សកម្មភាពទិញ​លក់ និងតម្លៃដីធ្លីនៅខេត្តកំពង់ចាម​ថយ​ចុះជាង​ឆ្នាំមុន​

កំពង់ចាម ៖ ក្នុងឆ្នាំ២០២៤​នេះ សកម្មភាពទិញលក់​ និងតម្លៃអចលនទ្រព្យនៅតាម​តំបន់មួយចំនួនក្នុង​ប្រទេស​កម្ពុជា​នៅតែ​បន្តជួ​បបញ្ហា​ប្រឈម និងមិនទាន់ងើបឡើង​វិញនៅឡើយ​​ ហើយមានតំបន់​ខ្លះ​ទៀត​ថែមទាំង​ថមថយចុះលើ​តម្លៃ​ និងសកម្មភាពទិញលក់​ជា​ងឆ្នាំ២០២៣​ទៅទៀត ។ ជាក់ស្ដែង​តម្លៃដី និងសកម្មភាពទិញលក់​​អចលនទ្រព្យក្នុង​ខេត្តកំពង់ចាម ឃើញថា​ បន្ត​ធ្លាក់ចុះជាង​ឆ្នាំមុនមួយ​កម្រិតទៀត ។

បើតាមលោកស្រី ក្រី ម៉ាយ៉ា ប្រធាន​ក្រុមហ៊ុនអចលនទ្រព្យ​ KW Cambodia ប្រចាំខេត្ត​កំពង់ចាម បានមាន​ប្រសា​ស​ន៍​ថា​ ក្នុង​ឆ្នាំ២០២៤​នេះ សកម្មភាពទិញ-លក់ និងតម្លៃ ដីធ្លី​ក៏ដូចការ​ទិញលក់​អចលនទ្រព្យ​​ផ្សេ​ងទៀ​ត​​​ក្នុង​ខេត្តកំពង់​ចាម​បន្ត​ធ្លាក់ចុះមួយកម្រិតទៀត ដោយ​មិនមានស​ក​ម្ម​ភា​ព​វិ​និយោ​គថ្មី​ៗចូ​លមកក្នុងតំបន់​នេះនៅឡើយ ។​

លោកស្រីបន្តថា តំបន់ដី​មួយចំនួននៅតាមបណ្ដោយផ្លូវ​ជាតិលេខ៧​ ដែលពីមុន​មានការ​ចាប់​អារ​ម្មណ៍​ពី​សំ​ណាក់​​​វិនិយោគិនក្នុង និងក្រៅប្រទេស​ បាន​ស្ងប់ស្ងាត់ ទោះបីជា​បច្ចុប្បន្ន​ផ្លូ​វ​ជាតិ​មួយ​​នេះ កំពុង​ត្រូវ​បានសា​​ង​ស​ង់​​​លើ​កកម្រិត​គុណភាព ឬកំពុងសាងសង់​ថ្មីក៏ដោយ ។ តម្លៃ​អចលនទ្រព្យ​ដូចជា​ផ្ទះល្វែង​ បានធ្លាក់ចុះ​៣០ភាគរយ​ធៀបនឹង​ឆ្នាំមុន ជាក់ស្ដែង​ផ្ទះ​ដែល​មាន​តម្លៃ​​១០ម៉ឺនដុល្លារ​អាមេរិកកាលពីឆ្នាំមុន បានធ្លាក់ថ្លៃមក​នៅត្រឹម​៧ម៉ឺនដុល្លារ ។​

លោកស្រី ម៉ាយ៉ា ​បានមានប្រសាសន៍បន្ថែមថា​ ស្ថានភាព​អចលនទ្រព្យនៅក្នុង​ខេត្ត​កំពង់​ចាម ត្រូ​វបានមើល​​ឃើញថា​ការផ្គត់ផ្គត់​លើ​ស​តម្រូវការ​ជាក់ស្ដែង ​ទាំង​ផ្ទះល្វែង និងដីឡូត៏​ ហើយ​បើតាម​ការ​មើលឃើញពី​ស្ថាន​ភាព​​នេះ​គឺត្រូវការពេលវេលា​យ៉ាង​តិច​៣ឆ្នាំទៀត ដើម្បីដាស់វិស័យនេះឱ្យងើបឡើង​វិញ ដូច​នឹង​មុន​វិបត្តិ​កូវីដ​១៩ ឬមានសកម្មភាពល្អប្រសើរឡើងវិញ​ ។

