២០២៤ ក្រសួងសាធារណការស្ថាបនាផ្លូវជាតិ និងផ្លូវខេត្តជិត៩០០ខ្សែ ប្រវែងជាង២ម៉ឺនគីឡូម៉ែត្រ

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្ថាបនាផ្លូវជាតិ និងផ្លូវខេត្ត សរុប ចំនួន ៨៥៤ខ្សែ មានប្រវែងសរុប ២០ ៣០៧,៦០គ.ម កើនឡើង ២៩១,៦០គ.ម ធៀបនឹង ឆ្នាំ២០២៣ ដែលមានប្រវែង ២០ ០១៦គ.ម ក្នុងនោះក្រាលកៅស៊ូ និងបេតុងសរុបបានចំនួន ១១ ៦៤៩គ.ម ស្មើនឹង ៥៧,៣៦% នៃប្រវែងផ្លូវសរុប។នេះបើតាមរបាយការណ៍របស់ក្រសួង។

ជាមួយគ្នានេះ ផ្លូវល្បឿនលឿន មានចំនួន ២ខ្សែ មានប្រវែងសរុប ៣២២,១៥គ.ម ក្នុង នោះ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ចប់ការសាងសង់មានប្រវែង ១៨៧,០៥គ.ម និង ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត កំពុងដំណើរការសាងសង់មានប្រវែង ១៣៥,១០គ.ម។ គម្រោងទាំងពីរនេះ គឺស្ថិតក្រោមក្របខ័ណ្ឌកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP)។

ក្រសួងក៏បានបញ្ចប់ការសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានចំនួន ៦គម្រោង និងមានប្រវែងសរុប ៣៦០,​២៥​គ.ម ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ ក្នុងនោះរួមមាន ១)កំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៣១,២៥គ.ម ២)ផ្លូវជាតិលេខ៣១ ប្រវែង ៥៣,៥៣គ.ម ៣) ផ្លូវជាតិលេខ៣៣ ប្រវែង ៥២,៥៧គ.ម ៤) ផ្លូវជាតិលេខ៤១ ប្រវែង ៩៥,២៧គ.ម ៥) ផ្លូវជាតិលេខ៧១០ ប្រវែង ១១៤,៩៩២គ.ម និង ៦) វិថីតេជោសន្តិភាពឆ្នេរអង្គោល ប្រវែង ១២,៦៤៥គ.ម។

របាយការណ៍ដដែលនេះ បានឱ្យដឹងថា៖ក្រសួងក៏បាននិងកំពុងអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ធំៗ ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទានរបស់ដៃគូអភិវឌ្ឍន៍ មានចំនួន ១៣គម្រោង មានប្រវែងសរុប ៩៤២,៥៨គ.ម និងបានកំពុងធ្វើការសិក្សាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ មានចំនួន ៤១គម្រោង មានប្រវែងសរុប ៣ ២៨៥,៤៤គ.ម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ដឹកនាំនាយកប្រតិបត្តិកំពូលៗ បំពេញទស្សនកិច្ចនៅចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ប្រធានាធិបតីលោក  វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានអមដំណើរដោយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជាច្រើនរូប ពិសេសគេឃើញ មានវត្តមាននៃនាយកប្រតិបត្តិកំពូលៗរបស់រុស្ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនរយៈពេល ២ ថ្ងៃ

ភាពជាដៃគូចិន-រុស្ស៊ី កាន់តែមានភាពរឹងមាំតាមរយៈជំនួបសំខាន់ៗទ្វេភាគីជាង ១ ទសវត្សរ៍ចុងក្រោយនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃចាប់ ពីថ្ងៃទី ១៩ ដល់ទី ២០ ខែឧសភា ឆ្នាំ២០២៦ របស់លោកប្រធានាធិបតីរុស្សី វ្ល៉ាឌីមៀ ពូទីន  (Vladimir Putin) នៅក្នុងទីក្រុងប៉េកាំងបានបង្ហាញអំពីភាពរឹងមាំ និងកាន់តែស៊ីជម្រៅឡើងនៃភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹងសមភាគីចិន

