ផ្លូវ ​៣៨ ខ្សែក្នុង​ក្រុង​សៀមរាប កំពុង​បង្កើនសោភ័ណភាពតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ ទៅជាទីក្រុង​ទំនើប​ និងទាក់ទាញ​

ភ្នំពេញ ៖ នៅក្នុងអំឡុងវិបត្តិ​កូវីដ១៩ ចុងឆ្នាំ២០២០​ រាជរដ្ឋាភិបាល​បានចំណាយថវិកាប្រមាណជាង​១៥០​លាន​ដុ​ល្លា​រ​​អា​ម៉េ​រិ​ក​​​ ដើម្បី​សាងសង់​ផ្លូវ​ចំនួន​៣៨​ខ្សែ​នៅក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប ដើម្បី​ទាក់​ទាញ​ទេ​ស​ចរ​ និង​ការ​វិនិយោគ ហើយជាលទ្ធផល​មកដល់​ពេលនេះ ផ្លូវ​ទាំង៣៨​ខ្សែ​ដែល​រាជរដ្ឋាភិបាល​បាន​ចំ​ណា​យ​​ថ​វិកា​​​សាង​ស​ង់​នោះ បាន ​និងកំពុង​ប្រែក្លាយ​តំបន់​ទេសចរណ៍វប្បធម៌មួយនេះ ទៅជាទីក្រុង​ទំនើប​ និងទាក់ទាញបំផុត ។​

យោងតាម​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ បាន​ឱ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ បាន​ និង​កំពុ​ង​ប​ង្ហាញ​រូបរាងដ៏ស្រស់ត្រកាលនៅលើទឹកដីអង្គរ ប្រែក្លាយក្រុងសៀមរាប ខេត្តសៀមរាប ឱ្យក្លា​យ​ជាទី​ក្រុ​ង​ដ៏​ទំ​នើ​បពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការរស់នៅ ស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រ​វត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេ​សច​របា​នកា​ន់​តែ​ច្រើន ​សំ​ដៅ​លើ​ក​ស្ទួ​យសេ​ដ្ឋ​កិ​​​ច្ច​ជា​តិឱ្យ​​កា​ន់តែ​​មាន​​ការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើ​ងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាប ទៅ​​កា​ន់តំ​​ប​ន់​ដា​ច់​ស្រ​យា​​ល​ផងដែរ ។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ មានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ បានបើកការ​ដ្ឋាន​សាងសង់​កាល​ពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា ឆ្នាំ២០២០ និងបានសម្ពោធបើកប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២​ ក្រោមអធិបតីភាព សម្ដេច​អគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​ និងបច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភានៃព្រះរាជាណាចក្រកម្ពុជា ។​

តាម​រយៈ​ផ្លូវ ៣៨ខ្សែ​ដែលត្រូវ​បាន​សាងសង់​នៅក្នុង​ក្រុង​សៀមរាប​នេះ បាន និងកំពុង​ទាក់ទាញភ្ញៀវ​ទេសច​រ​ជាតិ​ និងអន្តរជាតិ​មកកាន់​ទឹកដីនៃខេត្ត​សៀមរាប​កាន់តែច្រើន​ឡើង​ៗ​ ជាពិសេស​ចាប់តាំងពីផ្លូវ​នេះបាន​បើក​សម្ពោធឱ្យ​ប្រើប្រាស់​ជាផ្លូវការនៅ​អំឡុងខែមេសា ឆ្នាំ២០២២ ។ មិនត្រឹមតែ​ប៉ុណ្ណោះ ផ្លូវទាំង​នេះ​ក៏បាន​សម្រួ​លដល់ការធ្វើដំណើរ​របស់ប្រជាពលរដ្ឋ​ក្នុង​តំបន់​ក៏ដូចជាពលរដ្ឋ​ដែលធ្វើដំណើរឆ្លងកាត់ខេត្ត​សៀមរាប​ទៅ​កាន់​​ខេត្តផ្សេងៗទៀត​ផងដែរ ។​

ភ្នាក់ងារអចលនវត្ថុ​ប្រចាំខេត្ត​សៀមរាបជាច្រើ​ននាក់​បានលើកឡើង​ពី​សក្ដានុពល​នៃខេត្ត​សៀមរាប ជាពិ​សេ​ស​​​ ផ្លូ​វ​៣៨​ខ្សែ អាកាស​យានដ្ឋានអន្តរជាតិ​សៀមរាប អង្គរ និងការ​បង្កើតក្រុងថ្មីមួយទៀត ក្រុង​រុនតា​ឯក​តេជោ​សែ​ន បានធ្វើឱ្យវិនិយោគិន​សម្លឹង​រកឱកាស​ក្នុងការ​បណ្ដាក់ទុនវិនិយោគ​នៅក្នុង​ក្រុង​សៀមរាប ក៏ដូចជា​តំ​ប​ន់​ជាប់​ក្រុង​សៀមរាប ជាពិសេស​ការ​វិនិយោគទៅលើ​វិស័យ​ទេសចរណ៍ ។ ​

សូមជម្រាបដែរថា ក្រៅពីផ្លូវ​ទាំង៣៨ខ្សែ​នៅក្រុង​សៀមរាប រាជរដ្ឋាភិបាលក៏បាន​ចំណាយថវិកាជាច្រើនទៀត​សាងសង់​ និង​លើក​កម្ព​ស់​​​ផ្លូវជាតិសំខាន់ៗ​​ តភ្ជាប់ពី​រាជធានីភ្នំពេញ​ទៅកាន់​បណ្ដាខេត្ត​នានា​ដែលមានសក្ដានុពល ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើ​រ​រ​ប​ស់​ព​លរ​ដ្ឋ​ ទេសចរ និង​វិនិយោគិន ដែលក្នុងនោះរួមមានដូចជា ផ្លូវតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តកំពត កែប ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ោយប៉ែត កំពង់ចាម តាកែវ និងខេត្តកោះកុង ជាដើម៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ


Leave a Reply

Your email address will not be published.Required fields are marked *