លោក​ស្រី​បានបញ្ជាក់ថា​ បច្ចុប្បន្ន​នេះ ការ​ទិញលក់​អចលនទ្រព្យ​គឺមានតែសម្រាប់អ្នកដែល​មានតម្រូវ​ការ​ប្រើ​ប្រាស់ជាក់ស្ដែង​ប៉ុណ្ណោះ ដោយឡែក​សម្រាប់អ្នកដែលទិញ​ទុក​ធ្វើជាមរតក តកូន តចៅ ឬទិញសម្រាប់​វិនិយោគ​រក​ប្រាក់ចំណេញ មិនមាននោះទេ ហើយសកម្មភាព​របស់វិនិយោគ​មួយចំនួន​ក៏បានធ្វើឱ្យទីផ្សារអចលនទ្រព្យ​ក្នុង​ខេត្ត​មួយ​នេះ កាន់តែជួបបញ្ហា​ប្រឈម​ថែមទៀត ។​

បើតាម​របាយការណ៍រ​បស់ធនាគារ​ជាតិនៃកម្ពុជា​​ក៏បានបង្ហាញផងដែរថា​ វិស័យ​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុ​ជា​​ក្នុងឆ្នាំ២០២៤​នេះ មានកំណើនឡើងតិចតួច​ ទៅតាមផ្នែក​ និងតាមតំបន់​ ហើយធនាគារ​ជាតិនៃ​កម្ពុជា​ក៏​បាន​ផ្ដល់​ទស្សន​ដល់​បណ្ដាគ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ផ្ដល់ឥណទាន​ដល់​វិស័យ​អចលន​ទ្រ​​​ព្យ​​​ ។

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​មួយចំនួនទៀត​ក៏​បានមើលឃើញផងដែរថា ការផ្គត់ផ្គង់អចលនទ្រព្យ​មិនថា​ដីធ្លី សំណង់​អគារ និងផ្នែកផ្សេងទៀត បានលើស​តម្រូវការ​ហើយ ដូច្នេះហើយបច្ចុប្បន្នជា​ពេលវេលា​ដែល​​ត្រូវការ​អ្នកទិញ​ ឬអ្នក​ប្រើប្រា​ស់​ទៅលើការផ្គត់ផ្គង់​ទាំង​នោះ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួង​ទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រួមគ្នាផ្សព្វផ្សាយ​ពីសក្ដានុពលទេសចរណ៍​​ក្នុងរដូវកាល​បៃតង​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំវេទិកា​ធុរកិច្ច​ទេសចរណ៍ ក្រោមការផ្សព្វផ្សាយ​ពីសក្ដានុពល​វិស័យ​ទេសចរណ៍ និងការ​វិនិយោគក្នុងខេត្តមួយនេះ

អាម៉េរិក បិទការនាំចូលរ៉ូបូតទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

អាម៉េរិក បានហាមឃាត់ការនាំចូលរ៉ូបូតបែបទំនើបៗ និងឧបករណ៍បំប្លែងថាមពលអគ្គិសនីពីបរទេស ជាពិសេសពីប្រទេសចិន ដោយសារក្តីបារម្ភផ្នែកសន្តិសុខជាតិ

រដ្ឋាភិបាលបន្តថែទាំវិនិយោគិនដែលមានស្រាប់ ខណៈជំរុញការទាក់ទាញវិនិយោគថ្មីៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្តទុកដាក់​លើ​ការ​ថែទាំ​ និង​ផ្តល់​ការ​គាំទ្រ​ដល់​គម្រោង​វិនិយោគ​ដែល​មាន​ស្រាប់ ​ខណៈ​បន្ត​ខិតខំ​ទាក់ទាញ​វិនិយោគិន​ថ្មី​ៗ​ ​ដើម្បី​ជំរុញ​ការ​ពង្រីក​ទុន​វិនិយោគ​ ​និង​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​

