ជំនួញ ៖ វល្លិ៍ផ្តៅ ត្រូវបានក្លាយជាវត្ថុធាតុដើមយ៉ាងសំខាន់សម្រាប់ផលិតជាសម្ភារៈប្រើប្រាស់យ៉ាងមានតម្លៃសម្រាប់ពិភពលោក ហើយក៏ជា ផលិតផលដែលមានការពេញនិយមជាច្រើនទសវត្សមកហើយ ជាពិសេសនៅប៉ែកអឺរ៉ុប និងអាមេរិក ខណៈដែលឧស្សាហកម្មផលិតផលផ្តៅនាពេលបច្ចុប្បន្ននេះត្រូវបានគេជឿជាក់ថា មានទំហំរហូតដល់រាប់ពាន់លានដុល្លារ។

ដោយឡែក សម្រាប់តែប្រទេសឥណ្ឌូនេស៊ី ការរុករកវល្លិ៍ផ្តៅ បានក្លាយទៅជាមុខរបរដែលបានផ្តល់ចំណូលច្រើនសម្រាប់ប្រជាកសិករដែលមានជំនាញក្នុងការស្វែងរកប្រមូលផល និងសិប្បករជំនាញខាងផលិតផ្តៅទៅជាឧបករណ៍ប្រើប្រាស់ ឬសម្រាប់ដេគ័រក្នុងផ្ទះជាដើម ដូចជា កន្ត្រក កញ្ច្រែង ដែលអាចមានតម្លៃរហូតទៅដល់ ១០០ដុល្លារ ខណៈដែលកៅអី ឬសាឡុងធ្វើពីផ្តៅមួយអាចមានតម្លៃរហូតទៅដល់ ២ ០០០ដុល្លារនៅលើទីផ្សារ ហើយបើធៀបតម្លៃផលិតផលសម្រេចធ្វើពីផ្តៅទៅនឹងតម្លៃផលិតផលធ្វើពីដើមឬស្សីមានទំហំខុសគ្នាដល់ទៅ៣ដង។

ដឹងទេថា ហេតុអ្វីបានជាផលិតផលធ្វើពីផ្តៅនៅប្រទេសឥណ្ឌូនេស៊ីមានតម្លៃខ្លាំងបែបនេះ?
ផ្តៅ ជាប្រភេទវល្លិ៍ ដែលមានដុះនៅតាមព្រៃត្រូពិក ដូច្នេះការប្រមូលផលទាមទារឲ្យកសិករត្រូវធ្វើដំណើរតាមផ្លូវឆ្ងាយ ទាំងតាមផ្លូវគោកផងនិងតាមផ្លូវទឹកផង ដើម្បីទៅដល់ទីតាំងរបស់វា ហើយការប្រមូលផលផ្តៅក៏ជាការងារគួរឲ្យធុញទ្រាន់ និងប្រឈមមុខទៅនឹងគ្រោះថ្នាក់ក៏ខ្លាំងផងដែរ។
មុនពេលប្រមូល ឬកាត់យកផ្តៅ ត្រូវពិនិត្យមើលយ៉ាងម៉ត់ចត់ ពីព្រោះថាបើមិនមែនជាផ្តៅដែលគ្រប់អាយុកាលនោះទេ ការកែច្នៃ និងផលិត ជាសម្ភារៈក៏មិនសូវទទួលបានគុណភាពល្អនោះដែរ។ អាយុកាលរបស់ផ្តៅដែលសមល្មមក្នុងការប្រើប្រាស់ចាំបាច់មានយ៉ាងហោចណាស់ពី៧-៨ឆ្នាំ។

ជាទូទៅ ផលលំបាក និងគ្រោះថ្នាក់ដែលកសិករឥណ្ឌូនេស៊ីតែងតែជួបប្រទះ គឺមិនត្រឹមតែជាបន្លាដែលមាននៅលើវល្លិ៍ផ្តៅនោះទេ សូម្បីតែការធ្វើដំណើរតាមទូក តាមគោក កាត់ព្រៃ ជាពិសេសរដូវភ្លៀងធ្លាក់ គឺមានការគំរាមនកំហែងបំផុតដល់អ្នកស្វែងរក ទាំងពពួកសត្វព្រៃកាចសាហាវដូចជាខ្លាជាដើម និងពស់ពឹសច្រើនប្រភេទទៀត។
ជាការកត់សម្គាល់ កសិករម្នាក់អាចប្រមូលវល្លិ៍ផ្តៅដែលសកបន្លារួចក្នុងទម្ងន់ប្រហែលជា៧០គីឡូក្រាម ហើយត្រូវសែងវាដោយថ្មើរជើងទៅដាក់លើទូកវិញមុនពេលអាចត្រឡប់ទៅផ្ទះ ហើយបន្តត្រាំវល្លិ៍ក្នុងទឹកយ៉ាងហោចណាស់៣ថ្ងៃទៀត ដើម្បីងាយស្រួលក្នុងការបកសំបកវាចេញបាន។
ក្រោយប្រមូលផលបានហើយ ផលលំបាកផ្សេងទៀតដែលកសិករជួបប្រទះនោះមានដូចជាការហាលថ្ងៃសម្ងួតនៅក្នុងរដូវភ្លៀង ការដឹកជញ្ជូនដែលមានតម្លៃថ្លៃ រួមផ្សំនឹងការតម្លើងថ្លៃដោយឈ្មួញកណ្តាលផង បានធ្វើឲ្យតម្លៃថ្លៃដើមនៃផ្តៅអាចកើនឡើងខ្លាំងមុនពេលវាអាចក្លាយទៅជាផលិតផលសម្រេច៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content