងអស់ រួមបញ្ចូលទាំងម្ចាស់គណនី​​​​​អាជីវកម្មផ្ទាល់ខ្លួនផងដែរ។ កម្មវិធីនេះមានគោលបំណងក្នុងការផ្តល់់ពានរង្វាន់ និងថ្លែងអំណរគុណសម្រាប់ការគាំទ្រចំពោះដៃគូអាជីវកម្មដែលប្រើប្រាស់សេវាទូទាត់របស់ធនាគារ ស្ថាបនា ដូចជា ម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) កម្មវិធី ស្ថាបនា ទូទាត់ និងការទូទាត់ពីអតិថិជនតាមរយៈ ស្ថាបនា​ KHQR។​

ក្នុងរៀងរាល់ ៣ខែ អាជីវករឆ្នើមចំនួន ១៥ នាក់នឹងឈ្នះ៖ 

  • អាជីវករ ដែលប្រើប្រាស់ម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) ៥ រូប ដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈម៉ាស៊ីនឆូតប័ណ្ណ ស្ថាបនា (POS) នឹងឈ្នះពានអាជីវករឆ្នើម POS និងប្រាក់រង្វាន់ ១.០០០.០០០ រៀល ក្នុងម្នាក់ៗ។
  • អាជីវករ ដែលប្រើប្រាស់កម្មវិធី ស្ថាបនា ទូទាត់ ៥ រូប ដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈកម្មវិធី ស្ថាបនា ទូទាត់ នឹងឈ្នះពានអាជីវករឆ្នើម ស្ថាបនា ទូទាត់ និងប្រាក់រង្វាន់ ១.០០០.០០០រៀល ក្នុងម្នាក់ៗ។
  • អាជីវករថ្មីឆ្នើម ៥ រូប ដែលមានប្រតិបត្តិការច្រើនជាងគេ តាមរយៈ ស្ថាបនា KHQR នឹងឈ្នះពានអាជីវករថ្មីឆ្នើម និងប្រាក់រង្វាន់ ១.០០០.០០០ រៀល ក្នុងម្នាក់ៗ។ 

សម្រាប់ព័ត៌មានបន្ថែមអំពីគណនី​​​​​អាជីវកម្មផ្ទាល់ខ្លួន សូមចូលទៅកាន់តំណភ្ជាប់នេះ៖ គណនីអាជីវកម្មផ្ទាល់ខ្លួន (sathapana.com.kh)

សម្រាប់ព័ត៌មានបន្ថែមអំពី កម្មវិធីពានរង្វាន់អាជីវករឆ្នើម សូមចូលទៅកាន់តំណភ្ជាប់នេះ៖ ឈ្នះពានអាជីវករឆ្នើម និងប្រាក់រង្វាន់ 1,000,000 រៀល ពី ធនាគារ ស្ថាបនា (sathapana.com.kh)

អំពីធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៨ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.៤០០ នាក់។ យើងមានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខា ១៧៥ សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ៣៤០។ យើងផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា S2Biz ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងប្រទេស និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT Thunes និងវីសា ម៉ាស្ទ័រកាត Western Union Thunes ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។  

ដើម្បីគាំទ្រដល់ការរីកលូតលាស់នៃមីក្រូសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ ស្ថាបនាក៏ផ្តល់ជូននូវដំណោះស្រាយទទួលយកការទូទាត់ជាច្រើនតាមរយៈកម្មវិធីដូចជា៖ Sathapana Tutort សម្រាប់ដៃគូអាជីវកម្ម Sathapana Gateway Sathapana POS និងសេវាឌីជីថលជាច្រើនទៀត។

ក្នុងឆ្នាំ ២០២២ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ Best Mobile Banking App ឆ្នាំ2022 និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធី ស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។

ហើយក្នុងឆ្នាំ ២០២៣ ធនាគារ ស្ថាបនា ទទួលបានពានរង្វាន់ឆ្នើមចំនួន ៣ ពីក្រុមហ៊ុនម៉ាស្ទ័រកាតដូចជា ពានរង្វាន់ “First Launch in Market 2023”ក្នុងការដាក់ឱ្យដំណើរការប័ណ្ណ CSS co-badged មុនគេ ពានរង្វាន់ “Leadership in Debit Growth 2023” លើការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដ៏សម្បូរបែប និងពានរង្វាន់ “Innovation Breakthrough 2023” លើការបើកដំណើរការមុខងារ Tap on Phone។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ឧស្សាហកម្មនៅចិនដែលជាប់ពាក់ព័ន្ធនឹង AI អាចកើនឡើងដល់ជាង ៣០ភាគរយនៅក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/07/2026

ឧស្សាហកម្មដែលជាប់ពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត AI នៅក្នុងប្រទេសចិន ត្រូវបានរំពឹងថាអាចនឹងមានកំណើនដល់ជាង ៣០ភាគរយ នៅក្នុងឆ្នាំ២០២៦នេះ