ចិន និងឥណ្ឌា ផ្តើមពាណិជ្ជកម្មទ្វេភាគីឡើងវិញ ក្រោយអាក់ខានជាច្រើនឆ្នាំដោយសារភាពតានតឹងតាមព្រំដែន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ នៅត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ មហាអំណាចចិន និងឥណ្ឌា នឹងផ្តើមធ្វើពាណិជ្ជកម្មជាមួយគ្នាសាជាថ្មីក្រោយអាក់ខានអស់រយៈពេលចិត៦ឆ្នាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្មានការកាត់ក្រសួង ស្ថាប័នទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃណ្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលគ្មានគម្រោងកាត់ក្រសួង ស្ថាប័ន បញ្ចូលគ្នានោះទេ តែត្រូវពង្រឹងតួនាទីខ្លួនឱ្យបានល្អ

ទីផ្សារ​ភាគហ៊ុន​អាស៊ីធ្លាក់ចុះ​ខ្លាំង ​ខណៈ​អ្នកវិនិយោគ​បារម្ភ​​ចំពោះ​អនាគត​ ​AI​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/07/2026

ទីផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​តំបន់​អាស៊ី​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ ​ជាពិសេស​នៅ​ទីក្រុង​សេអ៊ូល ​និង​ទីក្រុង​តូក្យូ ​ដោយសារ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​ភាគហ៊ុន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ​និង​បន្ទះ​ឈីប ​ខណៈ​អ្នកវិនិយោគ​កំពុង​បង្ហាញ​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​អនាគត​នៃ​វិស័យ​បញ្ញា​សិប្បនិម្មិត​ ​(​AI​)

NBC​៖​ ​កម្ពុជា​រំពឹង​ថា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៣,៩​% ​ក្នុង​ឆ្នាំ​២០២៦​ ​និង​ ​៥​% ​ក្នុង​ឆ្នាំ​២០២៧​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ក្នុង​អត្រា ​៣,៩​ ​ភាគរយ​នៅ​ឆ្នាំ​២០២៦​ ​មុនពេល​រំពឹង​ថា​នឹង​ងើប​ឡើងវិញ​ក្នុង​អត្រា ​៥​ ​ភាគរយ​នៅ​ឆ្នាំ​២០២៧​ ​បើ​ទោះបី​សេដ្ឋកិច្ច​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​ក៏ដោយ

កម្ពុជារំពឹងថានឹងកាន់តែមានភាពទាក់ទាញអ្នកវិនិយោគ ក្រោយអាម៉េរិកកំណត់អត្រាពន្ធថ្មី ១០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​ និង​អ្នកជំនាញ​សេដ្ឋកិច្ច​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​ទទួលបាន​អត្រា​ពន្ធ​គយ​ថ្មី​ ​១០​ ​ភាគរយ​ ​សម្រាប់​ការ​នាំចេញ​ទៅកាន់​សហរដ្ឋ​អាម៉េរិក​ នឹង​ជួយ​បង្កើន​ភាព​ប្រកួតប្រជែង​ និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​មក​កម្ពុជា

តម្លៃ​កង្កែប​ធ្លាក់ចុះ​មកត្រឹម​ ​៥០០០​រៀល​/​គីឡូក្រាម​ សមាគម​អំពាវនាវ​ឱ្យ​ទប់ស្កាត់​ការ​នាំចូល​ពី​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/07/2026

សមាគម​វារី​វប្បករ​នៅ​កម្ពុជា​ ​អំពាវនាវ​ដល់​អាជ្ញាធរ​នៅជាប់​ព្រំដែន​ ​ទប់ស្កាត់​ការ​នាំចូល​កង្កែប​សាច់​ពី​ប្រទេស​វៀតណាម ​ខណៈ​​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​ ​បាន​ធ្លាក់ចុះ​ខ្លាំង​ជាប់​គ្នា​ៗ​ ​ពោលគឺ​នៅ​ត្រឹម​ ​៥០០០​ ​រៀល​ក្នុង​មួយ​គីឡូក្រាម​ ​នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ

​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 28/07/2026

ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ

Leave a Reply

Your email address will not be published.Required fields are marked *