តម្លៃមាសឡើងថ្លៃដល់កម្រិតខ្ពស់ជិតដល់ ២ ៥០០ ដុល្លារក្នុងមួយអោន

បរទេស៖ យោងតាមប្រភពពី Global Times បានលើកឡើងថា តម្លៃមាសបានឡើងថ្លៃដល់កម្រិតខ្ពស់កាលពីថ្ងៃពុធកន្លងទៅនេះ ហើយវាអាចនឹងឡើងថ្លៃបន្ថែមទៀតនៅប៉ុន្មានខែខាងមុខទៀត។

តម្លៃមាសនៅលើទីផ្សារអន្តរជាតិបានឡើងថ្លៃដល់កម្រិតខ្ពស់ ០,៥ ភាគរយ ឬ ២ ៤៨០ ដុល្លារក្នុងមួយអោន។ ចាប់តាំងពីខែមីនាមក តម្លៃមាសបានបន្តកើនឡើងរហូតដល់ ២ ៤០០ ដុល្លារក្នុងមួយអោន។ ក្រុមអ្នកវិភាគបាននិយាយថា ទោះបីជាតម្លៃមាសកំពុងឡើងដល់កម្រិតខ្ពស់ក៏ដោយ ប៉ុន្តែវានៅតែមានឱកាសច្រើនក្នុងការឡើងថ្លៃបន្ថែមទៀត ដោយសារភាពមិនច្បាស់លាស់នៅក្នុងសេដ្ឋកិច្ចពិភពលោក និងលទ្ធភាពដែលប្រទេសជាច្រើននឹងបន្តការបន្ធូរបន្ថយរូបិយវត្ថុរបស់ពួកគេដែលអាចនាំឱ្យមានអតិផរណា។

យោងតាមរបាយការណ៍ព្យាករណ៍ដោយប្រធានការិយាល័យវិនិយោគរបស់ធនាគារកណ្តាលអាមេរិកបានឲ្យដឹងថា តម្លៃមាសអាចនឹងឡើងថ្លៃដល់ ៣ ០០០ ដុល្លារក្នុងមួយអោនក្នុងរយៈពេល ១២ ទៅ ១៨ ខែបន្ទាប់ ហើយតម្លៃដ៏ខ្ពស់នេះនឹងត្រូវបានជំរុញយ៉ាងខ្លាំងពីការកើនឡើងនៃតម្រូវការមិនមែនសម្រាប់ពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ ការទិញមិនមែនពាណិជ្ជកម្មបានរក្សាតម្លៃមាសជាមធ្យមប្រហែល ២ ២០០ ដុល្លារក្នុងមួយអោនបើប្រៀបធៀបនឹងឆ្នាំមុន ដោយសារមាសគឺជាទ្រព្យសម្បត្តិមានសុវត្ថិភាព ចំពេលសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាដកប្រជា។

ជាក់ស្តែង នៅ​ទីផ្សារ​ក្នុង​ស្រុក​របស់​ប្រទេស​ចិន តម្លៃ​មាសនៅទី​ក្រុង​សៀងហៃ​បានឡើងថ្លៃដល់ ៨០,០៨ ដុល្លារក្នុង​មួយ​ក្រាម ដែលកើន​ឡើង ១,៥៤ ភាគរយ​ធៀប​នឹង​កាល​ជួញដូរពីលើក​មុន។ មិនត្រឹមតែប៉ុណណ្ណោះ តម្លៃ​មាស​​គ្រឿងអលង្ការ​មួយ​ចំនួន​បាន​ឡើង​ដល់ ១០៣ ដុល្លារក្នុង​មួយ​ក្រាម​។ អ្នករស់នៅទីក្រុងសៀងហៃម្នាក់អាយុ ៦៥ ឆ្នាំ បានលើកឡើងថា គាត់បានប្រញាប់ទៅហាងមាសមួយដើម្បីទិញមាស ២០ ក្រាម ប៉ុន្តែគាត់ស្តាយដែលមិនបានទិញច្រើនជាងនេះ។

ក្នុងអំឡុងពេលប៉ុន្មានខែថ្មីៗនេះ អតិថិជនជាច្រើនបានសាកសួរអំពីតម្លៃមាស និងជំរុញការទិញមាស ដើម្បីធានាសុវត្ថិភាពហិរញ្ញវត្តុរបស់ពួកគេ។ នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៤ តម្រូវការមាសនៅក្នុងទីផ្សារប្រទេសចិនបានឈានដល់ ១១០,៥ តោន ដែលកើនឡើង ៦៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណោះ គេកត់សម្គាល់ឃើញថា កំណើនតម្រូវការមាសក្នុងត្រីមាសទីមួយមានភាពរឹងមាំបំផុតចាប់តាំងពីឆ្នាំ ២០១៣។

នាពេលថ្មីៗនេះ ការស្ទង់មតិដែលធ្វើឡើងដោយក្រុមប្រឹក្សាមាសពិភពលោក បានចង្អុលបង្ហាញពីឆន្ទៈដ៏មុតមាំរបស់ធនាគារកណ្តាលក្នុងការបង្កើនទុនបម្រុងមាសរបស់ពួកគេ។ ការស្ទង់មតិនេះបានរកឃើញហេតុផលបីធំៗសម្រាប់ការកាន់កាប់មាសរបស់ធនាគារកណ្តាលមានដូចជា៖ អត្រាការប្រាក់ (៩៦ ភាគរយ) ការព្រួយបារម្ភអំពីអតិផរណា (៨៦ ភាគរយ) និងអស្ថិរភាពភូមិសាស្ត្រនយោបាយ (៧២ ភាគរយ) ។ ទាក់ទងនឹងសមាមាត្រនៃមាសនៅក្នុងទុនបម្រុងក្នុងរយៈពេល ៥ ឆ្នាំខាងមុខ បានបង្ហាញថា ធនាគារកណ្តាល ៦៦ ភាគរយនឹងមានទុនបម្រុងមាសរបស់ពួកគេអាចខ្ពស់ជាងមធ្យម ដែលអាចកើនឡើងបន្ថែម ៣ ភាគរយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