ក្រុមហ៊ុនដ៏មួយរបស់​កូរ៉េ​មានគម្រោង​បង្កើត​រោងចក្រ​កែច្នៃ​សំណល់​ផ្លាស្ទិក​ទៅជា​ប្រេង​ឥន្ធនៈ​អាច​ប្រើប្រាស់​បាន​

ព្រះសីហនុ ៖ ចាប់តាំងពីរាជរដ្ឋាភិបាល​កម្ពុជាបានដាក់ចេញនូវវិធានការ​ជំរុញ​ និងលើក​ទឹកចិត្តដល់អ្នកវិនិយោគ​នៅ​ក្នុងខេត្ត​​​ព្រះសីហនុ​ចាប់តាំងពីឆ្នាំ២០២៤រហូត​មក​ឃើញថា ​មានក្រុមហ៊ុនទាំង​ក្នុងស្រុក ​និង​បរទេស​ជាច្រើន​បាន​ចូលមក​សិក្សា​ស្វែង​យល់​ពីសក្ដានុពល​វិនិយោគ​នៅក្នុង​ខេត្ត​មួយនេះជាបន្តបន្ទាប់ ជាក់ស្ដែង​នៅក្នុងសប្ដាហ៍នេះ មានក្រុមហ៊ុនដ៏​ធំមួយ​របស់កូរ៉េ​បាន​បង្ហា​ញពីគម្រោង​បង្កើត​រោងចក្រ​កែច្នៃ​សំណល់​ប្លាស្ទិក​ទៅជា​ប្រេង​ឥន្ធនៈអាច​ប្រើប្រាស់​មានទីតាំងនៅក្នុងស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ ។​

នៅក្នុងជំនួប​ជាមួយ​ឯកឧត្តម​ ឡុង ឌីម៉ង់ អភិបាល​រង​ខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​ Daehan របស់កូរ៉េ​ បាន​បង្ហាញពី​បំណងរបស់ខ្លួនក្នុងការ​បង្កើត​រោងចក្រ​កែ​ច្នៃសំ​ណល់​​ប្លាស្ទិក​ទៅជា​ប្រេង​ឥន្ធនៈ​អាចប្រើប្រាស់ ។

លោក​ Kim Jung Hwan នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Daehan Corporation ប្រទេសកូរ៉េ បានឱ្យដឹងថា ក្រុមហ៊ុន​របស់លោក​មានបំណង​មកកែច្នៃ​សំណល់​ប្លាស្ទិក​ទៅជា​ឥន្ធនៈនេះ នៅទី​លាន​​ចាក់​សំរាម ស្រុកព្រៃនប់ ដែល​ទីលាន​ចាក់សំរាមមួយ​នេះ អាច​ទទួលបានសំរាម​បានរហូតដល់ចន្លោះពី​៦០០តោន ទៅ​ ៧០០​តោនក្នុងមួយ​ថ្ងៃ  ។​

សូមរំលឹក​ថា ខេត្តព្រះសីហនុ ជា​ខេត្ត​មួយស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់​រាជរដ្ឋាភិបាលកំណត់​ជា​តំបន់ប៉ូល​អាទិភាពក្នុង​ការអភិវឌ្ឍ​ ដោយក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល​បានចំណាយទុនរាប់រយ​លានដុល្លារអាមេរិក​ក្នុងការ​រៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទឹក ភ្លើង និង​ប្រព័ន្ធលូ ដើម្បីធ្វើយ៉ាងណាឱ្យខេត្តមួយនេះមានភាពទាក់ទាញ។ ដោយឡែកតាម​រយៈ​វិធានការ​ជំរុញការ​វិនិយោគក្នុង​ខេត្ត​ព្រះសីហនុដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល គិតត្រឹមដើមខែតុលា ឆ្នាំ២០២៤នេះ មានក្រុមហ៊ុនជាច្រើនបានដាក់ពាក្យស្នើសុំវិធានការលើកទឹកចិត្តវិនិយោគលើគម្រោងសរុបចំនួន ១៧៣ ដោយក្នុងនោះគម្រោងដែលទទួលបានលិខិតអនុញ្ញាតជាគោលការណ៍មានចំនួន ១៣៩ គម្រោង។

លោក សៅ ហុក ប្រធានសាខា​​ក្រុមហ៊ុន​ KW Cambodia ប្រចាំខេត្ត​ព្រះសីហនុ បានថ្លែង​ប្រាប់​ ASM Economy ឱ្យ​ដឹងថា​ ជាការកត់សម្គាល់​ ក្នុងឆ្នាំ២០២៤​នេះ ចាប់តាំងពី​រាជរដ្ឋាភិបាល​បានដាក់​ចេញនូវ​វិធានការ​ជំរុញ​ការ​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះ​សី​ហនុរហូតមកឃើញថា មានគម្រោង​វិនិយោ​​គ​ជា​ច្រើន​​ចាប់ផ្ដើម​បោះ​ទុន​វិនិ​យោគពិតមែន។

យ៉ាងណាក៏ដោយលោកបានបញ្ជាក់ថា ថ្វីត្បិតថា​ការ​វិនិយោគ​ទាំងនេះមានសកម្មភាព​ឡើងវិញក្ដី​ ប៉ុន្តែវានៅតែមិនទាន់អាច​ប្រសើរ​ដូច​កាល​​មុនវិបត្តិកូវីដ​១៩នៅឡើយ​ទេ ។ ទោះជាបែបនេះក្ដី​ វា​ក៏ជា​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​វិនិយោគ​នៅក្នុង​ខេត្ត​ព្រះ​សីហ​នុ​​​​ ជាពិសេស ​គម្រោង​ដែលធ្លាប់​ជាប់គាំងកន្លមក​ក៏​មានសកម្មភាពឡើង​ជា​បន្តបន្ទាប់ដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

ធនាគារ​ពិភពលោក​បន្ត​ជួយ​កម្ពុជា​ឱ្យ​សម្រេចបាន​គោលដៅ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដល់​ពលរដ្ឋ​គ្រប់​គ្នា​ត្រឹម​ឆ្នាំ ​២០៣០​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ឯកឧត្តម​ ហែម​ វណ្ណឌី ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ ​និង​ន​វានុវត្តន៍​ និង​លោក​ ​Guangzhe​ ​Chen​ ​អនុ​ប្រធាន​ទទួលបន្ទុក​ផ្នែក​ ​Planet​ ​នៃ​ធនាគារ​ពិភពលោក​ ​(​World​ ​Bank​) ​បាន​ពិភាក្សា​គ្នា​កាលពី​ថ្ងៃទី​០៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​អំពី​វឌ្ឍនភាព​នៃ​កំណែទម្រង់​វិស័យ​ទឹក​ស្អាត ​ការ​ពង្រឹង​អភិបាលកិច្ច​ ​និង​ការ​ពន្លឿន​ការ​អនុវត្ត​គម្រោង​នានា

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ឈរជើងយ៉ាងរឹងមាំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រុមហ៊ុន សហគ្រាសបារាំងប្រមាណ ២០០ ក្រុមហ៊ុន បាននិងកំពុងឈរជើងយ៉ាងរឹងមាំនៅកម្ពុជា ខណៈវត្តមានរបស់ឯកឧត្តម នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) អំឡុងពេលទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ ថ្ងៃ ត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា បន្ថែម