ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ​បន្តមានចលនាការ និងវឌ្ឍនភាពល្អតាមការគ្រោងទុក

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃថា ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ​ ក្នុងផែនការសកម្មភាពនៃអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន បន្តមានចលនាការ និងវឌ្ឍនភាពល្អតាមការគ្រោងទុក ដោយផ្អែកតាមរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ១ ឆ្នាំ២០២៤។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ (គ.ហ.ស.) កាលសប្តាហ៍មុន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាលើ “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ១ ឆ្នាំ២០២៤” ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥ និងតំណាងអង្គការមិនមែនរាជរដ្ឋាភិបាល។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា​ ផ្អែកតាមរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ១ ឆ្នាំ២០២៤, ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ​ ក្នុងផែនការសកម្មភាពនៃអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន បន្តមានចលនាការ និងវឌ្ឍនភាពល្អតាមការគ្រោងទុក។ ទោះ​បីជា​យ៉ាង​នេះក្ដី ស្ថានភាព​ហិរញ្ញវត្ថុសាធារណៈកម្ពុជាកំពុងបន្តប្រឈមហានិភ័យក្នុងភាពមិន​ប្រាកដប្រជាខ្ពស់នៃស្ថានភាព​សេដ្ឋកិច្ច និង​លក្ខខណ្ឌហិរញ្ញវត្ថុសាកល ដែល​តម្រូវឱ្យ​រាជរដ្ឋាភិបាលដាក់ចេញ​នូវ​វិធានការឆ្លើយតប​ភ្លាមៗ ​ដើម្បីទ្រទ្រង់កំណើន និងលើកកម្ពស់​បរិយាកា​សវិនិយោគ និងធុរកិច្ច។

ក្នុងស្មារតីនេះ សកម្មភាព​កែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅតែដើរតួនាទីសំខាន់ក្នុងការបន្ត​និរន្តរភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ “យុទ្ធសាស្រ្ដកៀរគរចំណូលឆ្នាំ២០២៤-២០២៨”, “ឯកសារគោលស្តីពី​ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” និង “ឯកសារគោលស្តីពី​ការគ្រប់គ្រង​ទ្រព្យសម្បត្តិរដ្ឋ” ត្រូវបន្តរៀបចំ និងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗ ដើម្បីជំរុញ​ប្រសិទ្ធភាព​ការងារ​ ជាពិសេសពង្រឹងប្រសិទ្ធភាពក្នុងការកៀរគរចំណូលថែម​មួយកម្រិតទៀត។ “ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)”,​ “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)” និង “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)” ត្រូវបានដាក់ឱ្យប្រើប្រាស់ ក៏ដូចជាពង្រីកការប្រើប្រាស់ដល់រដ្ឋបាល ឃុំ សង្កាត់ ទូទាំងប្រទេស។ ការធ្វើសន្ធានកម្មលើមុខងារមួយចំនួននៃប្រព័ន្ធទាំងនេះក៏ជាកិច្ចការសំខាន់​ និងត្រូវបានគិតគូរ ដោយភាគីពាក់ព័ន្ធផងដែរ ទន្ទឹមជាមួយនឹង​ការ​បន្ដ​វិនិយោគ​លើ​ប្រព័ន្ធ FMIS ដែល​ជា​ប្រព័ន្ធស្នូល។

ជាមួយគ្នានេះ, ដើម្បីបន្តពង្រឹងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ, ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម (MTFF) ត្រូវបានអនុម័ត និងផ្សព្វផ្សាយជាលើកដំបូង ដែលជាមូលដ្ឋានក្នុងការរៀបចំថវិកាសម្រាប់ឆ្នាំ២០២៥ ខាងមុខនេះ។ ការលើកកម្ពស់តម្លាភាពថវិកាមានវឌ្ឍនភាពល្អ ដោយពិន្ទុនៃការអង្កេតលើការបើកចំហថវិការបស់កម្ពុជាបានកើនឡើងដល់ ៤៣ ពិន្ទុ ក្នុងឆ្នាំ២០២៣ (កើនឡើង ១០ ពិន្ទុ ធៀបនឹងឆ្នាំ២០២១)។ ទន្ទឹមនឹងនេះ អនុក្រឹត្យស្តីពីគុណវុឌ្ឍិ​មន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ទទួលបានការអនុម័តផងដែរ ដែលការអនុវត្តគតិយុត្តនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងកម្មវិធីបណ្តុះបណ្តាល និងការតែងតាំងមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ​

ជារួម ការត្រួតពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ១ ឆ្នាំ២០២៤ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹងភាពជឿទុកចិត្តបាននៃថវិកា ដែលរួមចំណែកក្នុងការធានាបាននូវចីរភាពនៃសេដ្ឋកិច្ចជាតិ ក្នុងខណៈដែលស្ថានភាពសេដ្ឋកិច្ចក្រៅប្រទេសមានភាពមិនប្រាកដប្រជាខ្ពស់។ ដោយឡែក នៅក្នុងជំហានដំបូងនៃការអនុវត្តថវិកាព័ត៌មានសមិទ្ធិកម្ម, ក្រសួង-ស្ថាប័ន គឺជាតួអង្គ​សំខាន់ ដែលត្រូវបានលើកទឹកចិត្ត និងជំរុញឱ្យមានការពង្រឹងគណនេយ្យភាពសមិទ្ធកម្ម តាមរយៈ​ការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍នានា មុននឹងឆ្ពោះទៅរកការវាយតម្លៃលើសមិទ្ធកម្មពេញលេញ​នៅឆ្នាំ​បន្តបន្ទាប់។

ផ្អែកលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ, តំណាងដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល បានអបអរសាទរចំពោះរាជរដ្ឋាភិបាលដែលសម្រេចបាននូវសមិទ្ធផលល្អ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ក៏បានផ្តល់នូវមតិយោបល់ និងការស្នើសុំមួយចំនួន សំដៅចូលរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចសកល រួមមាន៖ ការពង្រឹងការកៀរគរចំណូល, ការគ្រប់គ្រងវិនិយោគសាធារណៈ, ការអនុវត្តប្រព័ន្ធ FMIS, ការពង្រឹង​​ប្រព័ន្ធស្ថិតិជាតិ និងការបន្តលើកកម្ពស់តម្លាភាពថវិកា។ល។

ជាកិច្ចបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រង​​​​ហិរញ្ញវត្ថុ​សាធារណៈ, គ្រប់អង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន រហូតសម្រេចបានសមិទ្ធផលនៅត្រីមាសទី ១ ឆ្នាំ ២០២៤ នេះ និងបានស្នើគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័ន បន្តជំរុញការអនុវត្តផែនការសកម្មភាពរួមដំណាក់កាលទី ៤ នៅត្រីមាសបន្ទាប់ ដើម្បីសម្រេចតាមគោលដៅ​ដែលបានគ្រោងទុក ។​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្តល់កិច្ចសហប្រតិបត្តិការល្អ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយភាពបុរេសកម្ម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