សហព័ន្ធស្រូវអង្ករត្រៀមលុយ ១៥០ លានដុល្លារ បង្កើតហេដ្ឋារចនាសម្ព័ន្ធរក្សាស្តុកស្រូវ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបាន ប្រាប់បណ្ដាញព័ត៌មាន AMS  នៅអង្គារទី ១៩ ខែ  ឧសភា នេះថា សហព័ន្ធ ត្រៀមថវិកាប្រមាណ ១៥០ លានដុល្លារ សម្រាប់វិនិយោគលើការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូចជា ការសាងសង់ឃ្លាំងស្តុកស្រូវ និងឡសំម្ងួតបន្ថែម សម្រាប់រយៈ ពេល ២ ទៅ ៣ឆ្នាំខាងមុខ

ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានកើនឡើងដល់ជាង ៣០ ពាន់តោនក្នុងរយៈពេល ៤ ខែដំបូងឆ្នាំ ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2026

ទោះបីជាមានភាពតានតឹងជាសកលដែលនាំឱ្យមានការដំឡើងថ្លៃប្រេងឥន្ធនៈក៏ដោយ ក៏ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦ ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសបានកើនរហូតដល់ ៣០ ៤៤៨ តោន កើនឡើង ៣៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥

ឥទ្ធិពលរបស់ចិននឹងកាន់តែមានអំណាចលើសេដ្ឋកិច្ចរបស់រុស្ស៊ី ពីដៃគូស្មើមុខមាត់មកជាអ្នកត្រួតត្រា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

មុនពេលមានសង្គ្រាមជាមួយនឹងអ៊ុយក្រែន រុស្ស៊ី និងចិនជារឿយៗអបអរសាទរភាពជាដៃគូគ្មានដែនកំណត់ ប៉ុន្តែជាក់ស្តែង ទំនាក់ទំនងនេះកំពុងប្រែទៅជាការចំណេញតែម្ខាងកាន់តែខ្លាំងឡើងៗ

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មកែច្នៃធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2026

កម្ពុជា មានសមត្ថភាពផលិត និងផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកផ្នែកឧស្សាហកម្មធន់ស្រាល​ ខណៈផលិតផលផ្នែកឧស្សាហកម្មកម្រិតខ្ពស់នៅទន់ខ្សោយ

រាជរដ្ឋាភិបាល បន្តអនុវត្តគោលនយោបាយជាតិ និងកសាងប្រព័ន្ធគាំពារសង្គម ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

លោកបណ្ឌិតបន្តថា ការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធពារសង្គម រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ដោយឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលបាន និងកំពុង បន្តអនុវត្តគោលនយោបាយជាតិនៅប្រទេសកម្ពុជា ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋភិបាល ជាពិសេសប្រជាពលរដ្ឋ

ចរន្តសេដ្ឋកិច្ចរបស់ចិន មានកំណើនយឺតជាងការរំពឹងទុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សកម្មភាពសេដ្ឋកិច្ចរបស់ចិន កាលពីអំឡុងក្នុងខែមេសា កន្លងទៅនេះមានកំណើនយឺតជាងការរំពឹងទុក ដោយសារការធ្លាក់ចុះនៃចំនួនអ្នកប្រើប្រាស់ក្នុងស្រុក ទិន្នផលឧស្សាហកម្ម និងការវិនិយោគមានការថមថយ គួបផ្សំជាមួយនឹងផលប៉ះពាល់ពីសង្រ្គាមនៅមជ្ឈិមបូព៌ាផងដែរ

៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានជាង ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

គិតត្រឹមរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ១,៤ ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ ដែលចំនួននេះប្រហាក់ប្រហែលទៅនឹងការនាំចេញរយៈពេលពេញមួយឆ្នាំ២០២៥ ។

សេតវិមាន៖ ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិកក្នុងតម្លៃ ១៧ ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៨  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/05/2026

សេតវិមានអាម៉េរិក បានអះអាងថា ចិនយល់ព្រមទិញផលិតផលកសិកម្មពីអាម៉េរិក ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ ២០២៨

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published. Required fields are marked *